ខេត្តក្រចេះ ៖ គ្រា.ប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា២៨៤ត្រូវបានកម្លាំងក្រុមស្រាវជ្រាវគ្រា.ប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ រាវរកប្រទះឃើញនៅក្នុងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ។

ក្រោយការប្រទះឃើញ និងរាវរកប្រមូលបានគ្រា.ប់យុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើនប្រភេទ និងច្រើនគ្រា.ប់សាលាវិទ្យាល័យខាងលើបានប្រកាសផ្អាកដល់ការសិក្សារបស់សិស្សមួយរយៈខ្លី ដើម្បីបោសសម្អាតធានាបានសុវត្ថិភាពទាំងទើបដំណើរការបើកអោយសិស្សចូលសិក្សាបន្ត ។
នាយកវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ លោក ប៊ុន ឆី បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហានេះថា នៅពេលសាលាត្រូវជួសជុលអគារ និងចាក់សាបក្រុមជាងកាយសាបបេតុងក៏ប្រទះឃើញគ្រា.ប់ទាំងនេះ ហើយលោកបានរាយការណ៍ទៅខាងកម្លាំងស៊ីម៉ាកប្រើប្រាស់ឧបករណ៍មករាវរកក៏ប្រទះឃើញគ្រា.ប់ជាច្រើននៅទីតាំងនោះ ហើយលោកក៏រាយការណ៍ជូនអាជ្ញាធរដែនដី និងមន្ទីរអប់រំ ហើយលោកឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានអនុញ្ញាតឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លីទម្រាំកងកម្លាំងស៊ីម៉ាក់រុករក និងយកគ្រា.ប់ចេញពីទីតាំងនោះអស់ ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ ។

លោកនាយកបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ម្សិលមិញនេះ កម្លាំងស៊ីម៉ាក់បានរាវរកប្រទះឃើញចំនួនគ្រា.ប់៤ ប្រភេទរួមមាន M79ចំនួន២៥០គ្រា.ប់ ,DK75ចំនួន១៦គ្រាប់, ក្បាលផ្ទុះ M48 គ្រា.ប់ផ្លោង ១៧គ្រាប់, B40 ចំនួន១គ្រា.ប់ សរុបចំនួន២៨៤ គ្រា.ប់ ដោយឡែកនៅថ្ងៃទី១២ នេះ កម្លាំងស៊ីម៉ាក់កំពុងរុករកបន្តប្រទះឃើញគ្រា.ប់ជាច្រើនទៀត ហើយបេសកម្មរុករកនៅមិនទាន់បញ្ចប់នៅឡើយទេ ។

យោងតាមកម្លាំងក្រុមស្រាវជ្រាវគ្រា.ប់បែកចង្កោមលេខ០៥ ប្រចាំកង ឯកភាពកំចាត់មីនទី៥ បានបញ្ជាក់ឲ្យដឹងថា គ្រា.ប់ទាំងនេះ គឺគ្រា.ប់អាចផ្ទុះធ្វើមនុស្សគ្រោះថ្នាក់ដល់ជីវិតបាន ហើយទីតាំងប្រទះឃើញគ្រាប់នេះដូចជា រណ្ដៅគេកប់គ្រា.ប់ កាលពីសម័យសង្គ្រាម ។ ពួកគាត់បញ្ជាក់ទៀតថា ប្រតិបត្តការរុករកយកគ្រា.ប់ចេញពីទីតាំងនោះប្រហែលជា២ថ្ងៃទើបបញ្ចប់ ៕






ចែករំលែកព័តមាននេះ