ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​រង​គ្រោះ​​កំបុត​.ក​មិន​ទាន់​រកគ្រូ​មើល​ផង​អារនិង​ចាក់.ក​ខ្លួន​ឯង

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​យក​កាំ​បិត​​ចុងស្រួច​អារ និង​ចាក់.ក​ខ្លួន​ឯង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​​ដឹក​​យក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តជា​បន្ទាន់ ​កាលពី​​វេលាម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី១១ ឧសភា ​២០១១ នៅ​​ផ្ទះ​បុរស​រង​គ្រោះ​ស្ថិត​ក្នុង​ភូមិប៉ាហ៊ី​ ឃុំអណ្តូងស្នាយ ស្រុក​រលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​យក​កាំ​បិត​​ចុងស្រួច​អារ និង​ចាក់.ក​ខ្លួន​ឯង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​​ដឹក​​យក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តជា​បន្ទាន់ ​កាលពី​​វេលាម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី១១ ឧសភា ​២០១១ នៅ​​ផ្ទះ​បុរស​រង​គ្រោះ​ស្ថិត​ក្នុង​ភូមិប៉ាហ៊ី​ ឃុំអណ្តូងស្នាយ ស្រុក​រលាប្អៀរ ។ ​​តាមការរៀបរាប់​របស់ស្ត្រី​ឈ្មោះ​ដាំ សៅ ​អាយុ​៣៨​ឆ្នាំ ដែល​ត្រូវ​ជាប្រពន្ធ​របស់បុរ​សខាង​លើ​​នេះ​បាន​និយាយថា ប្តីគាត់​ឈ្មោះឃុត បៀន​​អាយុ​៤០ឆ្នាំ ​បានរៀបការ​​ជាមួយគាត់​៣​ឆ្នាំ​ហើយ​​​មានកូន​២នាក់ ។

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​កើត​ហេតុ​នេះ ​ប្តីគាត់​ចេះ​តែប្លែក​ដោយមានទឹកមុខ​ខ្មៅ និង​​មិន​និយាយស្តី​អ្វីទេ ចេះ​តែមុខស្រពោន កាល​ណោះ​លោក​មេ​ភូមិ​​បាន​ប្រាប់​គាត់​ថា ​​ប្តី​គាត់​​មានគ្រោះ​ហើយ ហើយ​​ឱ្យ​រកគ្រូ​​ដោះ​គ្រោះ​ទៅ។ ​គាត់​ក៏​បាន​រក​គ្រូ​ដោះ​​គ្រោះ​ដែរ ប៉ុន្តែ​មិន​ទាន់​​ដល់​ថ្ងៃ​​ដែលត្រូវ​ធ្វើ ក៏​ស្រាប់​តែ​នៅ​ល្ងាច​​​នោះ ខណៈ​ដែល​គាត់​រវល់​ដាំ​ស្ល​នៅ​ផ្ទះ​បាយ​ប្តីគាត់​នៅលើ​ផ្ទះ​បាន​យក​កាំបិត​​ចុងស្រួច​​ទៅ​អារ.ក​ និងចាក់បំពង់.ក​​ខ្លួន​ឯង​ ​ឃើញ​ដូច​នោះ​គាត់ក៏ចូល​ទៅចាប់ និង​ស្រែក​ឱ្យ​អ្នក​ជិត​ខាង​​ជួយ​។ ​​ភ្លាមៗនោះ​អ្នកស្រុក​ក៏បាន​ចូលមក ជួយ និង​ដឹកយកទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ខេត្ត​​​បន្ទាន់ ។​ ស្ត្រី​ជា​ប្រពន្ធ​បាន​បញ្ជាក់​ថា ប្តី​គាត់​ត្រូវ​​ខ្មោច​ចូល ហើយ​បើ​តាម​លោក​មេភូមិ​ប្រាប់ថា​ គឺ​ប្តីគាត់​មានគ្រោះ​កំបុត.​ក ។

នៅក្នុង​មន្ទីរពេទ្យ​គ្រូពេទ្យ​បាន​និយាយ​ថា ​បុរស​រូបនោះ​​បាន​អារ​​ដាច់​​៣កន្លែង​​ដោយ​ដាច់​​សរសៃ​ឈាមតូចៗទើបមានឈាម​ច្រើន ចំណែក​​​ការ​ចាក់​មួយកាំបិត​ គឺ​មិនជ្រៅ​​ចូល​ដល់​បំពង់​​.ក​ទេ​​ ហើយ​មុខ​របួស​​ គឺមធ្យម​អាច​ជួយ​សង្គ្រោះ​​បាន​៕​