ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ចៀស​ចរាចរណ៍​​បណ្តោះអាសន្ន​ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង រដ្ឋ​សភា​​នីតិកាល​ទី​៧

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា នឹង​រៀបចំ​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៧ នៅ​វិមាន​រដ្ឋសភា ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ហើយ​នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ នឹង​បន្ត​ដើម្បី​ធ្វើការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធានរដ្ឋសភា អនុប្រធាន​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​POCH​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។

ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​ចៀសវាង​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​ណ៍​ជា​បណ្តោះអាសន្ន​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី និង​បញ្ចៀស​ចរាចរ​ណ៍យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​វិ​ថី​មួយ​ចំនួន​ចាប់ពី​វេលា​ម៉ោង០៥:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី​ដូច​ខាងក្រោម​៖

១-​កំណាត់​វិ​ថី​រដ្ឋសភា (​ចាប់ពី​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ ជួន ណាត រហូត​ដល់​ស្តុ​ប​ស្ថានទូត​រុ​ស្ស៊ី​)​ ។
២-​កំណាត់​វិ​ថី​សម្តេច ហេង សំ​រិ​ន (​ចាប់ពី​វិ​ថី សម្តេច ប៊ុ​ន សែន រហូត​ដល់​វិ​ថី​រដ្ឋសភា​)​ ។
៣-​កំណាត់​ផ្លូវ​លេខ​៧៨ (​ចាប់ពី​វិ​ថី​សម្តេច ហ៊ុន សែន រហូត​ដល់​វិ​ថី​រដ្ឋសភា​)​ ។
៤-កំណាត់​ផ្លូវ​បើក​ថ្មី ហៅ​ផ្លូវ​JICA (​ចាប់ពី​វិ​ថី​ទន្លេតូច រហូត​ដល់​វិ​ថី​រដ្ឋសភា​)​ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ខាងលើ​មេត្តា​ជ្រាប​យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាលបរិច្ឆេទ​ខាង​លើ​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​បញ្ចៀស​ចរាចរ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​បើក​ឱ្យ​ចរាចរ​ណ៍​ជា​ធម្មតា​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ