ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ស្រី​របស់ប៊ីន​ឡាដេន​ក្លាយ​ជា​អ្នកល្បី​តាមអ៊ីនធើរណេត

14 ឆ្នាំ មុន

នាង​វ៉ាហ្វាហ៍ ឌូ​ហ្វួរ ​ WAFAH DUFOUR គឺជា​​កូនស្រី​​របស់ប្អូន​ប្រុស​​ឪពុក​ជាមួយ​ម្តាយ​​ទី​ទៃ​របស់​អូសាម៉ា ប៊ីនឡាដេន​​ ។ ​កាលពីមុន​​នាង​មាន​ឈ្មោះថា ​វ៉ា​ហ្វា​ប៊ីនឡា​ដេន ក៏​ប៉ុន្តែ​​ ក្រោយ​ការ​វាយ​ប្រហារភេរវកម្ម​ថ្ងៃទី១១ កញ្ញា ​នាង​​បានដូរ​ឈ្មោះ​តាមត្រកូល​ម្តាយថា ឌូហ្វួរ ដើម្បី​ឱ្យ​ឃ្លាត​ឆ្ងាយ​ពីឪពុកធំ​របស់នាង ។ ​នាងវ៉ាហ្វាហ៍​ឌូហ្វួរ អាយុ​២៧ឆ្នាំ ​តែង​សាក​ល្បង​បិទបាំង​ពីការ​ជាប់​ខ្សែ​ជាមួយ​ប៊ីនឡាដេន។ ​ក្នុងបទសំភាសន៍​​​របស់​នាង​ជាមួយ​ទស្សានាវដ្តី​​អាមេរិក​ GQ នាង​បាន​បង្ហាញ​ពីបំណង​​ឱ្យ​​មតិ​សា​ធារណៈ​អាមេរិក​ទទួលស្គាល់​រូបនាង ។

នាង​វ៉ាហ្វាហ៍ ឌូ​ហ្វួរ ​ WAFAH DUFOUR គឺជា​​កូនស្រី​​របស់ប្អូន​ប្រុស​​ឪពុក​ជាមួយ​ម្តាយ​​ទី​ទៃ​របស់​អូសាម៉ា ប៊ីនឡាដេន​​ ។  ​កាលពីមុន​​នាង​មាន​ឈ្មោះថា ​វ៉ា​ហ្វា​ប៊ីនឡា​ដេន ក៏​ប៉ុន្តែ​​ ក្រោយ​ការ​វាយ​ប្រហារភេរវកម្ម​ថ្ងៃទី១១ កញ្ញា ​នាង​​បានដូរ​ឈ្មោះ​តាមត្រកូល​ម្តាយថា ឌូហ្វួរ ដើម្បី​ឱ្យ​ឃ្លាត​ឆ្ងាយ​ពីឪពុកធំ​របស់នាង ។ ​នាងវ៉ាហ្វាហ៍​ឌូហ្វួរ អាយុ​២៧ឆ្នាំ ​តែង​សាក​ល្បង​បិទបាំង​ពីការ​ជាប់​ខ្សែ​ជាមួយ​ប៊ីនឡាដេន។ ​ក្នុងបទសំភាសន៍​​​របស់​នាង​ជាមួយ​ទស្សានាវដ្តី​​អាមេរិក​ GQ នាង​បាន​បង្ហាញ​ពីបំណង​​ឱ្យ​​មតិ​សា​ធារណៈ​អាមេរិក​ទទួលស្គាល់​រូបនាង ។ នាង​និយាយ​ថា គ្រប់គ្នា​តែង​ភ្ជាប់​ជានិច្ច​​​នូវ​រូបខ្ញុំជា​មួយ​ប៊ីនឡាដេន ក៏ប៉ុន្តែតាម​ការពិត ​ខ្ញុំ​ពុំ​មាន​អ្វី​ទាក់​ទិន​ជាមួយ​គ្នា​នឹង​ប៊ីនឡាដេនឡើយ ។
ដោយមាន​មុខ​មាត់ស្អាត និងរាង​សិចស៊ី​​ នាង​ស្រមៃ​ថា ក្នុង​ថ្ងៃ​​ណាមួយ​នាង​នឹង​​ក្លាយ​ទៅ​ជា​តារាភាពយន្ត​ហូលីវូដ ។ ដើម្បី​ឱ្យ​​សម្រេច​បាន​​បំណងនោះនា​ពេលថ្មីៗ​នេះ​នាង​បានធ្វើសហប្រតិ​បត្តិ​ការ​ជាមួយ​សហគ្រាស​​អាមេរិក​មួយ ដើម្បី​ថត​ពី​រឿង​​ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង ៕