ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​បឋម​សិក្សា​៣​កន្លែង​នៅ​ស្រុក​វើ​ន​សៃ​ ត្រូវអាក់ខាន​រៀន​ ដោយសារ​ទឹក​ហូរ​​លិច​ផ្លូវ

8 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ គ្រោះជំនន់​ទឹកភ្លៀង​បាន​ហូរ​ចូល​តាម​អូរ​ បណ្តាលឱ្យលិច​ផ្លូវទៅ​សាលា​បឋម​សិក្សា​ចំនួន​៣​កន្លែង ដោយសិស្សមិន​បាន​មក​ចូល​រៀន​ទេ ស្ថិតនៅ​ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី ។ ​នេះ​បើ​តាម​​របាយការណ៍​របស់​មន្ទីរ​អប់រំ យុវជន…

ខេត្តរតនគិរី ​៖ គ្រោះជំនន់​ទឹកភ្លៀង​បាន​ហូរ​ចូល​តាម​អូរ​ បណ្តាលឱ្យលិច​ផ្លូវទៅ​សាលា​បឋម​សិក្សា​ចំនួន​៣​កន្លែង ដោយសិស្សមិន​បាន​មក​ចូល​រៀន​ទេ ស្ថិតនៅ​ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី ។ ​នេះ​បើ​តាម​​របាយការណ៍​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ប្រកាស​ដល់​សិស្សានុសិស្ស​ និង​ប្រជា​ពល​រដ្ឋ ​។

ជាក់ស្តែង មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​រតនគីរី​ ជម្រាប​ជូន​បណ្ឌិត​សភាចា​រ្យ​ មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២-៣ ខែសីហា ឆ្នាំ​២០២៣ ស្ថានភាព​អាកាសធាតុ​កំពុង​បន្ត​ធ្លាក់​ភ្លៀង​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវ​ទៅ​សាលា​បឋម​សិក្សា​ចំនួន​៣​កន្លែង​ក្នុងស្រុក​វើ​ន​សៃ ជា​មូលហេតុ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​មិន​បាន​មក​សាលារៀន ក្នុង​នោះ​ មាន​គ្រូបង្រៀន​ចំនួន​១០​នាក់ ស្រី​៤​នាក់ និង​សិស្ស​សរុប​២៣៧​នាក់ (ស្រី​១១៧​នាក់) ​។

សាលា​បឋម​សិក្សា​ចំនួន​៣​កន្លែង​ក្នុងស្រុក​វើ​ន​សៃ គឺទី​១-​សាលា​បឋម​សិក្សា​ទៀម​ក្រោម គ្រូ​បង្រៀន​​ចំនួន​៣​នាក់ ស្រី​១​ម្នាក់​និង​សិស្ស​ចំនួន​៩៤​នាក់ (ស្រី​៥០​នាក់) ​។ ទី​២-​សាលា​បឋម​សិក្សា​កា​លឹ​ម គ្រូបង្រៀន​ចំនួន​៤​នាក់ (ស្រី​២​នាក់) និង​សិស្ស​ចំនួន​៩២​នាក់ ស្រី​៤៥​នាក់​ និងទី​៣-​សាលា​បឋម​សិក្សាកា​ចូ​ន​លើ គ្រូបង្រៀន​ចំនួន​៣​នាក់ ​សិស្ស​ចំនួន​៥១​នាក់ (ស្រី​២២​នាក់)​។

គួរ​រំលឹក​ផង​ដែរ​ថា ចាប់ពី​ចុងខែ​កក្កដា មក​ដល់​ថ្ងៃ​ទី ១-២-៣-៤ ខែសីហា ឆ្នាំ​២០២៣ ​នេះ មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ដដែល ប៉ុន្តែ​ទឹក​ទន្លេស្រែពក​ក៏​បាន​ស្រក​បន្តិច​ខ្លះ​ហើយ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃមុន​ហក់​​ឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​ ។

បច្ចុប្បន្ន អាជ្ញាធរ​ខេត្តរតនគិរី​ នៅតែ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេស្រែពក និង​ទន្លេសេសាន​ ត្រូវមានការ​ប្រុង​ប្រយ័ត្ន​ឱ្យបានខ្ពស់ ដែល​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ដដែល​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ