ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ចាត់វិធានការ​តាម​ច្បាប់​លើ​ម្ចាស់​សំណង់​​ដែល​សង់​រំលោ.ភ​លើ​ដី​ស្ទឹង​សង្កែ​

8 ខែ មុន
  • បាត់ដំបង

ខេត្ត​បា​តំ​ដំបង​ ៖ អភិបាលក្រុង​បាត់ដំបង លោក​លាង វាសនា បាន​ចេញ​លិខិត​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​សំណង់​ម្នាក់ នៅ​ថ្ងៃ​ទី ១០ សីហា ប្រសិនបើ​ម្ចាស់​សំណង់​នេះ​មិន​ព្រម​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន…

ខេត្ត​បា​តំ​ដំបង​ ៖ អភិបាលក្រុង​បាត់ដំបង លោក​លាង វាសនា បាន​ចេញ​លិខិត​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​សំណង់​ម្នាក់ នៅ​ថ្ងៃ​ទី ១០ សីហា ប្រសិនបើ​ម្ចាស់​សំណង់​នេះ​មិន​ព្រម​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន ដែល​កំពុង​សាងសង់​សំណង់​រឹង​មាំ​រំលោភ​លើ​ដី​ចំណី​ស្ទឹង​សង្កែ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្កូវ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​ ។

​លោក លាង វាសនា បាន​ចេញ​លិខិត​ជូនដំណឹង​នេះ ទៅ​កាន់​ម្ចាស់​សំណង់​ឈ្មោះ ណា​ន ណៃ នៅ​ភូមិ​ថ្កូវ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ដែល​កំពុងធ្វើការ​សាងសង់​សំណង់​រឹង​មាំ​រំលោភ​ចូល​លើ​​ដី​​មាត់​ស្ទឹង​សង្កែ​។

នៅ​ក្នុង​លិខិត​នេះ លោក​អភិបាលក្រុង​បាន​ចោទប្រកាន់​ថា ម្ចាស់​សំណង់​នេះ​ថា​ បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ស្ទឹង ដោយ​ពុំ​មាន ​«​ច្បាប់​អនុញ្ញាត​​»​ ។ លោក​អភិបាលក្រុង​បាន​បញ្ជា​ឲ្យ​ម្ចាស់​សំណង់​នេះ «​ត្រូវ​ផ្អាក​ការ​សាងសង់​ជា​បន្ទាន់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​» ហើយ​លោក​បាន​ព្រមាន​ថា ប្រសិនបើ​ម្ចាស់ផ្ទះ មិន​គោរព​តាម​ការ​ណែនាំ​ខាងលើ​នេះ រដ្ឋបាល​ក្រុង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដោយ​ចុះ​រឹម​អូស​សម្ភារ​របស់​ជាង​យក​មក​រក្សា​ទុកជា​បណ្ដោះ​អាសន្ន ​។

​សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ដែល​រដ្ឋបាល​ក្រុង​ចេញ​សេចក្ដីជូនដំណឹង​នេះ គឺក្រុម​ជាង​កំពុង​តែ​ដំណើរ​ការ​សាងសង់​យ៉ាង​រលូនរួចរាល់​ប្រហែល​៥០% ទៅ​ហើយ​ ។ បើ​ពិនិត្យ​ជាក់ស្ដែង​ទីតាំង នៃ​សំណង់​ផ្ទះ​ដី​ធំ​សម្បើម​នេះ បាន​សាងសង់​រំលោភ​យក​ដល់​មាត់​ស្ទឹង​សង្កែ​តែ​ម្ដង ​។ គេ​ពុំ​ដឹង​ថា ការ​ចាប់​ផ្ដើម​​សាងសង់​ដំបូង​របស់​ម្ចាស់​សំណង់​ឈ្មោះ ណា​ន ណៃ នេះ អាជ្ញាធរ​មូលដ្ឋាន​បានដឹង​ដែរ ឬ យ៉ាងណា​នោះ​ទេ ទើប​រហូត​មក​ដល់​ពេល​នេះ រដ្ឋបាល​ក្រុង ទើ​ច​ចេញ​លិខិត​ជូនដំណឹង​ឲ្យ​ម្ចាស់​សំណង់​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន ខណៈ​សំណង់​ធ្វើ​បាន​ច្រើន​ជាន់ រួចរាល់​ស្ទើរ​ពាក់​កណ្ដាល​ទៅ​ហើយ​ ។

ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ រដ្ឋបាល​ក្រុង​បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន​ជា​ផ្លូវការ​ហើយ​។ តើ​ក្រោយ​ពី​ផ្អាក​បណ្ដោះអាសន្ន និង​ជួប​ដោះស្រាយ​ហើយ រដ្ឋបាល​ក្រុង និង មន្ទីរ​ជំនាញ ត្រូវ​ចុះ​រុះរើ​វាយ​កំទេច​ចោល ឬ ត្រូវ​ចេញ​ច្បាប់​អនុញ្ញាត​​ឲ្យ​ម្ចាស់​សំណង់​បន្ត​ការ​សាងសង់រំ​លោភ​យក​ដី​ចំណី​ស្ទឹង​ដដែល ដោយ​ស្របច្បាប់ ?​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ