ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​យក​គ្រឿងចក្រ​វា​.​យ​កម្ទេច​របង​ថ្ម​ក្រុមហ៊ុន​ចោល ក្រោយ​ម្ចាស់​ផ្គើន​មិន​ស្ដាប់​តាម​ការ​ណែ​នាំ​(​វី​ដេ​អូ​)

8 ខែ មុន
  • បាត់ដំបង

អាជ្ញាធរ​ស្រុក​គាស់​ក្រឡ បាន​ប្រើ​ធម៌​ក្ដៅ​ដឹកនាំ​កម្លាំង​ចម្រុះ មាន​ទាំង​គ្រឿងចក្រ​ផង ចុះ​វា​.​យ​កម្ទេច​របង​ថ្ម​របស់​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​ជ្រូក​ដ៏​ធំ​មួយ​កន្លែង​

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ស្រុក​គាស់​ក្រឡ បាន​ប្រើ​ធម៌​ក្ដៅ​ដឹកនាំ​កម្លាំង​ចម្រុះ មាន​ទាំង​គ្រឿងចក្រ​ផង ចុះ​វា​.​យ​កម្ទេច​របង​ថ្ម​របស់​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​ជ្រូក​ដ៏​ធំ​មួយ​កន្លែង​យីហោ «​ស៊ី​ភី​» ដែល​សាង​សង់​​រំ​លោ​.​ភ​បំពា​.​ន​លើ​ចំណី​ផ្លូវ​ផង និង​លើ​ដី​ប្រជាពលរដ្ឋ​ខ្លះ​ៗ​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ទាក់​ធ្នឹម ស្ថិត​ក្នុងភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ​។ ក្រោយ​ពី​អាជ្ញាធរ​ជូនដំណឹង​ឲ្យ​ក្រុមហ៊ុន​នេះ ធ្វើការ​រុះរើ​ច្រើន​លើក​កន្លង​មក តែ​ក្រុមហ៊ុន​មិន​យក​ត្រចៀក​ស្ដាប់​ឡើយ​។

មន្ត្រី​រដ្ឋបាល​ស្រុក​គាស់​ក្រឡ បាន​រាយការណ៍​ឱ្យ​ដឹង​ថា «​របង​ថ្ម​ដែល​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក CP នេះ បាន​​ធ្វើ​របង​ថ្ម​ដ៏​រឹង​មាំ​រំ​លោ​.​ភយ​ក​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដែល​មាន​ទទឹង​ប្រវែង​១៨​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​៧១៧,៧១​ម៉ែត្រ ដោយ​មាន​លោក ស៊ុ​យ សារី ជា​ម្ចាស់​ក្រុមហ៊ុន​។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ទៀង​ថា «​ម្ចាស់​ក្រុមហ៊ុន​នេះ បាន​សាងសង់​របង​ថ្ម​ដ៏​រឹង​មាំ​ផង និង​ដាំ​បង្គោល​ថ្ម​មួយ​ចំនួន​ផង​ដែរ ដោយ​គ្មាន​ការ​ពិភាក្សា ឬ​សួរនាំ​ពី​មន្ត្រី​ជំនាញ​ទេ មុន​នឹង​ធ្វើការ​សាងសង់​នេះ​»​។

មន្ត្រី​រដ្ឋបាល​ស្រុក​គាស់​ក្រឡ បាន​រាយការណ៍​ឱ្យ​ដឹង​បន្ត​ថា «​ក្រោយ​ដឹង​ថា ក្រុមហ៊ុន​នេះ​ធ្វើ​របង​រំ​លោ​.​ភយ​ក​ដី​រដ្ឋ អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​ចេញ​លិខិត​ជូនដំណឹង​ម្ដង​ហើយ​ម្ដងទៀត​ទៅ​កាន់​ម្ចាស់​ក្រុម​ហ៊ុន ឲ្យ​ធ្វើការ​រុះរើ​ចេញ​ពីលើ​ចំណី​ផ្លូវ តែ​ម្ចាស់​ក្រុមហ៊ុន​នេះ​នៅ​តែ​មានះ​រឹង​រួស ធ្វើ​មិនដឹងមិនឮ ទើប​អាជ្ញាធរ​ស្រុក សុំ​គោលការណ៍​ពី​ថ្នាក់លើ ដើម្បី​វា​.​យ​កម្ទេច​ចោល​តែ​ម្ដង​។

កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក ស៊ុ​យ សារី ដែល​អាជ្ញាធរ​អះអាង​ថា ជា​ម្ចាស់​ក្រុមហ៊ុន «CP» នេះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣​នេះ​។

ដោយឡែក​លោក ប៉ា​ង ហៀ​ង អធិការ​ស្រុក​គាស់​ក្រឡ ដែល​ដឹកនាំ​កម្លាំង​ចូលរួម​ក្នុង​ការងារ​នេះ បាន​ប្រាប់​ថា «​មាន​របង​ថ្ម​រឹង​មាំ​ផង និង​មាន​ដាំ​បង្គោល​ថ្ម​ផង ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​រំ​លោ​.​ភលើ​ចំណី​ផ្លូវ​សាធារណៈ ហើយ​ក៏​មាន​មួយ​ផ្នែក​ខ្លះ ក្រុមហ៊ុន​នេះ​ធ្វើ​រំ​លោ​.​ភលើ​ដី​ពលរដ្ឋ តែ​ត្រូវ​បាន​វា​.​យ​កម្ទេច​ចោល​ទាំងអស់​»​។

លោក​អធិការ​បាន​បញ្ជាក់​ថា «​បើ​តាម​មន្ត្រី​ជំនាញ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​និយាយ​ថា ភាគី​ក្រុមហ៊ុន​នេះ បាន​សាងសង់​របង​ថ្ម​លើ​ព្រំ​ដី ដោយ​មិន​បាន​សួរនាំ ឬ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញា​ធរ ឬ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ជាប់​ព្រំប្រទល់​គ្នា​ជា​មុន​ទេ​។ ពោល​គឺ​ធ្វើ​អត្ត​នោ​ម័ត​ម្នាក់ឯង​តែ​ម្ដង​»​។

លោក ប៉ា​ង ហៀ​ង បាន​បញ្ជាក់​ថា «​មូលហេតុ ដែល​អាជ្ញាធរ​ស្រុក សម្រេច​ដឹកនាំ​កម្លាំង​ចម្រុះ និង​ប្រើ​គ្រឿងចក្រ​វា​.​យ​បំផ្លាញ​របង​ថ្ម​របស់​ក្រុមហ៊ុន​ចោល​ពីលើ​ដី​ចំណី​ផ្លូវ​នេះ ក៏​ព្រោះតែ​ភាគី​ក្រុមហ៊ុន​នេះ មិន​ព្រម​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ផង និង​រដ្ឋបាល​ស្រុក​គាស់​ក្រឡ​ផង ដែល​បាន​ដាស់តឿន​ច្រើន​លើក​ច្រើន​សារ តែ​ម្ចាស់​ក្រុមហ៊ុន​នេះ​នៅ​តែ​ធ្វើ​ព្រងើយកន្តើយ ទើប​អាជ្ញា​ធរ​ចុះ​កម្ទេច​ចោល និង​ណែនាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​នេះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​សាងសង់​រំ​លោ​.​ភយ​ក​ដី​រដ្ឋ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ