ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​នាក់​បងប្អូន​ជិះ​ម៉ូតូ​បុ​-​ក​ត្រាក់ទ័រ​ដែល​កំពុង​បត់​ឆ្លងផ្លូវ ស្លា​-​ប់​២​នាក់ របួសស្រាល​១

8 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​បាន​ស្លាប់​យ៉ាង​រន្ធត់ ខណៈ​ក្មេង​ប្រុស​ម្នាក់​រង​របួសស្រាល (៣​នាក់​បងប្អូន​) នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ រវាង​អ្នក​ជិះ​ម៉ូតូ​បុក​ជា​ត្រាក់ទ័រ ដែល​កំពុង​បត់​ឆ្លងថ្នល់ កាលពី​ព្រឹក​ថ្ងៃ​ទី…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​បាន​ស្លាប់​យ៉ាង​រន្ធត់ ខណៈ​ក្មេង​ប្រុស​ម្នាក់​រង​របួសស្រាល (៣​នាក់​បងប្អូន​) នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ រវាង​អ្នក​ជិះ​ម៉ូតូ​បុក​ជា​ត្រាក់ទ័រ ដែល​កំពុង​បត់​ឆ្លងថ្នល់ កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ សីហា នៅ​ចំណុច​ភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។ យោងសេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០៣​នាក់ ១​ឈ្មោះ អឿ​ន សំភាស់ ប្រុស​អាយុ​១៧​ឆ្នាំ (​ស្លាប់​) ២​ឈ្មោះ អឿ​ន ឧស្សា​ហ៏ ស្រី​អាយុ​០៥​ឆ្នាំ (​ស្លាប់​) និង ៣​ឈ្មោះ អឿ​ន ចិ​ត្រា ប្រុស​អាយុ​១០​ឆ្នាំ (​របួសស្រាល​) ពួក​គេ​ជា​បងប្អូន រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០៣​នាក់ បាន​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ ដែល​បើកបរ​ដោយ​ឈ្មោះ ស៊ិ​ន វុ​ធី ប្រុស​អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយ​ជន​រង​គ្រោះ​ដែរ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ត្រាក់ទ័រ​និង​ម៉ូតូ​បាន​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ពី​លិចទៅ​កើត ហើយ​អ្នក​បើក​ត្រាក់ទ័រ​បាន​បត់​ឆ្វេង​ឆ្លងថ្នល់ ក៏​ត្រូវ​ជន​រង​គ្រោះ​០៣​នាក់​បងប្អូន​ជិះ​បុក​ពេញទំហឹង​តែ​ម្ដង ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ​យ​ដឹង​ដែរ​ថា គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បង្ក​ឡើង​ដោយសារ​អ្នក​បើក​ត្រាក់ទ័រ​បើក​បត់​មិន​មើល​អ្នក​ជិះ​ម៉ូតូ​មក​ពី​ខាង​មុខ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រហូត​ដល់​ស្លាប់​យ៉ាង​រន្ធត់​បែប​នេះ​។ នេះ​ជា​ការ​ធ្វើ​ប្រហែស​របស់​អ្នក​បើក​ត្រាក់ទ័រ ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បើក​បត់​ឆ្លងផ្លូវ​។ សមត្ថកិច្ច​បា​និយាយ​ថា ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​គាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង ពិនិត្យ​ស្លាកស្នាម​កើតហេតុ​។

បើ​តាម​ការ​ពិនិត្យ​ស្លាកស្នាម​កន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ ជា​ភាគច្រើន​ជា​កំហុស​របស់​ភាគី​ត្រាក់ទ័រ ដែល​បើក​បត់​ឆ្វេង​ឆ្លងថ្នល់​មិន​មើល​មុខក្រោយ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​។ ក្រោយ​វាស់វែង សមត្ថកិច្ច​បាន​យក​ទាំង​ម៉ូតូ​និង​ត្រាក់ទ័រ​ទៅ​រក្សា​ទុក​នៅ​ប៉ុ​ស្ដ៏​រដ្ឋបាល ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ