ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ ៖ គណបក្ស​ប្រជាជន​ទទួល​សំឡេង​៦,៣៩៨,៣១១​សំឡេង និង​ហ្វ៊ុ​នស៊ិ​ន​ប៉ិច​៧១៦,៤៩០​សំឡេង

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​ថ្ងៃ​២៣ កក្កដា ឆ្នាំ​២០២៣ ជា​ផ្លូវការ​ហើយ គឺ​មាន​តែ​ពីរ​គណបក្ស​នយោបាយ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​ណ​បក្ស​ប្រជាជន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​ថ្ងៃ​២៣ កក្កដា ឆ្នាំ​២០២៣ ជា​ផ្លូវការ​ហើយ គឺ​មាន​តែ​ពីរ​គណបក្ស​នយោបាយ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ុ​ច ។

យោង​តាម​តារាង​លទ្ធផល​ផ្លូវការ​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ចំនួន​៦,៣៩៨,៣១១​សំឡេង គិត​ជា​អាសនៈ​ចំនួន​១២០ អាសនៈ និង​គណបក្ស​ហ្វ៊ុ​នស៊ិ​ន​ប៉ិចចំនួន ៧១៦,៤៩០​សំឡេងបាន​ចំនួន​៥​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ក្នុង​ចំណោម​អាសនៈ​សរុប​១២៥​អាសនៈ ។

គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​ខាង​ទទួល​បាន​អាសនៈ​ក្នុង​សភា​ក៏​មាន​គណបក្ស​នយោបាយ​ចំនួន​១៦ ផ្សេង​ទៀត​ទទួល​បាន​សម្លេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ដែរ គឺ​មាន ៖ ១.​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​ប​ត្យ​ទទួល​បាន​ចំនួន​២០,២១០​សម្លេង ២.​គណ​ក្ស​ខ្មែរ​តែ​មួយ​ចំនួន​៣៦,៥២៦​សម្លេង ៣.​គណបក្ស​សញ្ជាតិ​កម្ពុជា​ចំនួន​២៣,១៩៧​សម្លេង ៤.​គណបក្ស​ខ្មែ​រួម​រួម​ជាតិ​បាន​ចំនួន​១៣៤,២៨៥​សម្លេង ៥.​គណបក្ស​កំ​ម្លាំ​ង​ប្រជាធិបតេយ្យ​បាន​ចំនួន​១៣,៧០៤​សម្លេង ៦.​គណបក្ស​កសិករ​បាន​ចំនួន​១២,៧៨៦​សម្លេង ៧. គណបក្ស​ស្ត្រី ដើម្បី​ស្ត្រី​បាន​ចំនួន​២២,៨៤៣​សម្លេង ៨.​គណបក្ស​ខ្មែរ​ឈប់​ក្រ​បាន​ចំនួន​៤០,០៩៦​សម្លេង ៩.​គណបក្ស​ធម្មាធិបតេយ្យ​ចំនួន​៨៤,០៣០ ១០.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំនួន​៣៤,៤១៦​សម្លេង ១១. គណបក្ស​បំណង​ពលរដ្ឋ​ចំនួន​១៣,៨៣១​សម្លេង ១២.​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចំនួន ២៦,០៩៣​សម្លេង ១៣.​គណបក្ស​ឯកភាព​ជាតិខ្មែរ​ចំនួន​២៥,២៦១​សម្លេង ១៤. គណបក្ស​ខ្មែរ​អភិរក្ស ចំនួន​២០,៩៦៨​សម្លេង ១៥. គណបក្ស​យុវជន​កម្ពុជា​ចំនួន ៩៧,៤១២​សម្លេង​១៦. គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​ចំនួន​៥២,៨១៧​សម្លេង​។

គ​.​ជ​.​ប​បាន​ឲ្យ​ដែល​ចំពោះ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​នេះ​មាន​សន្លឹក​ឆ្នោត​បានការ​សរុប​ចំនួន​៧,៧៧៤,២៧៦​សន្លឹក សន្លឹក​ឆ្នោត​មិន​បានការ​សរុប​ចំនួន​៤៤០,១៥៤​សន្លឹក និង​សន្លឹក​ឆ្នោត​នៅ​ក្នុង​ហិប​ឆ្នោត​សរុប​ចំនួន​៨,២១៤,៤៣០​សន្លឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ