ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​២​នាក់​ភ្លាម​ៗ ក្រោយ​ព្យាយាម​រំដោះ​គ្រឿងចក្រ​ចេញ ក្រោយ​ឈូស​ឆាយ​ព្រៃ​ខុសច្បាប់

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​កែវ​សីមា​ទាំង​យប់ ក្រោយ​ពី​ជនសង្ស័យ​ទាំងនេះ​ព្យាយាម​ជម្លៀស​រំដោះ​គ្រឿងចក្រ​១​គ្រឿង​ដែល​ធ្វើការ​ឈូស​ឆាយ​ព្រៃ​ខុសច្បាប់ នៅ​ទីតាំង

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​កែវ​សីមា​ទាំង​យប់ ក្រោយ​ពី​ជនសង្ស័យ​ទាំងនេះ​ព្យាយាម​ជម្លៀស​រំដោះ​គ្រឿងចក្រ​១​គ្រឿង​ដែល​ធ្វើការ​ឈូស​ឆាយ​ព្រៃ​ខុសច្បាប់ នៅ​ទីតាំង​ស្ថានីយ​ដាំ​ឈើ​ចុង​ផ្លាស់ ស្ថិត​ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។

បើ​តាម​លោក សុះ មី​ឡែ​ម អភិបាលរង​ស្រុក​កែវ​សីមា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និង​២២​នាទី​យប់ លេខា​ធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​ស្រុក កង​រាជ​ធា​វុ​ធ​ហត្ថ​ស្រុក ផ្នែក​រដ្ឋបាល​ស្រុក និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក អ៊ា​ង សុគន្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​ចាប់​ឃាត់​គ្រឿងចក្រ​​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​០១​គ្រឿង និង​រថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​០១​គ្រឿង​ទៀត នៅ​ត្រង់​ចំណុច​លេខ​និយាម​កា ៦៦១៤៦២-១៣៧៣៤០៦ ដែល​កំពុង​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ស្ថិត​ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។

លោក​អភិបាលរង​ស្រុក​កែវ​សីមា បន្ត​ថា គ្រឿងចក្រ​ខាងលើ​នេះ បាន​ធ្វើការ​ឈូក​ឆាយដី​ព្រៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​លើ​ទីតាំង​ដី​ស្ថានីយ​ដាំ​ឈើ​ចុង​ផ្លាស់ ដែល​មាន​ទំហំ​ប្រមាណ​ជាង​១០០​ហិ​កតា ត្រង់​ចំណុច​លេខ​និយាម​កា ៦៦៣៥១៧-១៣៧៨៧៣៧ ស្ថិត​នៅ​ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។ ហើយ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ផង​ដែរ កងកម្លាំង​លេខាធិការដ្ឋាន ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

ទី​១- ឈ្មោះ អូន តុលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជ្រះ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ និង​ទី​២- ឈ្មោះ ចំរើន សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់​ភូមិ​ស្រែ​នាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ