ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃឈើ​ធំ​ល្វឹងល្វើយ​ត្រូវ​គេ​ឈូស​ចោល​យក​ដី​… សង្ស័យ​ឧកញ៉ា​ឈ្មួញ​ឈើ​ម្នាក់​នៅ​ពីក្រោយ​(​វី​ដេ​អូ​)

8 ខែ មុន
  • ព្រះវិហារ

ជនសង្ស័យ​ចំនួន​៧​នាក់ ជាប់​សង្ស័យ​ជា​ក្រុម​ឈ្មួញ​ដីធ្លី​ដែល​នាំ​យក​គ្រឿងចក្រ​ទៅ​ធ្វើ​សកម្មភាព​កា​.​ប់​ទន្ទ្រាន​ឈូស​ឆាយ ហើយ​ដុត​បំផ្លាញ​ដី​ព្រៃរបស់​រដ្ឋ​មាន​ទំហំ​ធំ​ល្វឹងល្វើយ​រាប់រយ​រាប់​ពាន់​ហិ​កតា ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បាន

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ចំនួន​៧​នាក់ ជាប់​សង្ស័យ​ជា​ក្រុម​ឈ្មួញ​ដីធ្លី​ដែល​នាំ​យក​គ្រឿងចក្រ​ទៅ​ធ្វើ​សកម្មភាព​កា​.​ប់​ទន្ទ្រាន​ឈូស​ឆាយ ហើយ​ដុត​បំផ្លាញ​ដី​ព្រៃរបស់​រដ្ឋ​មាន​ទំហំ​ធំ​ល្វឹងល្វើយ​រាប់រយ​រាប់​ពាន់​ហិ​កតា ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ទាក់​ទឹ​ន​នឹង​ករណី​ខាងលើ​។

ដីកា​កោះហៅ​ជនសង្ស័យ​ទាំង​៧​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​ទន្ទ្រាន ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ ដោយ​ខុសច្បាប់​នោះ ចេញ​ដោយ​លោក ថុ​ល គឹ​ម​ហ៊ឹង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣​។

ដី​ព្រៃ​ជាប់​សង្ស័យ​ថា ជន​ទាំង​៧​នាក់​ធ្វើការ​កាប់​ទន្ទ្រាន ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​អូរ​អន្សម​ទាន​, ត្រពាំង​ខ្មោច​, អន្ទង់​.​ស​, តា​ម៉ៅ និង​ភ្នំ​ជ្រាំ​ម្លូរ ស្ថិត​ក្នុងភូមិ​ឆែប​លិច ឃុំ​ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ តាំងពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ រហូត​រយៈពេល​ជាង​១០​ថ្ងៃ​ពេល​បែកធ្លាយ​ចេញ​ក្រៅ ទើប​ផ្អាក​សកម្មភាព​តែ​ម្តង ហើយ​ក៏​សម្រេច​ផែនការ​ដែរ​។ ឈើ​ធំ​ៗ​កា​.​ប់​អារ​ដឹក​ចូល​ក្រុមហ៊ុន​នៅ​ជាប់​ព្រៃ​ឡង់ អាតូច​ៗ​ឈូស​ដុត​ចោល គួរ​ឱ្យ​សោកស្ដាយ​ណាស់។

ជនសង្ស័យ​ទាំង​៧​នាក់​ដែល​មានឈ្មោះ​ក្នុង​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​របស់​អយ្យការ​អម​សាលាដំបូង​នោះ រួម​មាន ៖ ទី​១- ឈ្មោះ ឡឹ​ក សា​រ៉ុ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​។ ទី​២- ឈ្មោះ​ធឿ​ន អាត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​។ ទី​៣- ឈ្មោះ ង៉ុ​យ ចំរើន (​ហៅ​ង៉​យ ចំរើន​) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​។ ទី​៤- ឈ្មោះ ស៊ឹ​ម សៀន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។ ទី​៥- ឈ្មោះ ខន ឌឿ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ ទី​៦- ឈ្មោះ សួន វ៉ា​ន​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។ ទី​៧- ឈ្មោះ សៀន ថី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​បែកធ្លាយ​ចេញ​ក្រៅ​នៅ​សកម្មភាព​កា​.​ប់​ទន្ទ្រាន​ឈូស​ឆាយ ដោយ​ប្រើ​គ្រឿងចក្រ​រួច​មក រួម​ផ្សំ​នឹង​ធ្វើ​បាន​សម្រេច​ផែនការ​ជា​ច្រើន​ផង​នោះ ទើប​ក្រុម​ឈ្មួញ​ផ្អាក​សកម្មភាព ហើយ​បាន​ជម្លៀស​ដឹក​គ្រឿងចក្រ​យក​ចេញ​ក្រៅ​អស់​ភ្លាម​ៗ​ផង​ដែរ​។ ទោះបីជា មាន​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ក្នុង​ខេត្តព្រះវិហារ បាន​ចុះ​ទៅ​រក​មើល ក៏​រក​មិនឃើញ​ដែរ​។

ប្រភព​និយាយ​ថា ឈើ​ធំ​ៗ​ដឹក​ចូល​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថិ​ច របស់​ក្រុមហ៊ុន​លោក ពៅ ដ៏​ល្បីឈ្មោះ​ម្នាក់ ដែល​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន ។ ចំណែក​ឈើ​តូច​ៗ​ប្រមូល​ដុត​ចោល​អស់ហើយ ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខិតខំ​ស្វះស្វែង​ស្រាវជ្រាវ​រក​ទាល់តែ​ឃើញ​មនុស្ស​ទាំង​៧​នាក់​ខាងលើ ដែល​ជាប់​សង្ស័យ​ថា ជា​អ្នក​បាន​ប្រព្រឹត្ត​សកម្មភាព​កា​.​ប់​ឈួ​ស​ឆាយដី​ព្រៃ​ខាងលើ​នោះ​បាន​ដដែល ហើយ​ឈាន​ដល់​ការ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ទៀត​ផង​។

ទាក់​ទឹ​ន​នឹង​សកម្មភាព​ខាងលើ​នេះ មាន​មជ្ឈដ្ឋាន​ជុំវិញ​ជា​ច្រើន​កំពុង​តែ​រង់ចាំ​មើល​ថា តើ​ប្រព័ន្ធ​តុលាការ មាន​ចំណាត់ការ​បែប​ណា និង​ដាក់ទោស​ទណ្ឌកំ​រឹត​ណា​…​?​។ តើ​ឧកញ៉ា​ណាខ្លះ​ពិតប្រាកដ​នៅ​ពីក្រោយ​ខ្នង? កំពុង​លាក់​ជិត​នៅឡើយ​ទេ​។

បើ​តាម​ប្រភព​មួយទៀត​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​កា​.​ប់​ទន្ទ្រាន ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​នោះ គឺ​មាន​ឧកញ៉ា​ម្នាក់ មាន​លុយ មាន​អំណាច នៅ​ខេត្តកំពង់ចាម ជា​ខ្នងបង្អែក​ពីក្រោយ​ផង ចាំ​ទទួលផល​។

សង្ស័យ​មាន​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​ដ៏​ធំ​ម្នាក់​ប្រចាំ​ខេត្តកំពង់ចាម និង​កំពង់ធំ ឈ្មោះ​(…….) ដែល​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ម្សិល​ម៉ិ​ញ​នេះ ។ ពេល​ណា​ធ្លាយ​ចេញ​ឈ្មោះ​ច្បាស់លាស់ យើង​នឹង​ផ្សាយ​ជូន​ពេល​ក្រោយ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ