ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីបុណ្យ​អុំទូកឆ្នាំ​នេះ​ មាន​ប្រទីប​ ១៤ ​នឹង​ត្រូវ​បណ្តែត

9 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​នៅ​ក្នុង​ឆ្នាំ​២០២៣នេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៤-១៥​កើត និង​ថ្ងៃ​១​រោច ខែកត្តិក…

រាជធានី​ភ្នំពេញ ​៖ ​នៅ​ក្នុង​ឆ្នាំ​២០២៣នេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៤-១៥​កើត និង​ថ្ងៃ​១​រោច ខែកត្តិក ត្រូវ​នឹង​ថ្ងៃ​ទី​២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​មាន​ប្រទីប​១៤ ​នឹង​បណ្តែត​លើ​ផ្ទៃ​ទឹកទន្លេ ​បង្អួត​សម្រស់​ដល់​អ្នក​ទស្សនា​ ។

ពិធីបុណ្យ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរមរាជវាំង ដើម្បី​បើកឱកាស​ជូន​ប្រជារាស្ត្រ បាន​ចូលរួម​កម្សាន្ត​សប្បាយ​រីករាយ អបអរសាទរ​បុណ្យប្រពៃណី​ជាតិខ្មែរ​យើង ដែល​មាន​តាំងពី​បរម​បុរាណ ​ដ៏​យូរលង់​មក​ហើយ ដោយ​មានបណ្ដែតប្រទីប អុជ​កាំជ្រួច ប្រគំ​តន្ត្រីសម័យ​-​បុរាណ និង​សម្ដែង​សិល្បៈ ទាំង​៣​រាត្រី​ ។

យោង​តាម​ផែនការ ​ណែនាំ​របស់​គណកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ​ទើប​ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ​ឆ្នាំ​២០២៣ ​បាន​លើក​ឡើង​ថា ដើម្បី​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​នេះ​ ឱ្យ​បាន​មហោឡារិក អធិកអធម ស្រប​ទៅ​តាម​ប្រពៃណី​ជាតិ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ ដោយ​ធានា​បាន​សុវត្ថិភាព ការ​សប្បាយ​រីករាយ​ផង​នោះ គណៈកម្មាធិការជាតិ ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ សូម​ធ្វើការ​ណែនាំ​ ដូច​ជា​ ៖ ​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និង​រដ្ឋបាល​រាជធានី-ខេត្ត ​ត្រូវ​តុបតែង​លម្អ​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក អា​ហ្វី​ស ប៉ាណូ និង​បំភ្លឺ ភ្លើងពណ៌​តាម​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ អង្គភាព សាលារៀន វត្ត​អារាម ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ សហគ្រាស តាម​សួនច្បារ ទី​សាធារណៈ និង​គ្រប់គេហដ្ឋាន​ប្រជារាស្ត្រ ដើម្បីរ​រប​អរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៣​។

ត្រូវ​ធ្វើការ​ណែនាំ ​ដល់​មូលដ្ឋាន​ដែល​មាន ទូកង និងពួក​មួ​ង “​ជូ​ក​អុំ និងទូក​ចែវ ដោយស្ម័គ្រចិត្ត​ឥត​បង្ខំ ឱ្យធ្វើ​ការ​ហ្វឹកហាត់​សាកល្បង និង​ជ្រើសរើស​មួយ​ ដែល​មាន​ចំណុះ​ពី​ ១៨ ​ខ្ទង់​ឡើង​ទៅ ហើយ​ជា ប្រភេទ​.ទូក ដែល​មាន​ល្បឿន​លឿន និង​មន​លក្ខណៈ​សម​ស្រប​។ ក្រោយ​ការ​សាកល្បង ត្រូវធ្វើ​ចំណាត់ថ្នាក់ តាម​លំដាប់លំដោយ​ប្រភេទ​ទូក​លឿន ទូក​មធ្យម និង​ទូក​គូ​ពិសេស ដើម្បី​ងាយស្រួល​គណៈមេប្រយោគ ផ្គូផ្គង រវាង​ក​នីមួយ​ៗ​ ។

ត្រូវ​រៀបចំ​ធ្វើ​ប្រវត្តិ​សង្ខេប​របស់​ទូក​ដ៏​មួយ​ៗ និង​បញ្ជីរាយនាម​អ្នក​រាំ អ្នក​កែវ ឱ្យ​បាន​ច្បាស់លាស់ ដោយ​ត្រូវ​ជ្រើសរើស​អ្នក​ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់ និង​ចេះ​ហែល​ទឹក​ស្ទាត់ជំនាញ ហើយ​ដើម​ក អគ្គ​លេ​ធិ​ការដ្ឋាន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ជា​កំណត់​ៗ ទូក​ទាំងឡាយ​នឹង​បាត់​តាំង​ចូលរួម​បាន លុះត្រាតែ​បាន​ទទួល​ការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន សាមី តាម​រយៈ​ឃុំ សង្កាត់ ក្រុង ស្រុក ឃុំ​ល្វា និង​រដ្ឋបាល​រាជ​៣ ខេត្ត ឬ​ថ្នាក់ដឹកនាំ​ក្រសួង រដ្ឋលេខាធិការ​ដ្ឋា​ង ស្ថាប័ន អង្គភាព​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ត្រ​វ​រៀបចំ​គណៈកម្មការ​មួយ មាន​សភាព​ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​ទូក និង​ប្រទីប ហើយត្រូវ​ធ្វើការ​ណែនាំ អប់រំ​ដល់​អ្នក និង​អ្នក​កែវ​ទាំងអស់​ឱ្យ​យល់ពី​ខ្លឹមសារ ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ជៀសវាង ការ​ប្រទូស​វាយ​គ្នា ​ទៅ​វិញ​ទៅ​មក ដោយ​ត្រូវ​រក្សា​បាន​សាម​ភាព ការ​សប្បាយ​រីករាយ និង​ភាព​ថ្លៃថ្នូរ ស័ក្តិសម ជា​អ្នក​ស្រឡាញ់​កីឡា​ប្រណាំងទូក និង​រក្សា​បាន​ប្រពៃណី​ជាតិ​ពិតប្រាកដ​។​ ត្រូវ​ខិតខំ​ដោះស្រាយ​ផ្ទាល់ខ្លួន យោ អាវ មួក​សញ្ញា​ប្រចាំ​មូលដ្ឋាន អង្គភាព និង​ជីវភាព​ក្នុង​រយៈពេល ​៥​ថ្ងៃ ព្រមទាំង​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មក ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ នឹង​ជួយ​ឧបត្ថម្ភ ថវិកា​ដល់​កីឡាករ កីឡា​កា​វី​ធី​អុំទូក រង្វាន់​ទូក​ទទួល​ជ័យ​លា​ភី​ ផ្នែក​សោភ័ណ​ភាព និង​អំ​ទូក​ទទួល​ជ័យ​លា​ភី តាម​ចំណាត់ថ្នាក់​ពែន​នីមួយ​ៗ​ ។

ណែនាំ​អ្នកគ្រប់គ្រង​ទូក​មួយ​ៗ​លាបលន​ និង​កុប​តែង​ល​ក្បាច់រចនា​ឱ្យ​បាន​ល្អ​ប្រណីត​តាម រចនាបថ​ខ្មែរ​ពិតប្រាកដ​។ រីឯ​អ្នក​រាំ និង​អ្នក​កែវ ត្រូវ​មាន​សម្លៀក​បំពាក់​សមរម្យ ជា​ឯកសណ្ឋាន​តាម​លក្ខណៈ ទំនៀប​ទម្រង់​ប្រពៃ​ដើម​ខ្មែរ​យើង​។ អនុ​គណៈកម្មការ​វប្បធម៌ ទំនៀមទម្លាប់ និង​សោភ័ណ​ភាព និង​មារ​ធ្វើការ ចំណាត់ថ្នាក់ ផ្តល់​រង្វាន់​ជ័យ​លា​ភី ផ្នែក​ខាង​សោភ័ណ​ភាព​របស់​បូក និង​សម្លៀក​បំពាក់​របស់​កីឡាករ កីឡា​កា​រិ​ធី ​។

ណែនាំ​អ្នកគ្រប់គ្រង​ទូក​អុំទូក​ចែវ​ទាំងអស់ ទោះ​ចាញ់ ឬ​ឈ្នះ ត្រូវ​ចូលរួម​ក្នុង​ពិធី​កាត់​ព្រ័ត ដើម្បី​អបអរសាទ លទ្ធផល​ នៃ​ការ​បញ្ចប់​ដោយ​ជោក​ជ័យ ​នូវ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​គេ​ប្រទីប និងសំពះ​ព្រះ​ខែ អកអំបុក ដែល​ជា​បុណ្យ​ប្រពៃ​ជាតិ​យើង ​។ ចំណែក​​រូបភាព​ នៃ​ការ​រៀបចំ​ពិធី​កាត់​ស្ត្រី​គ្រវែង​ ត្រូវកំណត់​ជាក់លាក់​ នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង​មួយ​ដោយឡែក​ ។

គណៈកម្មាធិការ​បុណ្យ​ជាតិ​បាន​បញ្ជាក់​ថា ​៖ “​ចំនួន​ប្រទីប​របស់​រដ្ឋ ដែល​នឹង​ត្រូវ​ផ្លា​ក​អបអរសាទ រួម​មាន ​៖
១. ​ប្រទីប​ព្រះ​បរមរាជវាំង
​២. ​ប្រទីប​ព្រឹទ្ធសភា
៣. ​ប្រទីប​រដ្ឋសភា
៤. ​ប្រទីប​រាជរដ្ឋាភិបាល
៥.​ ប្រទីប​ក្រសួងយុត្តិធម៌
៦. ​ប្រទីប​ក្រសួងការពារជាតិ
៧. ប្រទីប​ក្រសួងមហាផ្ទៃ
៨. ប្រទីប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
៩. ប្រទីប​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍
១០. ​ប្រទីប​ក្រសួងពាណិជ្ជកម្ម
១១. ប្រទីប​ក្រសួងទេសចរណ៍
១២. ​ប្រទីប​ក្រសួង​រ៉ែ និង​ថាមពល
១៣. ​ប្រទីប​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​និង
១៤. ប្រទីប​រដ្ឋបាល​រាជធានី​ភ្នំពេញ ​។

ជាមួយ​គណៈកម្មាធិការ​បុណ្យ​ជាតិ​បាន​ឲ្យ​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​មាន​ប្រទីប ត្រូវ​លើក​គម្រោង​ថវិកា​ចំណាយ ផ្តល់​គំនូស រូបភាព​ប្រទីប និង​បទ​អត្ថាធិប្បាយ​របស់​ប្រទីប​នីមួយ​ៗ ផ្ញើ​មក​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​រៀបចំ បុណ្យ​ជាតិ​-​អន្តរជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​។

ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋបាល​ខេត្ត​នីមួយ​ៗ និង​ក្រុមហ៊ុន​ឯកជន បើ​មាន​បំណង​ចង់​ធ្វើ​ប្រទីប​ចូលរួម បណ្តែត​អបអរសាទរ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ប្រពៃ​ណ៏​ជាតិ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ និង​ផ្តល់​រូប​គំនូស​រូបភាព​ប្រទីប មក​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ពិនិត្យ​ជា​មុន​។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់តាំង​កម្មវិធី​សិល្បៈ សម្ដែង​ជូន​ប្រជារាស្ត្រ​ទស្សនា​កម្សាន្ត​សប្បាយ តាម​ទីតាំង​ជាក់ស្ដែង​ដែល​បាន​កំណត់​។ ចំណែក​ក្រុមហ៊ុន និង​សប្បុរសជន បើ​មាន​បំណង​ចង់​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ ថវិកា ដើម្បី​បម្រើ​ការ​រៀបចំ​ព្រះរាជ​ពិធី បុណ្យ និង​ជូន​ជា​រង្វាន់​ដល់​កីឡាករ កីឡាការិនី​ទូក​អុំ ទូក​ចែវ ក្នុង​ស្មារតី​ចូលរួម​អភិរក្ស​នូវ​ប្រពៃណី​ជាតិ និង លើកទឹកចិត្ត​ដល់ កីឡាករ កីឡា​កា​វិ​នី​ទូក​អុំ ទូក​ចែវ អាច​ជួយ​ឧបត្ថម្ភ​តាម​សទ្ធា​ជ្រះថ្លា​បាន​។

ទទួល​បាន​ផែនការ​ណែនាំ​នេះ គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និង​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ និង​អនុវត្ត​ដោយ​គំនិត​ច្នៃប្រឌិត ក្នុង​ស្មារតី​សន្សំ​សំចៃ​ខ្ពស់ ធានា​ទាន់​ពេលវេលា និង​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ស្រប​តាម​គោលបំណង និង​សំណូមពរ​របស់​រាជរដ្ឋាភិបាល​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ សង្ឃឹម និង​ជឿជាក់​ថា​គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និង​រដ្ឋបាល​រាជធានី ខេត្ត នឹង​ចូលរួម​យ៉ាង​សកម្ម ដើម្បី​ញ៉ាំង​ព្រះរាជ​ពិធីបុណ្យ​ជា​ប្រពៃ​យ៉ា ជាតិ​នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោឡារិក​ប្រកបដោយ​បរិយាកាស​រីករាយ​៕

អត្ថបទសរសេរ ដោយ