ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទនៅព្រំប្រទល់ឃុំ​ចំនួន​២​ រឹបអូស​វត្ថុ​តាង​ និង​លែង​កូន​ត្រី​ទៅ​វិញ

8 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ លោកស្រី សុខ សុ​ផាត អភិបាលរង​ស្រុក​ព្រែក​ប្រសព្វ បានដឹង​នាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួត

ខេត្តក្រចេះ​ ៖ លោកស្រី សុខ សុ​ផាត អភិបាលរង​ស្រុក​ព្រែក​ប្រសព្វ បានដឹង​នាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​បឹង​ធម្មជាតិ ដោយ​រឹបអូស​វត្ថុ​តាង​បទល្មើស​នេសាទ​ជា​ច្រើន​បំផ្លាញ​ចោល​។

ករណី​ខាងលើ​កម្លាំង​ចម្រុះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំនុច ក​.​ព្រែក​បឹង​ធំ (​ក​.​ព្រែក​យួន​)​ ជាប់​ព្រំប្រទល់​រវាង​ឃុំ​កំពង់​គរ និង​ឃុំ​តា​ម៉ៅ ស្រុក​ព្រែ​ប្រសព្វ ខេត្តក្រចេះ​។

នាយ​ខណ្ឌ​ជលផល​ក្រចេះ លោក ម៉ុ​ក ពន្លក បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែសីហា នេះ​ថា កម្លាំង​ចម្រុះ​ចូលរួម​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ព្រែក​ប្រសព្វ ក្រុមប្រឹក្សា​ឃុំ​កំពង់​គរ និង​ឃុំ​តា​ម៉ៅ​កម្លាំង​នគរបាលប៉ុស្តិ៍​រដ្ឋបាល​កំពង់​គរ​ តា​ម៉ៅ កម្លាំង​សហ​គមន៍​នេសាទ​តា​ម៉ៅ និង​ប្រជា​ការពារ​កំពង់​គរ ។

លោកនាយ​ខណ្ឌ​បន្ត​ថា​ជា​លទ្ធផល​កម្លាំង​ចម្រុះ​សម្រេច​បាន ដោយធ្វើការ​រុះរើ និង​បំផ្លាញ​ចោល​នូវ​ឧ​បករណ៍​នេសាទ​ល្មើសច្បាប់​រួម​មាន របាំងសាច់​អួន​ក្រឡា​ញឹក​(​សាច់​កាវ​)​ដាក់​បាំង​ជិត​ចំណុច​ក​ព្រែក​យួន​ចំនួន​១១កន្លែង (១១​ខ្សែ​) ប្រវែង​៤១០​ម៉ែត្រលប​សាច់​អួន​ក្រឡា​ញឹក​(​សាច់​កាវ​) ចំនួន​១២​គ្រឿង​,​លប​ប្រឹស​១០០ចំនួន​៦​គ្រឿង ប្រវែង​៦០​ម៉ែត្រ ក្រឡា​​៤-៥​សង្ទី​ម៉ែត្រ បង្គោល​ចម្រឹង​ឈើ​-​ប្ញ​ស្សី​ចំនួន​៣០០​ដើមនិង​ចាក់​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ ប្រមាណ​ជា​១៥​គីឡូក្រាម​។

លោក​ ម៉ុ​ក ពន្លក បាន​បញ្ជាក់​ទៀត​ថា ក្នុង​នាម​សមត្ថកិច្ច​ជំនាញ សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ កុំ​ឲ្យ​ពួក​គាត់​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូច​ជា​ឆក់ ស្បៃ​មុង ដែល​បំផ្លាញ​ធនធាន​ជលផល​ធ្ងន់ធ្ងរ សូមឲ្យ​បងប្អូន​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រក្សា​ធនធាន​ជលផល​ឲ្យ​មាន​និរន្ត​ភាព​សម្រាប់​ប​ច្ចប្ប​ន្ន និង​ទៅ​អនាគត ហើយ​សូម​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​បទល្មើស​ជលផល​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​ទាន់​ពេលវេលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ