ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ ! ប្រេងម៉ាស៊ូត​ហក់​ឡើង​៤៧០០​រៀល ខណៈ​ប្រេងសាំង ៤៥៥០​រៀល​ដដែល​ ក្នុង​មួយ​លី​ត្រ

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី ២០ ខែសីហា ឆ្នាំ​២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៥៥០ រៀល/ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92  និង៤,៧០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

សូម​បញ្ជាក់​ថា បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ប្រេងសាំង​ស​ប្តា​ហ៍​កន្លង​មក​យើង​ឃើញ​ថា តម្លៃ​ប្រេង​ធ​សាំង​ធម្មតា​ស​ប្តា​ហ៍​នេះ នៅ​រក្សា​តម្លៃ​ដដែល ប៉ុន្តែ​ប្រេងម៉ាស៊ូត​វិញ គឺ​ឡើងថ្លៃ ២.៥០​រៀល ខណៈស​ប្តា​ហ៍​មុន​តម្លៃ​ប្រេងម៉ាស៊ូត​មាន​តម្លៃ ៤.៤៥0 រៀល​ក្នុង​១​លី​ត្រ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ