ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបញ្ចប់នីតិវិធីការនាំចេញប្រភេទជលផលទៅកាន់ប្រទេសចិន

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​បញ្ចប់​នីតិវិធី​ការ​នាំ​ចេញ​ប្រភេទ​ជលផល​ទៅ​កាន់​ប្រទេស​ចិន ។ យោង​តាម​ការ​ចេញផ្សាយ​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន​បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​«​បញ្ជី​ឈ្មោះ​ប្រទេស…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​បញ្ចប់​នីតិវិធី​ការ​នាំ​ចេញ​ប្រភេទ​ជលផល​ទៅ​កាន់​ប្រទេស​ចិន ។

យោង​តាម​ការ​ចេញផ្សាយ​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន​បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​«​បញ្ជី​ឈ្មោះ​ប្រទេស ឬ​តំបន់ និង​ប្រភេទ​ជលផល​ដែល​អនុញ្ញាត​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​» ក្រុមហ៊ុន​ខ្មែរ Cambodian Tienit International Trading បាន​ជាប់​ដំណាក់កាល​នៃ​ការ​ត្រួតពិនិត្យ​របស់​រដ្ឋបាល​គយ​ប្រទេស​ចិន និង​បាន​បញ្ចប់​ការ​ចុះបញ្ជី​ដាក់​របាយការណ៍ នេះ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បាន​បញ្ចប់​ការ​ចុះ​ឈ្មោះ​ដាក់​របាយការណ៍​ក្នុង​ការ​នាំ​ចេញ​ជលផល​ទៅ​កាន់​ប្រទេស​ចិន​បន្ទាប់​ពី​ចិន និង​កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គេ​លើ​«​ពិធីសារ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំ​ចេញ​ជលផល​ទៅ​កាន់​ប្រទេស​ចិន​»​។

ប្រភព​បាន​បន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ជលផល​របស់​ប្រទេស​កម្ពុជា​បាន​បញ្ចប់​នីតិវិធី​ចុង​ក្រោយ ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន អាច​សម្រេច​នូវ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ។

ផ្អែក​លើ​ពាណិជ្ជកម្ម​ប្រពៃណី​ដែល​មាន​ស្រាប់​លើ​ជលផល​រវាង​ចិន និង​កម្ពុជា រួម​មាន​បង្កង​ប៉ាក អន្ទង់ ត្រី​ដំរី និង​ខ្យង សម្រេច​បាន​នូវ​ជលផល​ទាំងស្រុង ដែល​ត្រូវ​បាន​អនុញ្ញាត​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២ ក្រុមហ៊ុន​ជលផល​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៅ​ប្រទេស​ចិន បាន​បញ្ចប់​ការ​ចុះបញ្ជី​ដាក់​របាយការណ៍​ជាមួយ​រដ្ឋបាល​គយ​ប្រទេស​ចិន នា​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ ជលផល​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចប់​ការ​ចុះបញ្ជី​ជីវសាស្ត្រ​ដាក់​របាយការណ៍​នៅ​ឯ​រដ្ឋបាល​គយ​ប្រទេស​ចិន នា​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ ជលផល​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ចប់​នីតិវិធី​ចុង​ក្រោយ ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ។

ប្រភព​គូសបញ្ជាក់​ថា​៖«​រហូត​មក​ដល់​ពេល​នេះ ជលផល​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន សម្រេច​បានការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន នេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​ក្នុង​ការ​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ