ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ស៊ុ​យ សែ​ម កាត់​ខ្សែបូរ​សម្ពោធ​ស្ពាន​ថ្ម​ឆ្លងស្ទឹង​ពោធិ៍សាត់​​​

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ស្ពានថ្ម​ឆ្លងស្ទឹង​ពោធិ៍សាត់​មួយ​កន្លែង​ នៅ​ក្នុង​តំបន់​វា​រី​អគ្គី​ស​នី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រមោយ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់ ជា​អំណោយ​របស់​ប្រទេស​ជប៉ុន ​និង​ប្រទេស​កូរ៉េ…

ខេត្តពោធិ៍សាត់ ៖ ស្ពានថ្ម​ឆ្លងស្ទឹង​ពោធិ៍សាត់​មួយ​កន្លែង​ នៅ​ក្នុង​តំបន់​វា​រី​អគ្គី​ស​នី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រមោយ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់ ជា​អំណោយ​របស់​ប្រទេស​ជប៉ុន ​និង​ប្រទេស​កូរ៉េ បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២០​ ខែសីហា ​ឆ្នាំ​២០២៣ ដែល​កាត់​ខ្សែបូរ​សម្ពោធ​ដោយ​ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​។

ពិធី​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ ប្រធាន​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េ ដែល​ជា​ម្ចាស់​ជំនួយ​ផង​ដែរ​។ ស្ពានថ្ម​នេះ​មាន​ប្រវែង​​១១២​ម ទទឹង​១០​ម សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​សំណង់​ទៅ​កាន់​ការដ្ឋាន​ទំនប់​វា​រី​អគ្គី​ស​នី​ស្ទឹង​ពោធិ៍សាត់​១ ដែល​កំពុង​សាងសង់​សព្វ​ថ្ងៃនេះ​។ បន្ទាប់​ពី​កាត់​ខ្សែបូរ​សម្ពោធ​ស្ពាន​រួច​ហើយ ឯក​ឧត្តម ស៊ុ​យ សែ​ម ឯកឧត្តម ខូ​យ រី​ដា ប្រធាន​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េ ព្រមទាំង​អ្នកចូលរួម​ទាំងអស់ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ស្ទឹង​ពោធិ៍សាត់​១​បន្ត​ទៀត​។

វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១​ដែល​កំពុង​សាងសង់​នេះ មាន​អនុភាព​៨០​មេ​ហ្កា​វ៉ា​ត់ អាច​បង្កើត​អគ្គិសនី​ច្រើន​ជាងគេ​នា​រដូវប្រាំង និង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ។ គម្រោង​នេះ​អនុវត្ត​ដោយ​ក្រុមហ៊ុន SPHP Cambodia Co.,Ltd និង​ក្រុមហ៊ុន​ជប៉ុន សាងសង់​ដោយ​ក្រុមហ៊ុន​ចិន Power China លើ​ផ្ទៃដី​ជាង​១​ម៉ឺន​ហិ​កតា​។

ទំនប់​វា​រី​អគ្គិសនី​នេះ បាន​ប្រើប្រាស់​ថវិកា​ជាង​២៥០​លាន​ដុល្លារ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៦ ប៉ុន្តែ​នឹង​ព​ន្លឿ​ន​សាងសង់​ឲ្យ​ចប់​នៅ​ត្រឹម​ខែ​៥ ឆ្នាំ​២០២៦​។ បើ​តាម​ភាគី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ការ​ចុះ​ពិនិត្យ​វឌ្ឍនៈភាព​នៃ​ការ​សាងសង់ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពីដើម​ឆ្នាំ​២០២៣​មក ក្រុមហ៊ុន​បាន​ខិតខំ​អភិវឌ្ឍន៍​គម្រោង​នេះ មាន​ទាំង​ការ​ត្រួសត្រាយ​ផ្លូវ​ទាំង​សងខាង​ស្ទឹង ធ្វើ​ស្ពាន​ឆ្លងកាត់​ស្ទឹង និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​។

​ទំនប់​នេះ ក្រៅពី​បង្កើត​អគ្គិសនី​សម្រាប់​ប្រើប្រាស់ អាច​ទម្លាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម និង​តម្រូវការ​ផ្សេង​ៗ​ទៀត ពិសេស​ជួយ​បញ្ចៀស​នូវ​ជំនន់​ទឹកភ្លៀង​លិច​ក្នុង​ខេត្ត ហើយ​ថ្ងៃ​អនាគត​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទៅ​លេង​កំសាន្ត​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ