ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​​មានជ័យ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​បេតុង​ឫស្សី​នៅ​បឹង​ទំពុន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី​១០ ឧសភា ​​ឆ្នាំ​​២០១១ ​លោកគួច ចំរើន ​អភិបាល​ខណ្ឌ​​​មានជ័យ ​​​អម​ដំណើរ​​ដោយលោក​ប្រាជ្ញ សីហា ​និង​លោកសួស សារិន ​ចៅសង្កាត់​​បឹង​ទំពុន​​​ បានចុះពិនិត្យ​​​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​បេតុង​​​មួយខ្សែ​​​ស្ថិតនៅ​​ភូមិ​សន្សំ​កុសល​ ដែលស្ថាបនា​​​ឡើងក្នុង​​គម្រោង​​ថវិកា​​​​៥០+៥០​

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី​១០ ឧសភា ​​ឆ្នាំ​​២០១១ ​លោកគួច ចំរើន ​អភិបាល​ខណ្ឌ​​​មានជ័យ ​​​អម​ដំណើរ​​ដោយលោក​ប្រាជ្ញ សីហា ​និង​លោកសួស សារិន ​ចៅសង្កាត់​​បឹង​ទំពុន​​​ បានចុះពិនិត្យ​​​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​បេតុង​​​មួយខ្សែ​​​ស្ថិតនៅ​​ភូមិ​សន្សំ​កុសល​ ដែលស្ថាបនា​​​ឡើងក្នុង​​គម្រោង​​ថវិកា​​​​៥០+៥០​។​

កំណាត់ផ្លូវ​​​បេតុង​​ថ្មីមួយខ្សែ​​​ខាងលើ​នេះ មានទទឹង​​៥ម៉ែត្រ ​​និង​បណ្តោយ​​ប្រវែង​​​៥១៣​ម៉ែត្រ ​​ស្ថាបនាឡើង​​ដោយ​ចំណាយថវិកា​​អស់​​ជាង​​​១៧៨លានរៀល ។​ ក្នុងឱកាស​ចុះ​ពិនិត្យ​​ការដ្ឋាន​ស្ថាបនា​ផ្លូវថ្មី​​នៅ​​ចំណុច​ភូមិ​សាស្ត្រ​​​ខាងលើនេះ ​លោកគួច ចំរើន ​​បានណែនាំ​​ដល់ការ​​ិយាល័យ​​​សាធារណ​ការ​ខណ្ឌ​​​ដែលជា​មន្ត្រី​​​ជំនាញ​​ទទួលបន្ទុក​ស្ថាបនា​ផ្លូវ​ខា​ង​លើ​​ ​ធ្វើយ៉ាង​ណា​​ដំណើរការ​ចាក់​បេតុង​​លើ​ទ្រូង​ផ្លូវ​​​​ឱ្យបានល្អ​ តាមបទដ្ឋានបច្ចេកទេស​ ដើម្បី​ធានា​​គុណភាព​ផ្លូវជូន​​ប្រជា​ពលរដ្ឋ​​​ប្រើប្រាស់​​បាន​យូរ​អង្វែង ។​

សូមរំឭក​ថា ​នៅទូទាំង​ខណ្ឌ​មានជ័យ​​នា​ពេល​បច្ចុប្បន្ន​​​​មានផ្លូវបេ​តុង​​​​ខ្វាត់ខ្វែង​​​​ផុសឡើង​​ក្រោម​គំនិត​​ផ្តួច​ផ្តើម​​​​កសាង​ដឹកនាំ​ដោយ​លោក​​គួច​ ចំរើន ​​អភិបាលខណ្ឌ​​មានជ័យ​​ជាមួយ​​ចៅ​សង្កាត់​ទាំង​អស់​​​នៅទូទាំង​​​ខណ្ឌ ។ ​​ជាង​នេះទៅ​ទៀត ​សម្រាប់សង្កាត់​​ថ្មី​ចំនួន​៤ សង្កាត់​​​ដែល​បាន​​​កាត់​បញ្ចូល​​ពីស្រុកកៀនស្វាយ​ មកខណ្ឌ​មាន​ជ័យ​ ក៏​លោកអភិបាល​​​ខណ្ឌកំពុង​ផ្តួច​ផ្តើម​គំនិត​​​ស្ថាបនា​ផ្លូវ​​ថ្នល់នេះដែរ ៕