ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ែន សុវណ្ណ និង​ចាន់ រតនា ឡើង​​អង្រួន​​សង្វៀន​​បាយ័ន​​ថ្ងៃ​ទី​14 ឧសភា​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​រៀប​ចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​បាយ័ន​បាន​ផ្គូ​ផ្គង​រវាង​វ៉ែន សុវណ្ណ មក​ពី​ក្លឹប​កង​កេង​ខេត្ត​បាត់​ដំបង​ និង​ចាន់​ រតនា​មក​ពី​ក្លឹប​ខេមរៈ​ខ្លា​ហោះ​ឱ្យ​ជួប​ប្រកួត​គ្នា​នៅ​ថ្ងៃ​ទី​១៤ ឧសភា ខាង​មុខ​នេះ​។ សុវណ្ណ និង​រតនា មិន​ធ្លាប់​មាន​ប្រវត្តិ​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទេ​។
កាល​ពី​ចុង​ឆ្នាំ​២០១០​ សុវណ្ណ និង​រតនា​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ដណ្តើម​​ខ្សែ​ក្រវាត់​ បាយ័ន​ ដោយ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ពូល​ផ្សេង​គ្នា​។ ពេល​នោះ​ចាន់ រតនា​​ ត្រូវ​ធ្លាក់​ហាល​អាវ​តាំង​ពី​ជុំ​ដំបូង​មក​ម្លេ៉ះ​។ ចំណែក​វ៉ែន សុវណ្ណ​ បាន​ឈ្នះ​ការ​ប្រកួត​​បន្ត​រហូត​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​គេ​ត្រូវ​ចាញ់​ពិន្ទុ​អូត ភូថង មក​ពី​ក្លឹប​ក្រសួង​ការ​ពារ​ជាតិ​។

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​រៀប​ចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​បាយ័ន​បាន​ផ្គូ​ផ្គង​រវាង​វ៉ែន សុវណ្ណ មក​ពី​ក្លឹប​កង​កេង​ខេត្ត​បាត់​ដំបង​ និង​ចាន់​ រតនា​មក​ពី​ក្លឹប​ខេមរៈ​ខ្លា​ហោះ​ឱ្យ​ជួប​ប្រកួត​គ្នា​នៅ​ថ្ងៃ​ទី​១៤ ឧសភា ខាង​មុខ​នេះ​។ សុវណ្ណ និង​រតនា មិន​ធ្លាប់​មាន​ប្រវត្តិ​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទេ​។ 
កាល​ពី​ចុង​ឆ្នាំ​២០១០​ សុវណ្ណ និង​រតនា​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ដណ្តើម​​ខ្សែ​ក្រវាត់​បាយ័ន​ ដោយ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ពូល​ផ្សេង​គ្នា​។ ពេល​នោះ​ចាន់ រតនា​​ ត្រូវ​ធ្លាក់​ហាល​អាវ​តាំង​ពី​ជុំ​ដំបូង​មក​ម្លេ៉ះ​។ ចំណែក​វ៉ែន សុវណ្ណ​ បាន​ឈ្នះ​ការ​ប្រកួត​​បន្ត​រហូត​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​គេ​ត្រូវ​ចាញ់​ពិន្ទុ​អូត ភូថង មក​ពី​ក្លឹប​ក្រសួង​ការ​ពារ​ជាតិ​។ តាំង​ពី​ពេល​នោះ​មក​វ៉ែន សុវណ្ណ ត្រូវ​បាត់​មុខ​ពី​រេញ​បាយ័ន​រហូត​។ រី​ឯ​ចាន់ រតនា​ វិញ​ទោះ​បី​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ពេល​នេះ​គេ​មិន​សូវ​មាន​សំណាង​ក្តី ប៉ុន្តែ​ក្រោយ​មក​ចាន់​ រតនា បង្កើន​ភាព​ល្បី​ល្បាញ​ខ្លាំង​ណាស់​ពិសេស​គឺ​ក្រោយ​ពេល​ដែល​គេ​ត្រឡប់​មក​ពី​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​ប្រទេស​បារាំង​កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ គឺ​បាន​នាំ​មក​ជាមួយ​នូវ​​ខ្សែ​ក្រវាត់​គួរ​ជា​ទី​មោទនៈ​ក្រៃ​លែង​។ ចាន់​ រតនា គឺ​ជា​អ្នក​ប្រដាល់​ដែល​ចូល​ចិត្ត​ប្រើ​ស្នៀត​ពិសេសៗ ហើយ​តាម​រយៈ​ស្នៀត​នេះ​បាន​ផ្តួល​ដៃ​គូ​ជា​ច្រើន​នាក់​មក​ហើយ​។ ពេល​នេះ​វ៉ែន សុវណ្ណ ចង់​ដឹង​ស្នៀត​របស់​រតនា​ តើ​ខ្លាំង​ប៉ុន​ណា​។ សុវណ្ណ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​លើ​សង្វៀន​ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​យឺត​បន្តិច​។
ឯម ចាន់​រស្មី មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​ត្រូវ​ប្រកួត​ជាមួយ​អាំង សំអាត​ មក​ពី​ក្លឹប​តា​ព្រហ្ម​មាន​ជ័យ​។ ទាំង​រស្មី ទាំង​សំអាត​ ទោះ​បី​ពួក​គេ​ស្ថិត​ក្នុង​ទម្ងន់​ស្រាល​៥៤​គីឡូ​ក្រាម​ ប៉ុន្តែ​មិន​មែន​ជា​អ្នក​ប្រដាល់​ថ្មី​នោះ​ទេ ពួក​គេ​មាន​បទ​ពិ​សោធន៍​​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរ​ឆ្នាំ​មក​ហើយ។
កន ចន្ថា មក​ពី​ក្លឹប​ក្រសួង​ការ​ពារ​ជាតិ​ត្រូវ​ប្រកួត​ជាមួយ ស្វាយ រិទ្ធី មក​ពី​ក្លឹប​កង​ទ័ព​ជើង​គោក​។ កន​ ចន្ថា ជា​សិស្ស​ប្អូន​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​​​មាន​សំណាង​ច្រើន​ដោយ​មិន​សូវ​ស្គាល់​ចាញ់​ទេ​។ កាល​ពី​​២​សប្តាហ៍​មុន​ កន​ ចន្ថា បាន​បំបាក់​ហុន គិរី​ មក​ពី​ក្លឹប​តា​ព្រហ្ម​​មាន​ជ័យ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​។ រី​ឯ​ស្វាយ រិទ្ធី គេ​ក៏​ជា​ជើង​ខ្លាំង​ដែរ តែ​បាត់​មុខ​យូរ​ហើយ​ទើប​តែ​បង្ហាញ​មុខ​ជា​ថ្មី​ម្តង​ទៀត​។
នៅ​មាន​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ច្រើន​គូ​ទៀត​ដូច​ជា​រ៉ុង សុខ​ចាន់ មក​ពី​ក្លឹប​រ៉ា​ហាប់​ស្វាយ​ប៉ាកប្រកួត​​ជាមួយ​ ពៅ សារ៉ាក់ មក​ពី​ក្លឹប​វី​អាយ​ភី​ចំការ​មន​។ ពុទ្ធ សុផាត មក​ពី​ក្លឹប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន​ប្រកួត​ជាមួយ​​សុខ វាសនា មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា ៕