ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ថាកៅអីជួរណាដែលល្អបំផុត សម្រាប់អ្នកមានដំណើរលើយន្តហោះផ្លូវឆ្ងាយ

1 ឆ្នាំ មុន

ការជ្រើសរើសកន្លែងអង្គុយល្អនៅលើយន្តហោះ នឹងជួយបង្កើនគុណភាពនៃដំណើរហោះហើរ ជាពិសេសនៅពេលដែលអ្នកធ្វើដំណើរច្រើនម៉ោង។ ជាធម្មតាអ្នកដំណើរជាច្រើនតែងតែចំណាយប្រាក់បន្ថែម ដើម្បីទិញកៅអីដែលពួកគេចង់បាន ដូច្នេះតើកៅអីមួយណានៅលើយន្តហោះដែលអ្នកគួរជ្រើសរើស និងកៅអីដែលអ្នកគួរចៀសតាមដែលអាចធ្វើបានបំផុត? ខាងក្រោមនេះ គឺជាកៅអីដែលល្អបំផុត និងអាក្រក់បំផុតដោយគេហទំព័រ…

ការជ្រើសរើសកន្លែងអង្គុយល្អនៅលើយន្តហោះ នឹងជួយបង្កើនគុណភាពនៃដំណើរហោះហើរ ជាពិសេសនៅពេលដែលអ្នកធ្វើដំណើរច្រើនម៉ោង។ ជាធម្មតាអ្នកដំណើរជាច្រើនតែងតែចំណាយប្រាក់បន្ថែម ដើម្បីទិញកៅអីដែលពួកគេចង់បាន ដូច្នេះតើកៅអីមួយណានៅលើយន្តហោះដែលអ្នកគួរជ្រើសរើស និងកៅអីដែលអ្នកគួរចៀសតាមដែលអាចធ្វើបានបំផុត?

ខាងក្រោមនេះ គឺជាកៅអីដែលល្អបំផុត និងអាក្រក់បំផុតដោយគេហទំព័រ The Insider ៖

*ជួរកៅអីដែលល្អបំផុត

– ជួរកៅអីនៅជិតច្រកចេញ៖ អ្នកនឹងងាយស្រួលចាកចេញ ក្នុងករណីមានគ្រោះថ្នាក់ធ្លាក់យន្តហោះ ហើយវាមានកន្លែងដាក់ជើងធំទូលាយផងដែរ។ អង្គុយនៅជិតច្រកចេញ អ្នកនឹងមានការងារត្រូវជួយបើកទ្វារអាសន្នដល់អាកាសយានិក ដូច្នេះហើយ កៅអីជួរនេះច្រើនតែផ្តល់អាទិភាពទៅអ្នកមានសុខភាពល្អ។ មនុស្សចាស់ កុមារតូច និងស្ត្រីមានផ្ទៃពោះ ជាធម្មតាមិនត្រូវបានណែនាំឱ្យអង្គុយទីនេះទេ។

– ជួរដែលមានតែពីរកៅអី៖ បើ​យោងតាម​អ្នក​បម្រើ​លើ​យន្តហោះ កៅអី​ទាំង​នេះ​គឺ​ល្អ​ ព្រោះមានម្ខាងបែរទៅមាត់​បង្អួច ហើយម្ខាងទៀតនៅខាង​ច្រក​ផ្លូវដើរ។ ដូចនេះ អ្នកដំណើរនឹងកាន់តែមានផាសុកភាព ហើយគ្មាននរណាម្នាក់ត្រូវអង្គុយនៅកណ្តាលនោះទេ។

– កៅអីជួរខាងមុខ៖ កៅអីខាងមុខជាធម្មតាមានសភាពល្អ មិនសូវរដិបរដុបដូចកៅអីនៅខាងក្រោយយន្តហោះទេ។ ម្យ៉ាងទៀតវា​នៅ​ជិត​ទ្វារ ដូច្នេះ​វា​ងាយស្រួល​​ក្នុង​ការ​ឡើង​ចុះ​ពី​យន្តហោះ ដោយ​មិន​ចាំ​បាច់​រង់ចាំ​យូរ។ ជាមួយគ្នានេះ នៅពេលអ្នកបម្រើលើយន្តហោះលើកអាហារ ភេសជ្ជៈ ឬកន្សែងត្រជាក់ ពួកគេនឹងបានវាមុនគេ។

-ជួរកៅអីនៅកណ្តាល៖ កៅអីជួរនេះមិនរំខានដោយការរលាក់នោះទេ ព្រោះវាស្ថិតនៅចំកណ្តាលទំនាញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កៅអីនេះនឹងមានសំលេងរំខាន ព្រោះវានៅជិតម៉ាស៊ីនជាងគេ។  

– កន្លែងអង្គុយក្បែរបង្អួច៖ ចំពោះអ្នកដែលចូលចិត្តទេសភាព កៅអីជួរនេះគឺល្អសម្រាប់ពួកគេ ព្រោះវាអាចឱ្យឃើញដុំពពកដ៏ស្រស់ស្អាត និងទេសភាពទាំងឡើង និងចុះចត ដោយគ្មានការរំខាន។

*កៅអីដែលអាក្រក់ជាងគេ

-កៅអីកណ្ដាល៖ នៅជួរណាក៏ដោយ អង្គុយនៅកៅអីកណ្តាលគឺអាក្រក់បំផុត។ ប្រសិនបើអ្នកជិះយន្តហោះខ្នាតធំ ជួរនីមួយៗមាន ៩ កៅអី ចែកជា ៣ជួរ ហើយនៅពេលដែលអ្នកត្រូវអង្គុយកៅអីកណ្តាល អ្នកគួរតែជ្រើសរើសកៅអីកណ្តាលនៅជួរកណ្តាល ដើម្បីគ្មានការរំខាន នៅពេលមានមនុស្សចង់ក្រោកឡើង។

-កៅអីខាងមុខ ឬខាងក្រោយជញ្ជាំងខណ្ឌចែក (bulkhead)៖ កៅអីនៅតំបន់នេះគឺមិនស្រួលក្នុងការអង្គុយនោះទេ ហើយច្រើនតែសម្រាប់គ្រួសារដែលមានកូនតូចៗ ព្រោះចន្លោះកន្លែងនៅខាងមុខគឺគ្រប់គ្រាន់សម្រាប់ដាក់គ្រែកូនក្មេង។

-អង្គុយក្បែរបង្គន់៖ ក្រៅ​ពី​បញ្ហា​ក្លិន គឺបញ្ហាប្រឈមនឹងអ្នកដែរឈរចាំបង្គន់។ កៅអីទីតាំងនេះ គឺមានសំឡេងរំខានច្រើនជាងកន្លែងណាទាំងអស់។ អត្ថប្រយោជន៍តែមួយគត់ គឺអ្នកមិនចាំបាច់តម្រង់ជួរប្រសិនបើអ្នកចង់ទៅបន្ទប់ទឹក៕