រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងសេច ក្តីជូនដំណឹងស្តីពីការពង្រឹងការងារគ្រប់គ្រងទីតាំងអាជីវកម្មបញ្ចាំគ្រប់ប្រភេទនៅរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រីម្ចាស់ទីតាំងអាជីវកម្មបញ្ចំទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ចុះពិនិត្យទីតាំងអាជីវកម្មបញ្ចាំនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើនមានលិខិតអនុញ្ញាតត្រឹមត្រូវពិនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬ ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែទីតាំងខ្លះ លិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព ហើយទីតាំងខ្លះទៀត ពុំមានលិខិតអនុញ្ញាត ទីតាំងអាជីវកម្មបញ្ចាំពីរដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពិនិត្យឃើញថា ទីតាំងអាជីវកម្មមួយចំនួនបានអនុវត្តខុសពីគោលការណ៍ និងលក្ខខណ្ឌផ្សេងៗរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបញ្ចាំរថយន្ត ម៉ូតូ និងសម្ភារៈមានតម្លៃផ្សេងៗ ដោយមិនមាន់លិខិតស្នាមច្បាស់លាស់។
ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង
កាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងរាជធានីភ្នំពេញ ជាពិសេស អនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌផ្សេងៗរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹង និងណែនាំដល់លោក-លោកស្រីម្ចាស់ទីតាំងអាជីវកម្មបញាំទាំងអស់នៅរាជធានីភ្នំពេញ ដែលមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់បិទទីតាំងអាជីវកម្មដែលផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតមិនឱ្យធ្វើអាជីវកម្ម។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថាលោក-លោកស្រីម្ចាស់ទីតាំងអាជីវកម្មបញ្ចាំទាំងអស់នៅរាជធានីភ្នំពេញ នឹងចូលរួមសហការ និងអនុវត្តសេចក្តីជូនដឹណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងអង្គភាពជំនាញពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ចែករំលែកព័តមាននេះ