ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​អាសិរ្ពិស​ខាំ​មើល​គ្រូ​​បុរាណ​ឡើង​ឆ្អែត​ទើប​នាំ​មក​ពេទ្យ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ស្ត្រី​ចំណាស់​ឈ្មោះ​ជួប ហ៊ុច អាយុ​៥៦​ឆ្នាំ រស់​នៅ​ភូមិ​​ខ្ញូង​លើ ឃុំ​មហា​ខ្ញូង ស្រុក​កោះ​សូទិន ត្រូវ​បាន​ពស់​ថ្នាំង​ប្ញស្សី​ខាំ​ត្រូវ​ម្រាម​ជើង និង​ប្រអប់​ដៃ​ខាង​ស្តាំ​ពេល​ទៅ​បត់​ជើង​នៅ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​៥០​ម៉ែត្រ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥​ ឧសភា ធ្វើ​ឱ្យ​ពិស​ជ្រាប​ចូល​ក្នុង​ខ្លួន​ប្រាណ​បណ្តាល​ឱ្យ​ចុក​ចាប់

ខេត្ត​កំពង់​ចាម ៖ ស្ត្រី​ចំណាស់​ឈ្មោះ​ជួប ហ៊ុច អាយុ​៥៦​ឆ្នាំ រស់​នៅ​ភូមិ​​ខ្ញូង​លើ ឃុំ​មហា​ខ្ញូង ស្រុក​កោះ​សូទិន ត្រូវ​បាន​ពស់​ថ្នាំង​ប្ញស្សី​ខាំ​ត្រូវ​ម្រាម​ជើង និង​ប្រអប់​ដៃ​ខាង​ស្តាំ​ពេល​ទៅ​បត់​ជើង​នៅ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​៥០​ម៉ែត្រ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥​ ឧសភា ធ្វើ​ឱ្យ​ពិស​ជ្រាប​ចូល​ក្នុង​ខ្លួន​ប្រាណ​បណ្តាល​ឱ្យ​ចុក​ចាប់។ ទោះ​បី​ជា​បែប​ណា តាំង​ពី​ពេល​នោះ​មក​ គាត់​មិន​បាន​រូតរះ​មក​កាន់​មន្ទីរ​ពេទ្យ​ព្យាបាល​ទេ ដោយ​ឱ្យ​គ្រូ​បុរាណ​ស្តោះ​ផ្លុំ​​ឡើង​ឆ្អែត​ឆ្អន់​​តែ​មិន​ធូរ​ស្រាល ​ទើប​រត់​មក​រក​គ្រូ​ពេទ្យ​ខេត្ត​ឱ្យ​ជួយ​សង្គ្រោះ​តាម​ក្រោយ​នា​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ព្រោះ​តែ​ខ្លាច​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ​ជួប ហ៊ុល អាយុ​៥១​ឆ្នាំ ត្រូវ​ជា​ប្អូន​របស់​ស្ត្រី​រង​គ្រោះ​រៀប​រាប់​ថា នៅ​ពេល​ដែល​បង​ស្រី​ទៅ​បត់​ជើង​​នៅ​ខាង​ក្រោយ​ផ្ទះ​នោះ​ ក៏​បាន​ដើរ​ជាន់​សត្វ​ពស់​អាសិរ្ពិស​១​​ក្បាល បណ្តាល​ឱ្យ​វា​ខាំ​ត្រង់​ម្រាម​ជើង​ខាង​ស្តាំ​រហូត​ចេញ​ឈាម ហើយ​ដោយ​សារ​តែ​ឈឺ​​ចុក​ចាប់​ពេក​​គាត់​ក៏​បាន​អោន​ទៅ​ចាប់​ទាញ​ចេញ ក៏​ត្រូវ​​ពស់​​នោះ​ខាំ​ចំ​ប្រអប់​ដៃ​ស្តាំ​ថែម​ទៀត។ ​ពេល​ត្រូវ​​ពស់​១​ក្បាល​ខាំ​បណ្តាល​ឱ្យ​រង​របួស​បែប​នេះ បង​ស្រី​បាន​ស្រែក​ហៅ​គេ​ឯង​ឱ្យ​ជួយ ហើយ​​មាន​លោក​យាយ​ម្នាក់​​បាន​ឮ​ក៏​បាន​ចេញ​មក​ជួយ​គ្រាហ៍​នាំ​មក​ដាក់​នៅ​ខាង​ក្រោម​ផ្ទះ និង​បាន​យក​ទឹក​ឃ្មុំ​ និង​ជ័រ​ល្ហុង​ខ្វង​មក​លាប​បិទ​ត្រង់​មុខ​របួស​ ដើម្បី​បន្ថយ​ការ​ឈឺ​ចុក​ចាប់ តែ​បង​ស្រី​ចេះ​តែ​ងងុយ​ដេក​ និង​រក​កល់​ចង់​ក្អួត​ចង្អោរ។ ​

ពេល​នោះ​ចាស់​ៗ​ក្នុង​ភូមិ​បាន​ប្រាប់​ឱ្យ​​បង​ស្រី​ដេក​ផ្ទាល់​ដី​​ពេញ​មួយ​ថ្ងៃ​ដើម្បី​បន្សាប​ពិស ដោយ​មិន​ឱ្យ​លើក​ដាក់​នៅ​លើ​ផ្ទះ​ឡើយ។ លុះ​មួយ​ថ្ងៃ​ក្រោយ​មក​ទើប​គាត់​គ្រាហ៍​បង​ស្រី​ឡើង​ទៅ​​​​លើ​ផ្ទះ និង​បាន​ហៅ​គ្រូ​បុរាណ​ឱ្យ​មក​ស្តោះ​ផ្លុំ​ តែ​មិន​បាន​ធូរ​ស្រាល​ទេ ដោយ​​ត្រង់​​កន្លែង​ពស់​ខាំ​នៅ​តែ​ហើម  ហើយ​បង​ស្រី​ចេះ​តែ​ក្តៅ​ខ្លួន​ ទើប​​គាត់​សម្រេច​ចិត្ត​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​នាថ្ងៃ​ទី​៩ ឧសភា។

ស្ត្រី​ឈ្មោះ​ជួប ហ៊ុល បញ្ជាក់​ថា ក្នុង​ពេល​​នាំ​​មក​កាន់​មន្ទីរ​ពេទ្យ​ខេត្ត គាត់​ឃើញ​ស្នាម​កន្ទួល​ពណ៌​​ខ្មៅ​​​លើ​ខ្លួន​ប្រាណ និង​ផ្ទៃ​មុខ​បង​ស្រី​ ហើយ​ក្រោយ​ពី​​សម្រាក​ព្យាបាល​បាន​២​ថ្ងៃ​ ​មុខ​របួស​បង​ស្រី​ក៏​បាន​​ធូរ​ស្រាល​​ជាង​មុន។ គ្រូ​ពេទ្យ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា តាម​ការ​ពិនិត្យ​មើល​អាការៈ​របស់​ស្ត្រី​រង​​គ្រោះ​ខាង​លើ​នេះ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​ត្រង់​មុខ​របួស​មិន​​ទាន់​រលួយ ហើយ​តាម​រយៈ​ឱសថ​សម្រាប់​​ព្យាបាល​ពស់​ខាំ ឬ​ចឹក​នោះ​​គឺ​អាច​សង្គ្រោះ​អាយុ​ជីវិត​របស់​ស្ត្រី​ឈ្មោះ​ហ៊ុច ឱ្យ​ផុត​ពី​គ្រោះ​ថ្នាក់​បាន៕