ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ផ្ទះ​ប៊ីនឡាដេន​មានថ្នាំប៉ូវលិង្គផ្ទុយ​ពី​ពាក្យ​ចចាម​អារ៉ាម​ថា មានជំងឺ

14 ឆ្នាំ មុន

ទីភ្នាក់​ងារ​បរ​ទេស​​កាលពីថ្ងៃទី៩ ឧសភា ​បាន​​ផ្សាយ​ឱ្យ​ដឹងថា ​កង​កុំម៉ង់​ដូពិសេស​សហរដ្ឋ​អាមេរិក​ប្រទះឃើញ​ថ្នាំប្រភេទ​ឱសថ​បុរាណ​​ សម្រាប់​​ប្រើជម្រុញ​​សមត្ថភាព​ផ្លូវភេទ ក្នុងទូ​ថ្នាំ ​នៅ​ឯផ្ទះ​ក្នុង​ប្រទេស​ប៉ាគីស្ថានរបស់​លោកអូសា​ម៉ា ប៊ីនឡាដេន ​អតីត​មេភេរវករ​អាល់​កៃដា ។ ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ កងកុំម៉ង់ដូ​ពិសេស​​ខាង​លើ​​ គ្មាន​ប្រទះ​ឃើញថ្នាំ​សម្រាប់​ព្យា​បាល​ជំងឺ​ផ្សេងៗទៀត​ឡើយ​ បញ្ហា​នេះ​បញ្ជាក់​​យ៉ាង​ច្បាស់ថា លោកប៊ីន​ឡាដេន​នៅ​មាន​​សុខ​ភាព​រឹងមាំល្អ និង​គ្មាន​បញ្ហា​ផ្នែក​សុខ​ភាពដូច​ដែលទីភ្នាក់ងារ​របស់លោក​ខាង​លិច​​​បានចុះ ​ផ្សាយ​​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំកន្លងមកទេ។

ទីភ្នាក់​ងារ​បរ​ទេស​​កាលពីថ្ងៃទី៩ ឧសភា ​បាន​​ផ្សាយ​ឱ្យ​ដឹងថា ​កង​កុំម៉ង់​ដូពិសេស​សហរដ្ឋ​អាមេរិក​ប្រទះឃើញ​ថ្នាំប្រភេទ​ឱសថ​បុរាណ​​សម្រាប់​​ប្រើជម្រុញ​​សមត្ថភាព​ផ្លូវភេទ ក្នុងទូ​ថ្នាំ ​នៅ​ឯផ្ទះ​ក្នុង​ប្រទេស​ប៉ាគីស្ថានរបស់​លោកអូសា​ម៉ា ប៊ីនឡាដេន ​អតីត​មេភេរវករ​អាល់​កៃដា ។ ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ កងកុំម៉ង់ដូ​ពិសេស​​ខាង​លើ​​ គ្មាន​ប្រទះ​ឃើញថ្នាំ​សម្រាប់​ព្យា​បាល​ជំងឺ​ផ្សេងៗទៀត​ឡើយ​ បញ្ហា​នេះ​បញ្ជាក់​​យ៉ាង​ច្បាស់ថា លោកប៊ីន​ឡាដេន​នៅ​មាន​​សុខ​ភាព​រឹងមាំល្អ និង​គ្មាន​បញ្ហា​ផ្នែក​សុខ​ភាពដូច​ដែលទីភ្នាក់ងារ​របស់លោក​ខាង​លិច​​​បានចុះ​ផ្សាយ​​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំកន្លងមកទេ។
នៅក្នុង​របាយការណ៍​បញ្ជាក់​ឱ្យ​ដឹង​ថា កង​កុំម៉ង់ដូ​​ពិសេស​ដែលសម្លាប់លោកប៊ីនឡានដេន​​ប្រទះ​ឃើញ​ថ្នាំទឹក​​ «អាវីណា» (Avena) ជា​ប្រភេទឱសថ​បុរាណដែល​ចម្រាញ់​ចេញ​ពីស្រូវ​​សាលី​មានគុណ​ប្រយោជន៍​ទាក់​ទង​នឹងការ​​បង្កើនសមត្ថ​ភាព​ផ្លូវភេទ ​​នៅក្នុង​ទូថ្នាំ​ក្នុង​ផ្ទះ របស់​លោកប៊ីនឡាដេន​​ ។ ប៉ុន្តែ​​មិន​ឃើញមាន​​ថ្នាំ​សម្រាប់​ព្យា​បាលជំងឺ​រុាំរ៉ៃ​ផ្សេងៗ​ទៀត​ឡើយ ធ្វើឱ្យ​ដំណឹង​ចចាមអារ៉ាម​ទាក់​ទង​នឹង​សុខ​ភាព មិនល្អ​របស់លោក​ប៊ីនឡាដេនអស់រយៈពេល​ជា​ច្រើនឆ្នាំ​ អាចមិន​មែន​ជាការពិត ។
ស្របពេល​ជាមួយគ្នានេះ ​​កាសែត​ក្នុង​ស្រុក​របស់​ប៉ាគីស្ថាន​ផ្សាយ​ឱ្យ​ដឹងថា លោកស្រីអា​ម៉ាល ប៊ីនឡាដេន​​ អាយុ​២៩ឆ្នាំ ភរិយា​អតីត​មេ​ភេរវករ​អាល់កៃដារូបនេះបានគូស​បញ្ជាក់​ក្នុង​អំឡុងពេល​ធ្វើការ​សាកសួរ​ដោយ​មន្ត្រី​សន្តិសុខ​ប៉ាគីស្ថាន​ថា លោកប៊ីនឡាដេន​មាន​សុខ​ភាពល្អ ទោះ​បីជាធ្លាប់មាន​បញ្ហា​ធ្ងន់ធ្ងរ​​កាល​ពីឆ្នាំ​១៩៩៩​ក៏ដោយ ៕