ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ស្នើឱ្យ​​បុគ្គល​ដែល​និយាយ​មិនល្អ​ពី​ម្ហូបអាហារ​ខ្មែរ​ ចេញ​មុខ​សុំ​ទោស​ជា​ធារ​ណៈ​

8 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ទេ​ចរណ៍​កម្ពុជា​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​វាយតម្លៃ​មិនល្អ​មក​

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ទេ​ចរណ៍​កម្ពុជា​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​វាយតម្លៃ​មិនល្អ​មក​លើ​ម្ហូបអាហារ​ខ្មែរ ហើយ​បាន​ស្នើ​ឲ្យ​បុគ្គល​ដែល​និយាយ​ចេញ​មុខ​សុំ​ទោស​ជា​សា​ធារ​ណៈ​។​

​យោង​តាម​សេចក្ដី​ថ្លែង​ការ​ណ៏ ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​៧ ​ខែសីហា​ ឆ្នាំ​២០២៣​ បាន​លើក​ឡើង​ថា សូម​ជម្រាប​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ផ្នែក​ឯកជន​ក្នុង​ឧស្សា​ហ​កម្ម​ទេសចរ​ណ៏ និង​សាធារណជន​ទូទៅ មេត្តា​ជ្រាប​ថា ក្រសួងទេសចរណ៍ មានការ​សោក​ស្តាយ​ជាយ៉ាង​ខ្លាំង​ ក្រោយ​ពី​បានឃើញ វី​ដេ​អូ​ដែល​វាយតម្លៃ​មិនល្អ​មក​លើ​ម្ហូបអាហារ​ខ្មែរ នៅ​លើបណ្ដាញ​សង្គម​ Channel YouTube ឈ្មោះ​ថា​Nigel Ng ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ មាន​ចំណងជើង​ថា​«Uncle Roger Make Adobo»​។​

សេចក្តី​​ថ្លែងការណ៍​បាន​បន្ត​ថា ការ​វាយតម្លៃ​របស់​បុគ្គល​ខាងលើ​នេះ បាន​ប្រាសចាក​ទាំងស្រុង ពី​តថភាព​នៃ​កិ ត្យា​នុ​ភាព និង​អត្តសញ្ញាណ ម្ហូបអាហារ​ខ្មែរ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង ខ្លាំង ដល់​ទេសចរណ៍​ម្ហូបអាហារ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា ក្រសួងទេសចរណ៍ បាន​ខិតខំ​ជំរុញ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ឆាក​អន្តរជាតិ​ឱ្យ​ពិភពលោក​ទាំងមូល​បាន​ស្គាល់ យ៉ាង​ទូលំទូលាយ​ថា «កម្ពុជា​មាន​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​មាន​ម្ហូបអាហារ​ដ៏​សម្បូរ​បែប» ។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០២២ សៀវភៅ​ម្ហូបអាហារ​ខ្មែរ «The Taste of Angkor» ដែល​ចងក្រង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅ​ក្នុង​កម្មវិធី The Gourmand World Cookbook Awards 2021 នៅ​ទី​ក្រុងប៉ារីស​។

សេចក្តី​​ថ្លែងការណ៍​គូសបញ្ជាក់​ថា​៖«​ក្នុង​ន័យ​នេះ ក្រសួង​ទេសចរ​ណ៏ កំពុង​សហការ​ជាមួយ ភាគី​ពាក់​ព័​ន្ឋ​យ៉ាង​ជិត​ស្និទ្ធ​ និង​ស្នើ​ឱ្យ​បុគ្គល Nigel Ng ឬ Uncle Roger កើត​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​១៩៩១ ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាជន​កម្ពុជា និង​កែ​​តម្រូវ វី​ដេ​អូ​ដែល បាន​ចុះ​ផ្សាយ​នោះ​ឡើង​វិញ​ជា​បន្ទាន់​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​»​។

​ក្រសួងទេសចរណ៍ សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​ផ្តល់​យោបល់​កែ​លម្អ​រប​ស់​សាធារណជន ដើម្បី​លើក​ស្ទួយ​វិស័យ ទេសចរណ៍​ជាតិ ក៏​ដូច​ជា​គាំទ្រ និង​ស្វាគមន៍​ជា និច្ច​ចំពោះ​អ្នកលេង​បណ្តាញ​សង្គម ឬ អ្នកមាន​ឥ​ទ្ឋិ​ពល​ក្នុង​បណ្ដាញ​សង្គម (Influencer) ដែល​មាន​បំណង​ចូលរួម​ផ្សព្វផ្សាយ​អំពី​អច្ឆរិយ​ភាព​នៃ​វប្បធម៌ ធម្មជាតិ និង​ភាព​សម្បូរ បែប​នៃ​ម្ហូបអាហារ​កម្ពុជា ដល់​ទេសចរ​ជាតិ​-​អន្តរជាតិ​ជុំវិញ​ពិភពលោក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ