ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ផ្ទះ​១​ខ្នង​ សរុប​ជា​ទឹកប្រាក់​ប្រមាណ​​១៦,០០០​ដុល្លារ​​ ខណ​:​ម្ចាស់​ទៅ​ស្រែ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​មួយ​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​អគ្គិភ័យ​ដែល​គេ​សង្ស័យ​​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៨ សីហា ស្ថិត​នៅ​ចំណុច​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខណ​:​ម្ចាស់ផ្ទះ​រវល់​ទៅ​ស្រែ…


ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​មួយ​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​អគ្គិភ័យ​ដែល​គេ​សង្ស័យ​​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៨ សីហា ស្ថិត​នៅ​ចំណុច​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខណ​:​ម្ចាស់ផ្ទះ​រវល់​ទៅ​ស្រែ ហើយ​ពុំ​មាន​អ្នក​នៅ​ចាំ​។

តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំ​ហុំ​៤​ម៉ែត្រ​x៨​ម៉ែត្រ និង​មាន​ត​សំ​យ៉ាប​ថែម​ប្រវែង​៤​ម៉ែត្រ​ទៀត ។ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ហេវ យុ​ត ប្រុស​អាយុ​៥១​ឆ្នាំ ។ បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ចាក់សោ​រួច​នាំ​គ្នា​ទៅ​ស្រែ​អស់ ហើយ​ក៏​មាន​អគ្គិភ័យ​កើតឡើង​មិន​អាច​រំដោះ​ទ្រព្យសម្បត្តិ​បាន ។​ម្ចាស់ផ្ទះ​បានដឹង​នៅ​ពេល​ភ្លើង​កំពុង​ឆេះ ហើយ​អ្នក​ភូមិ​បាន​ទូរស័ព្ទ​ប្រាប់ ។ នេះ​បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច ។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មិន​បានដឹង​ពី​ដំបូង​ទេ ព្រោះ​រវល់​ទៅ​ស្រែ ។ លោក​ថា អគ្គិភ័យ​នោះ​ទំនង​បាន​កើតឡើង​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឆាបឆេះ​អស់​គ្មាន​សល់ សូ​ម្បី​អ្នក​ភូមិ​ក៏​មិន​អាច​ជួយ​ទាន់​ដែរ ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​ក៏​ទៅ​ជួយ​មិន​ទាន់​ដែរ ។ លោក​អធិការ​បាន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ស្ទើរ​ទាំងស្រុង​ត្រូវ​ភ្លើង​ឆេះ​អស់ មិន​អាច​រំដោះ​បានឡើយ ។

បើ​តាម​ម្ចាស់ផ្ទះ​បាន​និយាយ​ថា ក្រៅពី​អស់​ផ្ទះ​មួយ​ខ្នង នៅ​មានទ្រព្យ​សម្បត្តិ​ទាំងអស់​នៅ​ក្នុងផ្ទះ​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ដែរ ក្នុង​នោះ​មាន​៖ គោ​យន្ត​កន្ត្រៃ​០១​គ្រឿង​, រថយន្ត​ប្រភេទ​ទូ​រី​ស​១២​កៅអី​០១​គ្រឿង​, ទូទឹកកក​០១​គ្រឿង​, ម៉ាស៊ីនកិនស្រូវ​ខ្នាត​តូច​០១​គ្រឿង​, ម៉ាស៊ីន​ហាន់​ដើម​ចេក​០១​គ្រឿង​, គ្រែ​០២, តុ​បាយ​០១, ទុ​រ​ទស្ស​០១​គ្រឿង និង​លុយ​ថៃ​ចំនួន​៣,០០០​បាត សរុប​ជា​ទឹកប្រាក់​ប្រមាណ​១៦,០០០​ដុល្លារ​។

លោក​សេង លុ​ច អធិការ​ស្រុក​ថ្មគោល​បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ និង​ការ​បំភ្លឺ​នានា​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ដំបូង រួម​ទាំង​ការ​សន្និដ្ឋាន​ពី​ម្ចាស់​ផង​អគ្គិភ័យ អាច​កើតឡើង​ដោយសារ​ការ​ទុ​ស្សេ​ខ្សែភ្លើង ពេល​ម្ចាស់ផ្ទះ​រវល់​ទៅ​ស្រែ គ្មាន​មនុស្ស​ស្នាក់​នៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ