ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆេះ​បង្គោលខ្សែភ្លើង ក្បែរសាលា​ខណ្ឌដូនពេញ

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ករណី​ឆ្លង​ចរន្តអគ្គិសនី ទុ​ស្សេ​ខ្សែភ្លើង​នៅ​បង្គោល​ភ្លើង​មួយ​កន្លែង បង្ក​ជា​អគ្គិភ័យ​កើតឡើង នៅ​ចំហៀង​សាលា​ខណ្ឌដូនពេញ ស្ថិត​នៅ​ផ្លូវ​លេខ​៧៥ កែង​ផ្លូវ​៩០ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ នា​វេលា​ម៉ោង​០៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ ករណី​ឆ្លង​ចរន្តអគ្គិសនី ទុ​ស្សេ​ខ្សែភ្លើង​នៅ​បង្គោល​ភ្លើង​មួយ​កន្លែង បង្ក​ជា​អគ្គិភ័យ​កើតឡើង នៅ​ចំហៀង​សាលា​ខណ្ឌដូនពេញ ស្ថិត​នៅ​ផ្លូវ​លេខ​៧៥ កែង​ផ្លូវ​៩០ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ នា​វេលា​ម៉ោង​០៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣​នេះ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍ ផង​ដែរ ។

យ៉ាងណា កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ចុះ​ជួយ ពន្លត់​អគ្គិភ័យ ដែល​ឆាបឆេះ​ខ្សែភ្លើង នៅ​កន្លែង​កើតហេតុ ។

ករណី​អគ្គិភ័យ​ឆាបឆេះ​នៅ​ទីតាំង​ខាងលើ​នេះ រដ្ឋបាល​ខណ្ឌដូនពេញ ប្រើប្រាស់​ម៉ូតូ​ទឹក ចំនួន​០១​គ្រឿង និង​បំពង់​ពន្លត់​អគ្គិភ័យ ចំនួន ២០​បំពង់ ទើប​រលត់​ទាំងស្រុង និង​មិន​មាន​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ