ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន ស៊ីចន ​ជួប សូយ ភិរម្យ ​សង​​សឹក​​ជំនួស​​មិត្ត​​រួម​​ក្លឹប ខណៈ​ ​ចាន់ វិរៈ ជួប​​ ឯម វុត្ថា នៅ​រេញ TV5

14 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ នៅ​​លើស​ង្វៀន​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​ប៉ុសិ៍្ត​លេខ​៥ សម្រាប់​រសៀល​​ថ្ងៃ​អាទិត្យ ​ទី១៥ ឧសភា ​ខាង​មុខ​នេះ ​ចាន់ វិរៈ ​មក​ពី​ក្លឹប​កង​ពលតូច​លេខ​៧០ ​ត្រូវ​បានផ្គូផ្គង​​ឱ្យ​ជួប​ប្រកួត​ជាមួយ​ឯម វុត្ថា ​​មកពីក្លឹប​គ្រុឌ​មាន​ជ័យ ។ ​អ្នក​ប្រដាល់​​ដែលអាច​ចាត់ទុក​ថា ជា​លំដាប់ ​ខ្លាំង​ទាំង​២​រូបនេះ ធ្លាប់​មាន​ប្រវត្តិ​​​ប្រកួត​គ្នា​​ជា​ញឹកញាប់រួច​មកហើយកាលពីពេល​កន្លង​មក​ ដោយ​មានឈ្នះ​-ចាញ់​ជាធម្មតា ។ ​ចាន់ វិរៈ ​ជា​អ្នក​លេង​កណ្តាប់​ដៃ​ល្អ ​វាយចេញ​លឿន​​​ហើយ​ធ្ងន់​ និង​មិន​ងាយ​ទន់ជ្រាយ​​ផ្តេស​ផ្តាស​​ទេ ។

ខេត្ត​កណ្តាល ៖ នៅ​​លើស​ង្វៀន​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​ប៉ុសិ៍្ត​លេខ​៥ សម្រាប់​រសៀល​​ថ្ងៃ​អាទិត្យ ​ទី១៥ ឧសភា ​ខាង​មុខ​នេះ ​ចាន់ វិរៈ ​មក​ពី​ក្លឹប​កង​ពលតូច​លេខ​៧០ ​ត្រូវ​បានផ្គូផ្គង​​ឱ្យ​ជួប​ប្រកួត​ជាមួយ​ឯម វុត្ថា ​​មកពីក្លឹប​គ្រុឌ​មាន​ជ័យ ។ ​អ្នក​ប្រដាល់​​ដែលអាច​ចាត់ទុក​ថា ជា​លំដាប់ ​ខ្លាំង​ទាំង​២​រូបនេះ ធ្លាប់​មាន​ប្រវត្តិ​​​ប្រកួត​គ្នា​​ជា​ញឹកញាប់រួច​មកហើយកាលពីពេល​កន្លង​មក​ដោយ​មានឈ្នះ​-ចាញ់​ជាធម្មតា ។ ​ចាន់ វិរៈ ​ជា​អ្នក​លេង​កណ្តាប់​ដៃ​ល្អ ​វាយចេញ​លឿន​​​ហើយ​ធ្ងន់​ និង​មិន​ងាយ​ទន់ជ្រាយ​​ផ្តេស​ផ្តាស​​ទេ ។ ​រីឯ​​ឯម វុត្ថា ​កណ្តាប់​ដៃ​​របស់គេ​​ស្រាល​ជាង​វិរៈ ​តែ​​អ្នក​ប្រដាល់​រូបនេះ​មាន​​ស្នៀត​កែង​យ៉ាង​​ល្អ អ្នក​ដែល​​ប៉ះ​ជា​មួយ​វុត្ថា ​មិន​អាច​​ប្រហែស​ស្នៀត​​កែង​នេះ​បានឡើយ ។​ ទោះ​ជា​បែប​ណារវាងគូនេះ​អ្នកណា​ឈ្នះឬ​ចាញ់ ត្រូវ​តែ​ឈឺ​​សាច់​​រៀងៗ​ខ្លួន ។
សូយ ភិរម្យ ​មកពីក្លឹប​​អូដឹមកីឡា ​ត្រូវ​ប្រកួត​ជាមួយ​ខុន ស៊ីចន មកពីក្លឹប​កងពលធំ ​អន្តរាគមន៍​លេខ៣ ប្រាសាទព្រះ​​វិហារ ។ ​តាម​ ពិត ​​ខុន ស៊ីចន ​ចេញ​មុខ​មកសង​សឹក​ជំនួស​​មិត្ត​រួម​​​ក្លឹប​របស់គេ គឺ​ខុន ស៊ី​ចាន់ ​ដែលត្រូវ​​សូយ ​ភិរម្យ ​​ផ្តួល​ឱ្យ​សន្លប់​កាលពី​២​សបា្តហ៍​មុន ។ គួរ​រំលឹក​​​ថា កាលពីថ្ងៃទី១ ឧសភា ​កន្លង​មក នៅលើ​សង្វៀន ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​​លេខ​៥ ដដែល​នេះ ​សូយ​ភិរម្យ បានប្រើ​​ស្នៀត​​ពិសេស គឺ​​ការ​ទាត់​​ផ្កាប់​​ចាន​ទៅ​លើ​កញ្ចឹងក​របស់​ខុន ស៊ីចាន់ ​បណ្តាល​ឱ្យ​សន្លប់​ធំ​នៅក្នុង​ទឹកទី៤ ។ ពេលនេះ ខុន ស៊ី​ចន ​​បាន​ចេញ​មុខ​​មក​សង​សឹក​ជំនួស  ប៉ុន្តែ​​មិន​ដឹង​ថា ​ទទួល​វាសនា​បែបណា​ទេ ។
ហួន សុខនីម ​មក​ពីក្លឹប​សិង្ហ​កីឡា ​ត្រូវ​ប្រកួត ​ជាមួយ​សាំង ស៊ីថា ​មក​ពីក្លឹប​​ក្រសួង​ការពារ​​ជាតិ។ ​សុខនីម មានប្រវត្តិ​​ប្រកួត​ក្រោយ​ស៊ីថា ​មានន័យថា ​គេ​ជា​សិស្ស​ប្អូន ។ ស៊ីថា ទោះ​បី​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​​ ប៉ុន្តែ​​​​ហាក់​ដូច​ជា​មិន​សូវ​​ល្បីឈ្មោះ​ទេ ។​​ ពេលនេះ ​គេ​ត្រូវ​ប៉ះ​ជាមួយ​សិស្សប្អូន​ ហើយក៏​មិនប្រាកដ​​ថា ឈ្នះ​ដែរ ។
ផៃ គឹម​ហឿត ​មកពីក្លឹប​ខេមរិន្ទ​​មានប្ញទ្ធិ ​ត្រូវ​ប្រកួត​ជាមួយ​គួន ហ៊ុនហ៊ីម ​មកពីក្លឹប​ពន្លឺ​​សាមគ្គី ខេត្ត​បាត់ដំបង ។ ចាន់ ចាវ ​មកពីក្លឹប​តា​ព្រហ្ម​​មានជ័យ ប្រកួត​ជាមួយ​ប្រិមប្រិយ ​​មកពី​ក្លឹប​​​បុរី​មានប្ញទ្ធិ ។ រី​ឯ​ការ​ប្រកួត​ជា​លក្ខណៈ​​សាកល​​ជា​ការ​ជួបប្រកួត​រវា​ងស្វាយ ចាន់​ថន មក​ពីក្លឹប​ប៉េ​អឹម​​រាជធានី​ភ្នំពេញ​ជាមួយ​ណា បូរី ​មកពីក្លឹប​ប្រដាល់​ខេត្ត​កំពង់ឆ្នាំង ៕