ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​ទូរស័ព្ទ​ដៃ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បាន​ត្រូវនគរបាល​ប៉ុ​សិ៍្ដ​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១ ឃាត់ខ្លួន​ក្រោយ​ពី​ស្ដ្រី​នោះ និង​បក្សពួក​២​នាក់ ទៀត​យក​កាំបិត​ចិតបន្លែ​ភ្ជង់​ស្ដ្រី​ម្នាក់​ប្លន់​យក​ទូរស័ព្ទ​កាលពី​វេលា​ ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១០

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បាន​ត្រូវនគរបាល​ប៉ុ​សិ៍្ដ​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១ ឃាត់ខ្លួន​ក្រោយ​ពី​ស្ដ្រី​នោះ និង​បក្សពួក​២​នាក់ ទៀត​យក​កាំបិត​ចិតបន្លែ​ភ្ជង់​ស្ដ្រី​ម្នាក់​ប្លន់​យក​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១០ នៅ​មុខ​ភោជនីយដ្ឋាន​រី​វើ​ហ្វ្រ​ន់ ផ្ទះ​លេខ​២០ Eo កែង​ផ្លូវ​លេខ​១១៨ និង​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ខណ្ឌដូនពេញ ។

ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ពៅ សីហា អាយុ​២០ឆ្នាំ ជា​អ្នក​រត់​តុ​កាហ្វេ ស្នាក់​នៅផ្ទះ​លេខ ១៥Eo ផ្លូវ​លេខ​១១៨  សង្កាត់​ផ្សារ​កណ្ដាលទី​១ ខណ្ឌដូនពេញ ។ ក្នុង​ពាក្យបណ្ដឹង​ដែលដាក់​ចូល​មក​សមត្ថកិច្ច​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​១៥ កុម្ភៈ រូប​នាង​និង​មិត្ដភក្ដិ​រួមការ​ងារ៣​នាក់​ទៀត បាន​បបួល​គ្នា​ទៅ​ហូប​ពង​ទា​កូននៅ​មាត់ទន្លេ ហើយ​ពេល​នោះ​មិត្ដភក្ដិ​នាំ​គ្នាជិះ​ម៉ូតូឌុប​ទៅ​មុន  ចំណែក​នាង​ដើរ​តាមក្រោយ​លើ​កំណាត់​ផ្លូវ​លេខ​១១៨ ឆ្ពោះទៅ មាត់ទន្លេ​ដែរ ។ លុះដល់​កែង​វិ​ថី​ព្រះ​ស៊ីសុវត្ថិ​មុខ​ផ្ទះ​លេខ​២០​Eo ស្រាប់តែ​មានមនុស្ស​ស្រី​ម្នាក់ និង​បុរស​២​នាក់​ចោមរោម ចាប់​ក្រៀក​នាង ហើយ​ស្ដ្រី​ជា​ជន​ដៃដល់​បានយក​កាំបិត​ចិតបន្លែ​ភ្ជង់​បំពង់​.​ក​នាង​ប្លន់​យកទូរស័ព្ទ​ដៃ រួច​ហើយ​ក៏​នាំ​គ្នា​គេចខ្លួន​បាត់ ។  ក្រោយ​ពី​ត្រូវ​ក្រុម​ចោរប្លន់​យក​ទូរស័ព្ទ​ដៃបែប​នេះ នាង​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវលេខ​១១៨ លុះ​ខណៈ​ពេល​ដើរ​ជិត​ដល់​កន្លែងធ្វើការ ស្រាប់តែ​ជួប​ជន​ដៃដល់ ក៏​ស្រែក​ឆោឡោ​ឡើង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់ ។ ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​ឃាត់ខ្លួន​ស្ដ្រី​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ព្រមទាំង​ដកហូត​បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ដែលជា​របស់​គាត់​មក​វិញ​ផង​ដែរ ។

មន្ដ្រី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ស្ដ្រីសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​យក​ទូរស័ព្ទ​ដៃដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ​ម៉េ​ង ឆិ​ច​ឆិ​ន អាយុ​២៤​ឆ្នាំ មុខរបរ​និង​កន្លែង​ស្នាក់​នៅ​មិនពិតប្រាកដ ។ ខណៈ​ពេល​ចាប់ខ្លួន​សមត្ថកិច្ចដកហូត​បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក BLUE TOOTH និង​បាន​ប្រគល់​ឱ្យ​ជន​រងគ្រោះ​វិញ រីឯ​បក្សពួក​ជនសង្ស័យ​២​នាក់ទៀត​ដែល​គេចខ្លួន សមត្ថកិច្ច​បាន​កំណត់មុខសញា​រួច​ហើយ ៕