ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លោ​.​ត​ធាក់​ចោ​.​រ រួច​នាំ​គ្នា​វា​.​យ​ឡើង​ទ្រម​​ខ្លួន ក្រោយ​ធ្វើការ​សកម្មភាព​លើ​ជនបរទេស

8 ខែ មុន

ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន​ចោ​.​រ​ឆ​.​ក់​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស រួច​ជិះ​ម៉ូតូ​រត់គេច តែ​ត្រូវ​បុរស​ម្នាក់​លោ​.​ត​ធាក់​ធ្វើ​ឱ្យ​ដួល​ម៉ូតូ​តែ​ម្តង រួច​ចាប់​ប្រគល់​ជូន​សមត្ថកិច្ច​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន​ចោ​.​រ​ឆ​.​ក់​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស រួច​ជិះ​ម៉ូតូ​រត់គេច តែ​ត្រូវ​បុរស​ម្នាក់​លោ​.​ត​ធាក់​ធ្វើ​ឱ្យ​ដួល​ម៉ូតូ​តែ​ម្តង រួច​ចាប់​ប្រគល់​ជូន​សមត្ថកិច្ច​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៨២ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់ បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្ថិត​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ​វ័យ​ជាង​២០​ឆ្នាំ បាន​ជិះ​ម៉ូតូ Scoopy ពណ៌​ស មាន​ស្លាក​លេខ ភ្នំពេញ​1KH-6627 ដែល​ជា​ស្លាក​លេខ​ម៉ូតូ​ផ្សេង​យក​មក​បំពាក់​លើ​ម៉ូតូ​របស់​ខ្លួន រួច​ចេញ​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន​ម្នាក់ នៅ​ចំណុច​ទល់មុខ​អា​ផាត​មិន មួយ​កន្លែង ស្ថិត​នៅ​ទីតាំង​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឆ​.​ក់រួច ជនសង្ស័យ​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​បុរស​ម្នាក់ លោ​.​ត​ធាក់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​អូស​ជា​ច្រើន​ម៉ែត្រ​តែ​ម្តង ចំណែក​ជនសង្ស័យ​បន្ត​រត់គេច​ខ្លួន តែ​គេច​មិន​ផុត ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វា​.​យ​ម្នាក់​១​ដៃ​១​ជើង ព្រមទាំង​ប្រគល់​ជូន​សមត្ថកិច្ច​យក​ទៅ​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​ភ្លាម​ៗ​ផង​ដែរ​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ គឺ​ជនសង្ស័យ​ប្រមាណ​៥​ទៅ​៦​ម៉ូតូ​ដែល​ចាំ​បិត​គូទ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ បន្ទាប់​ពី​បុរស​ម្នាក់​លោ​.​ត​ធាក់​ម៉ូតូ បណ្តាល​ឲ្យ​គ្នីគ្នា​ឯទៀត​ភ័យ​ជិះ​រត់គេច​បាត់​អស់​។ រីឯ​អ្នក​លោ​.​ត​ធា​.​ក់​ម៉ូតូ​ចោ​.​រ ក៏​បាន​រង​របួសធ្ងន់​ផង​ដែរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​១ នាំ​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ និង​បំពេញ​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ