ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស​ ណយ​ សុំ​ប្រកួត​សង​សឹក​ ស៊ីវ​ ឌី​ណា នៅ​​ CTN

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ វង្ស​ ណយ អ្នក​ប្រដាល់​​មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៣១​សុំ​ប្រកួត​សង​សឹក​ជាមួយ​ស៊ីវ ឌី​ណា​ មក​ពី​ក្លឹប​កង​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​សៅរ៍ ទី​១៤ ឧសភា ខាង​មុខ ម្តង​ទៀត​ ខណៈ​យស់ សំអាល់​ មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា​​ជួប​សាក​កម្លាំង​ជាមួយ​ជឹម ដារ៉ា មក​ពី​ក្លឹប​សិង្ហ​កីឡា​។
កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​ឧសភា វង្ស​ ណយ និង​ស៊ីវ​ ឌី​ណា ​ធ្លាប់​បាន​ជួប​គ្នា​ម្តង​រួច​មក​ហើយ​ ដែល​កាល​ណោះ​វង្ស​ ណយ​ ត្រូវ​ឌីណា​

រាជ​ធានី​ភ្នំពេញ​​ ៖ វង្ស​ ណយ អ្នក​ប្រដាល់​​មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៣១​សុំ​ប្រកួត​សង​សឹក​ជាមួយ​ស៊ីវ ឌី​ណា​ មក​ពី​ក្លឹប​កង​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​សៅរ៍ ទី​១៤ ឧសភា ខាង​មុខ ម្តង​ទៀត​ ខណៈ​យស់ សំអាល់​ មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា​​ជួប​សាក​កម្លាំង​ជាមួយ​ជឹម ដារ៉ា មក​ពី​ក្លឹប​សិង្ហ​កីឡា​។
កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​ឧសភា វង្ស​ ណយ និង​ស៊ីវ​ ឌី​ណា ​ធ្លាប់​បាន​ជួប​គ្នា​ម្តង​រួច​មក​ហើយ​ ដែល​កាល​ណោះ​វង្ស​ ណយ​ ត្រូវ​ឌីណា​វាយ​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤។ វង្ស​ ណយ ​ជា​កំពូល​អ្នក​ប្រដាល់​ដែល​​មាន​ស្នៀត​កែង​រហ័ស​រហួន​គួរ​សម​ ប៉ុន្តែ​បែរ​ជា​មក​ភ្លាត់​ស្នៀត​បណ្តោយ​ឱ្យ​ឌីណា​វាយ​រហូត​ដល់​​សន្លប់​។ ប៉ុន្តែ​បើ​តាម​ការ​អះ​អាង​របស់​វង្ស​ ណយ ថា គេ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​មិន​ហ៊ាន​ធ្វេស​ប្រហែស​​ឡើយ ជា​ពិសេស​គេ​ព្យា​យាម​រក​ល្បិច​ទប់​ទល់​នឹង​ស្នៀត​កែង​ និង​ជង្គង់​របស់​ឌី​ណា​ឱ្យ​បាន​​ល្អ​បំផុត​។ ឌី​ណា ​ក៏​មិន​ហ៊ាន​អួត​ក្អេង​ក្អាង​ទុក​មុន​នោះ​ដែរ ព្រោះ​គេ​គិត​ថា ជ័យ​ជំនះ​កាល​ពី​លើក​មុន​ទំនង​មក​ពី វង្ស​ ណយ ប្រហែស​បន្តិច​។ លើក​នេះ គេ​មិន​ហ៊ាន​មើល​ស្រាល​​លើ​វង្ស​ ណយ ទេ។
យស់​ សំអាល់ ​និង​ជឹម ដារ៉ា មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​ឡើយ ប៉ុន្តែ​សំរាប់​គូ​នេះ​សំបូរ​ល្បិច​ប្រយុទ្ធ​ដូច​គ្នា ។ ​ដោយ​សារ​តែ​កន្លង​មក​គេ​មិន​ធ្លាប់​ប៉ះ​គ្នា​នោះ​ទាំង​សង​ខាង​សុទ្ធ​តែ​មាន​ការ​កោត​ញញើត​គ្នា​ទៅ​វិញ​ទៅ​មក​។ សំអាល់​ស្នៀត​កណ្តាប់​ដៃ​របស់​គេ​​​អាច​វាយ​ចេញ​បាន​រហ័ស​ ឯ ស្នៀត​ជើង​ក៏​មិន​អន់​ដែរ​។ អ្នក​ប្រដាល់​រូប​នេះ​​ពូកែ​អត់​ធ្មត់​បំផុត​។ ចំណែក​ជឹម ដារ៉ា វិញ​ស្នៀត​ប្រយុទ្ធ​របស់​គេ​ក៏​សំបូរ​បែប​ណាស់​ដែរ ទាំង​ស្នៀត​ជើង​ និង​កណ្តាប់​ដៃ​សុទ្ធ​តែ​អាច​យក​ជា​ការ​បាន​ទាំង​អស់​។ ​គូ​នេះ​អ្នក​ណា​ខ្លាំង​ អ្នក​ណា​ខ្សោយ​មាន​តែ​រង់​មើល​លើ​ការ​ប្រកួត​ថ្ងៃ​នោះ​មក​ដល់​សិន​ទើប​អាច​ដឹង​បាន​។
មៀច សុខរ៉ា មក​ពី​ក្លឹប​តា​ព្រហ្ម​មាន​ជ័យ​ប្រកួត​ជាមួយ​អ៊ុំ ពិសិដ្ឋ​ មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះ​វិហារ​។ យិន បូរិន មក​ពី​ក្លឹប​រិទ្ធី​ស័ក្តិ​កីឡា​ប្រកួត​ជាមួយ​សឿន សារ៉ាក់​ មក​ពី​ក្លឹប​វី​អាយ​ភី​ចំការ​មន​។ សូ វេត មក​ពី​ក្លឹប​រមាស​ខេត្ត​កំពង់​ឆ្នាំ​ង ប្រកួត​លក្ខណៈ​សាកល​ជាមួយ​យឹម វិចិត្រ​ មក​ពី​ក្លឹប​ឥន្ទ្រី​កីឡា​ ៕