ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ប្រ.ហា.រ​ជី.វិ.ត​បុរ.ស​ម្នាក់​ដែល​យក​ដែ.ក​គោ.ល​៩​ដើម​ដំ​​ទ.ម្លុះ​ខួ.រ​​ក្បា.ល​កុ.មា.រី​អាយុ​៣​ឆ្នាំ

1 ឆ្នាំ មុន

តុលាការ​វៀតណាម​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​​បុរស​​វ័យ​៣០​ឆ្នាំ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​ទៅ​លើ​កុមារី​ម្នាក់​អាយុ​៣​ឆ្នាំ​ដែល​ត្រូវ​ជា​កូន​ស្រី​របស់​សង្សារ​របស់​គាត់​។​ ​មាន​ន័យ​​ថា​សង្សារ​របស់​គាត់​មាន​កូន​ជា​មួយ​​ប្ដី​មុន​​​។ តុលាការ​រក​ឃើញ​ថា​បុរស​នេះ​បាន​យក​ដែក​គោល​​ជា​ច្រើន​ដើម​ដំពី​លើ​លលាដ៍​ក្បាល​កុមារី​រូប​នោះ​ ជា​លក្ខណៈ​ដំ​ទម្លុះ​ខួរ​ក្បាល​តែ​ម្ដង​។ បុរស​ឈ្មោះ​ង្វៀន​ជុងយៀន (Nguyễn Trung Huyện) ក្រៅ​ពី​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​ហើយ…

តុលាការ​វៀតណាម​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​​បុរស​​វ័យ​៣០​ឆ្នាំ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​ទៅ​លើ​កុមារី​ម្នាក់​អាយុ​៣​ឆ្នាំ​ដែល​ត្រូវ​ជា​កូន​ស្រី​របស់​សង្សារ​របស់​គាត់​។​ ​មាន​ន័យ​​ថា​សង្សារ​របស់​គាត់​មាន​កូន​ជា​មួយ​​ប្ដី​មុន​​​។ តុលាការ​រក​ឃើញ​ថា​បុរស​នេះ​បាន​យក​ដែក​គោល​​ជា​ច្រើន​ដើម​ដំពី​លើ​លលាដ៍​ក្បាល​កុមារី​រូប​នោះ​ ជា​លក្ខណៈ​ដំ​ទម្លុះ​ខួរ​ក្បាល​តែ​ម្ដង​។

បុរស​ឈ្មោះ​ង្វៀន​ជុងយៀន (Nguyễn Trung Huyện) ក្រៅ​ពី​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​ហើយ គាត់​ក៏​ត្រូវ​កាត់​ទោ​ស​ឱ្យ​ជាប់​ពន្ធ​នាគារ​៤​ឆ្នាំ​​​បន្ថែម​ទៀត​ពី​បទ​​​បង្ក​របួស​ស្នាម​ធ្ងន់​ធ្ងរ​ដោយ​ចេត​នា​​ទៅ​លើ​រាង​កាយ​អ្នក​ដទៃ​​។ ដូច្នេះ សរុប​សេចក្ដី​មក​ គាត់​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត​។ បុរស​ឈ្មោះ​ង្វៀន​ជុង​យៀន​​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នៅ​​អំឡុង​ពេល​ស្នាក់​នៅ​ជា​មួយ​មិត្ត​ស្រី​របស់​គាត់​ត្រកូល​ង្វៀន​ដូច​គ្នា​។ នាង​​ឈ្មោះ​​ង្វៀន​ធិលៀន (Nguyễn Thị Luyến) អាយុ​២៧​ឆ្នាំ​។ កូន​ស្រី​របស់​នាង​​ដែល​រង​គ្រោះ​នោះ​ក៏​រស់​នៅ​ជា​មួយ​គ្នា​ផង​ដែរ​នៅ​ក្នុង​បន្ទប់​ជួល​​១​កន្លែង​​នៃ​​សង្កាត់​ថាច់ថាត (Thạch Thất)​ ទី​ក្រុង​ហាណូយ។

​បុរស​ជា​ជន​ដៃ​ដល់​​ប្រាប់​ថា​នៅ​ពេល​រស់​នៅ​ជា​មួយ​កុមារី​នោះ​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ជីវិត​រស់​នៅ​របស់​គាត់​​។ ដូច​នេះ គាត់​ដុះ​គំនិត​១​ថា​ត្រូវ​តែ​​ធ្វើ​បាប​កូន​ហ្នឹង​​ឱ្យ​ណា​ណី​ម្ដង​ ដើម្បី​កុំ​ឱ្យ​រស់​នៅ​បាន​សុខ​។​ មួយ​ថ្ងៃ​ៗ​ គាត់​ចេះ​តែ​វាយ​ដំ​ច្រំ​ធាក់​កុមារី​ម្នាក់​ហ្នឹង​​​ ព្រោះ​​គាត់​ខ្ជិល​ចិញ្ចឹម​កូន​របស់​គេ​​។​ ​​សង្សារ​របស់​គាត់​ នាង​ង្វៀនធិលៀន និង​ប្ដី​មុន​របស់​នាង​ មាន​កូន​បី​នាក់​ជា​មួយ​គ្នា​ សុទ្ធ​តែ​ជា​កូន​ស្រី​ទាំង​អស់​។ កុមារី​ដែល​ត្រូវ​គេ​ដំ​ដែក​គោល​ពី​លើ​ក្បាល​នោះ​ជា​កូន​ស្រី​ដែល​ក្មេង​ជាង​គេ​។ ​ក្រោយ​ពេល​ចែក​ផ្លូវ​គ្នា​​កាល​ពី​ឆ្នាំ​២០២១​, នាង​ង្វៀនធិលៀន​​យក​កូន​ស្រី​ពៅ​នេះ​ទៅនៅ​ជា​មួយ​។ ចំណែក​ប្ដី​យក​កូន​ស្រី​២​នាក់​ទៀត​ទៅ​នៅ​ជា​មួយ​។​​

​​​ជន​ដៃ​ដល់​​​ធ្វើ​ទារុណ​កម្ម​កុមារី​​នោះ​យ៉ាង​តិច​៤​ដង​ចាប់​តាំង​ពីខែ​កញ្ញា​ ឆ្នាំ​២០២១​។ ពេល​ខ្លះ​ គាត់​​​ឱ្យ​​​ផឹក​​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ពេល​ខ្លះ​​​ឱ្យ​​លេប​ដែក​គោល​ និង​ពេល​ខ្លះ​​​វាយ​បំបាក់​ដៃ​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​ គាត់​លេង​​ធម៌​ក្ដៅ​​តែ​ម្ដង​​​ដោយ​យក​ដែក​គោល​ជា​ច្រើន​ដើម​​​ដំ​ពី​​​​​លើ​ក្បាល​របស់​កុមារី​​​នោះ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​។ នេះ​បើ​យោង​តាម​លទ្ធ​ផល​ស៊ើប​អង្កេត​។ មុន​ដំបូង, គាត់​ទះ​កំផ្លៀង​​​ដោយ​សារ​កូន​នោះ​មិន​ព្រម​ឆ្លើយ​នឹង​គាត់​។ ​ចុង​ក្រោយ​ គាត់​ក៏​ដំ​ដែក​គោល​ទម្លុះ​ខួរ​ក្បាល​តែ​ម្ដង​។

ក្រោយ​មក​, ម្ដាយ​របស់​នាង​ក៏​ប្រញាប់​ដឹក​កូន​ស្រី​ទៅ​មន្ទីរ​ពេទ្យ​​​សង្កាត់​ថាច់​ថាត និង​​​ដឹក​បន្ត​ទៅ​មន្ទីរ​ពេទ្យ​សាំង​ប៉ូល (Saint Paul)។ កុមារី​នោះ​សន្លប់​បាត់​មាត់​បាត់​ក​រយៈ​ពេល​២​ខែ​ ហើយ​ក៏​ស្លាប់​បាត់​ទៅ​។ គ្រូ​ពេទ្យ​ស្កេន​ខួរ​ក្បាល​មើល​ឃើញ​ដែក​គោល​៩​ដើម​នៅ​ជាប់​​នឹង​លលាដ៍​ក្បាល​។ ​ស្ត្រី​ដែល​ជា​ម្ចាស់​បន្ទប់​ជួល​ប្រាប់​ថា​បុរស​ជា​ជន​ដៃ​ដល់​នេះ​ជា​មនុស្ស​​ថ្លង់​ស្ដាប់​មិន​ឮ​ទេ​​​។ គាត់​ធ្វើ​ការ​ជា​ជាង​ឈើ​។ ស្ត្រី​​រូប​នេះ​​ប្រាប់​ថា​​កុមារី​​រង​គ្រោះ​នោះ​រស់​នៅ​ទាំង​អារម្មណ៍​​ភ័យ​ខ្លាច​បុរស​នោះ​យ៉ាង​ខ្លាំង​។​

នៅ​ក្នុង​ពេល​កាត់​សេចក្ដី​​, រដ្ឋ​​អាជ្ញា​​​ស្នើ​សុំ​ឱ្យ​សមត្ថ​កិច្ច​ស៊ើប​អង្កេត​បន្ថែម​ទៀត​ដើម្បី​ចង់​ដឹង​ថា​តើ​ស្ត្រី​ជា​ម្ដាយ​កុមារី​រង​គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ​​មុន​ពេល​ឈាន​ដល់​ដំណាក់​កាល​ធ្វើ​ទារុណ​កម្ម​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់​។ ជា​ពិសេស​ រដ្ឋ​អាជ្ញា​ចង់​ដឹង​ថា​តើ​ស្ត្រី​ជា​ម្ដាយ​បាន​ដឹង​រឿង​នេះ​ដែរ​ឬ​ទេ​? បើ​ដឹង​ហើយ តើ​​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ដែរ​ឬ​ទេ​?​

​ក្រុម​គ្រួសារ​របស់​កុមារី​រង​គ្រោះ​ខ្សែ​ខាង​ឪ​ពុក​បង្កើត​របស់​នាង​​មិន​​ទាន់​ស្ងប់​ចិត្ត​នៅ​ក្នុង​រឿង​នេះ​ទេ​ ទោះ​បី​ប្រហារ​ជីវិត​ជន​ដៃ​ដល់​ក៏​ដោយ​​។​ ពួក​គេ​ចង់​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ទាំង​ស្ត្រី​ជា​ម្ដាយ​យក​ទៅ​កាត់​ទោស​​ថែម​ទៀត​​​។​ ​​ម្ដាយ​មីង​កុមារី​រង​គ្រោះ​​​ប្រាប់​ថា​​ស្ត្រី​ជា​ម្ដាយ​​​កុមារី​​នោះ​និយាយបក​ស្រាយ​​ហាក់​ដូច​ជា​​មិន​សម​ទំនង​។ ​ឧទាហរណ៍​ ​​​នៅ​ពេល​សមត្ថ​កិច្ច​សួរ​នាំ​​ពី​ករណី​ដែល​កុមារី​រង​គ្រោះ​លេប​ដែក​គោល​៣​ដើម​ចូល​ទៅ​ក្នុង​ពោះ, ស្ត្រី​ជា​ម្ដាយ​​ម្ដង​និយាយ​បែបនេះ ម្ដង​និយាយ​បែប​នោះ។ ជួន​កាល​ ស្ត្រី​នេះ​ប្រាប់​ថា​​កូន​ស្រី​របស់​ខ្លួន​លេប​ដែក​គោល​នៅ​ក្នុង​បន្ទប់​ទឹក​។ ជួន​កាល​ ប្រាប់​ថា​លេប​ដែក​គោល​នៅ​កន្លែង​ជាង​ឈើ​​។

យោង​តាម​រដ្ឋ​អាជ្ញា​​, ថ្វី​ដ្បិត​​ស្ត្រី​ជា​ម្ដាយ​កុមារី​រង​គ្រោះ​​និយាយ​មិន​សូវ​សម​ទំនង​ និង​ទោះ​បី​​មាន​ចម្លើយ​​ដាក់​បន្ទុក​របស់​សាក្សី​, ​​ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋ​ភាព​ច្បាប់​ ស្ត្រី​រូប​នេះ​មិន​ទាន់​ដល់​ថ្នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​នៅ​ឡើយ​ទេ។ ដូច្នេះ តុលា​ការ​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​​​​បុរស​ជា​សង្សារ និង​ជា​ជន​ដៃ​ដល់​។ ​ចំណែក​​​ស្ត្រី​ជា​ម្ដាយ​អាច​នឹង​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​​​៕​

ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/hanoi-man-receives-death-for-murdering-toddler-by-hammering-nails-into-skull-4523112.html

ស្ត្រី​ជា​ម្ដាយ​​ឈ្មោះ ង្វៀន​ធិលៀន (Nguyễn Thị Luyến) រង់​ចាំ​ទទួល​សាកសព​កូន​ស្រី​នៅ​មន្ទីរ​ពេទ្យ​
​ស្ត្រី​ជា​ម្ដាយ​​ឈ្មោះ ង្វៀន​ធិលៀន (Nguyễn Thị Luyến) រង់​ចាំ​ទទួល​សាកសព​កូន​ស្រី​នៅ​មន្ទីរ​ពេទ្យ​
​ស្ត្រី​ជា​ម្ដាយ​​ឈ្មោះ ង្វៀន​ធិលៀន (Nguyễn Thị Luyến) (រូប​ឆ្វេង) និង​កុមារី​រង​គ្រោះ (រូប​ស្ដាំ
ជីតា​របស់​កុមារី​រង​គ្រោះ (រូប​ឆ្វេង) និង​ត្រូវ​ជា​​អតីត​ឪ​ពុក​ក្មេក​របស់​ស្ត្រី​ជា​ម្ដាយ​​ឈ្មោះ ង្វៀន​ធិលៀន (Nguyễn Thị Luyến) (រូប​ស្ដាំ)។ ពួក​គេ​រង់​ចាំ​ទទួល​សាក​សព​កុមារី​រង​គ្រោះ​យក​ទៅ​ធ្វើ​បុណ្យ​។​
​ស្ត្រី​​​ឈ្មោះ ង្វៀន​ធិលៀន (Nguyễn Thị Luyến) ត្រូវ​ជា​ម្ដាយ​កុមារី​រង​គ្រោះ ឡើង​ផ្ដល់​សក្ខី​កម្ម​នៅ​ក្នុង​តុលាការ
សមត្ថ​កិច្ច​នាំ​ជន​ជាប់​ចោទ​មក​សម្ដែង​ត្រាប់​ឡើង​វិញ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ