ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​! តារាចម្រៀង Cardi B គប់​មីក្រូ​ហ្វូន​​​ទៅ​វិញ ក្រោយ​ត្រូវ​គេ​ជះ​ទឹក​កណ្ដាល​មុខ​(​វី​ដេ​អូ​)

9 ខែ មុន

អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Internet ជា​ច្រើន ប្រាកដជា​បានឃើញ​ហើយ​នៅ​ឃ្លី​ប​វី​ដេ​អូ​ខ្លី​មួយ​ដែល​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ឥត​ឈប់​ឈរ បន្ទាប់​ពី​មាន​គេ​ហ៊ាន​ធ្វើ​បែប​នេះ​ដាក់​តារាចម្រៀង​រ៉េ​ប​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប គឺ

បរទេស ៖ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Internet ជា​ច្រើន ប្រាកដជា​បានឃើញ​ហើយ​នៅ​ឃ្លី​ប​វី​ដេ​អូ​ខ្លី​មួយ​ដែល​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ឥត​ឈប់​ឈរ បន្ទាប់​ពី​មាន​គេ​ហ៊ាន​ធ្វើ​បែប​នេះ​ដាក់​តារាចម្រៀង​រ៉េ​ប​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប គឺ Cardi B រហូត​រឿងរ៉ាវ​មួយ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ជា​ពិសេស​នៅ​ក្នុង TikTok តែ​ម្ដង​។

ហើយ​ក៏​ឃើញ​ថា តារាចម្រៀង​រ៉េ​ប Cardi B ត្រូវ​បាន​ទស្សនិកជន​អ្នកគាំទ្រ​ដែល​មាន​វត្ត​មាននៅ​ទីនោះ​ផ្ទាល់ ដោយ​មិនដឹង​ថា តើ​គិត​យ៉ាងម៉េច​នោះ​ទេ បានជា​កាន់​កំប៉ុង ហើយ​គប់​ទឹក​ភេសជ្ជៈ​ដាក់​កណ្ដាល​មុខ​ដូច្នេះ0x017d7 ខណៈ​ពេល​ដែល​នាង​កំពុង​តែ​សម្ដែង​បទ​ចម្រៀង​ដ៏​ល្បី​របស់​ខ្លួន​នៅ​លើ​ឆាក​តន្ត្រី ដើម្បី​អោយ​ពុក​ម៉ែ​បងប្អូន​បាន​ទស្សនា​។

ទន្ទឹម​នឹង​នោះ​ផង​ដែរ ចំពោះ​ឃ្លី​ប​វី​ដេ​អូ​ដែល​ត្រូវ​គេ​ថត​យក​ទៅ​បង្ហោះ​ពាសពេញ​បណ្ដាញ​សង្គម​នោះ​រួច​មក ភ្លាម​ៗ​នោះ តារាចម្រៀង​ស្រី Cardi B ត្រូវ​បាន​ហ្វេ​ន​ៗ​ក្រឡេក​ឃើញ​រូបរាង ក៏​ដូច​ជា​សម្លៀក​បំពាក់​របស់​នាង​ប្រឡាក់​ទៅ​ដោយ​ទឹក​ដែល​ត្រូវ​គេ​គប់​នោះ ក្នុង​ពេល​ដែល​តារា​ស្រី​រូប​នេះ កំពុង​តែ​សម្ដែង​បទ​មាន​ចំណងជើង​ថា «Bodak Yellow» ឆ្នាំ​២០១៨ របស់​នាង​។

ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្ទើរតែ​នឹក​ស្មាន​មិន​ដល់​នោះ ស្រប​ពេល​ដែល​តារាចម្រៀង​ស្រី Cardi B កំពុង​តែ​សប្បាយ​ជាមួយ​អ្នកគាំទ្រ​សុខ​ៗ ក៏​មិនដឹង​ថា តើ​មាន​ជន​ខិ​.​ល​ខូ​.​ច​មកពីណា​ទេ0x017d7 បាន​គប់​ទឹក​ដាក់​នាង​។ ព្រោះតែ​ទ​ង្វើ​បែប​នេះ អស់​ការ​អត់ធ្មត់​តទៅ​ទៀត តារា​ស្រី​រូប​នេះ​ក៏​សម្ដែង​ប្រតិកម្ម​ភ្លាម​ៗ ដោយ​នាង​គប់​មីក្រូហ្វូន​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​ទាំង​កំ​ហឹ​.​ង​តែ​ម្តង​។ ហើយ​បើ​និយាយ​ពី​សន្តិសុខ​វិញ នៅ​ពេល​ឃើញ​បែប​នឹង​រួច​មក ក៏​នាំ​គ្នា​ប្រញាប់​ឡើង​ទៅ​លើ​ឆាក​គ្រប់​ៗ​គ្នា ដោយ​មិន​បង្អង់​យូរ​ឡើយ​។ បន្ទាប់​មក​គេ​ក៏​ឃើញ​មាន​សន្តិសុខ​កាន់តែ​ច្រើន​ឡើង​សម្រុក​ទៅ​រក​ជន​បង្កហេតុ​នៅ​ក្នុង​ហ្វូង​មនុស្ស ខណៈ​ពេល​ដែល​នាង​មើល​ពីលើ​ឆាក ហើយ​ក៏​បន្តសកម្មភាព​របស់​នាង​ទៀត​។

យ៉ាងណាមិញ ចំពោះ​សកម្មភាព​ដែល​បង្ហាញ​នេះ​ដែរ ត្រូវ​បាន​គេ​នាំ​គ្នា​ចាត់​ទុក​ថា វា​ជា​អាកប្បកិរិយា​មិន​គួរ​អោយ​គោរព ហើយ​ជា​ទ​ង្វើ​ឈ្លើ​.​យ​បំផុត​របស់​អ្នកសិល្បៈ ដែល​មិន​គួរ​ប្រើ​វា​ឡើយ​។ ប៉ុន្តែ​ទ​ង្វើ​របស់​តារា​ស្រី Cardi B នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មិន​ភ្ញាក់ផ្អើល​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​ឡើង​សាំ​ទៅ​ហើយ​ចំពោះ​ចរិត​របស់​នាង​តាំងពី​ដើម​។ គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា តារាចម្រៀង​រូប​នេះ នាង​មាន​អត្ត​ចរិត បុគ្គលិកលក្ខណៈ​ត្រង់​ពី​កំណើត ហើយ​តារា​រ៉េ​ប​ស្រី​រូប​នេះ មិន​ស្ទាក់ស្ទើរ​នោះ​ឡើយ​ក្នុង​ការ​ផ្ទុះ​កំ​ហឹ​.​ង និង​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃ សូ​ម្បី​តែ​តាម កញ្ចក់​ទូរទស្សន៍​ក៏​នាង​មិន​ខ្លាច​នោះ​ដែរ​។

ដោយឡែក បើ​យើង​នាំ​គ្នា​ក្រឡេក​មក​មើល​នៅ​ក្នុង​វី​ដេ​អូ​មួយ​ផ្សេង​ទៀត ដែល​បង្ហោះ​នៅ​ក្នុង TikTok កាលពី​កន្លង​ទៅ ត្រូវ​បាន​គេ​បង្ហាញ​អោយ​ឃើញ​ថា Cardi B ក៏​បាន​គប់​មីក្រូហ្វូន​របស់​នាង​ទៅ​កាន់​ឌី​ជេ​ម្នាក់ ដែល​កាត់​ផ្តាច់​បទ​ចម្រៀង​របស់​នាង មុន​ពេល​សម្ដែង​នៅ​ឯ​ក្លិប​រាត្រី​របស់ Drai ផង​ដែរ រហូត​មាន​សារព័ត៌មាន​បរទេស​ដ៏​ល្បី​ៗ​ជា​ច្រើន​សម្រុក​យក​ទៅ​ចុះ​ផ្សព្វផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម Internet តែ​ម្តង​៕ ដោយ ៖ សុភា ដា​នេ​ត

@j_blizzyy

Yall this a lil more of the video, my good sis Cardi just started dancing after 🤣🤣🫶🏼 #cardib #trending #drais #draisbeachclub #lasvegas #lasvegastiktok

♬ original sound – Jess 🖤

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ