ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ក្នុង​វត្ត​​សង្ស័យ​​ឃាត​កម្ម​​​សមត្ថ​កិច្ច​​​​ទៅពិនិត្យ​​ទើបដឹង​ថា ខ្យល់គរ​

14 ឆ្នាំ មុន

​ខេត្ត​កំពង់ចាម​ ៖ ​មាន​ហេតុការណ៍​​​ភ្ញា​ក់​ផ្អើល​​ទាំង​ព្រឹក​ព្រលឹម​​ថ្ងៃទី​​​១០ ឧសភា ​នៅ​ក្នុង​​វត្តអណ្តូង​​ក្តី ស្ថិតនៅ​​ភូមិ​​​​សាមគ្គី ​ឃុំជីគរ ស្រុក​ត្បូង​ឃ្មុំ ​ដោយ​បុរស​​អនាថា​ម្នាក់​បានដេកស្លា.ប់​​​នៅ​លើ​កុដិ​​​ឈើមួយ​ ​ដែលមាន​​ទំហំ​​​​៥ម៉ែត្រ​គុណ​​​៦ម៉ែត្រ​។​ ភ្លាម​​​នោះ​​​គេនឹកស្មាន​​​តែ​ជាករណី​​ឃាត​កម្ម រហូត​ដល់​​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​​​​ស្រុក និង​ប៉ុស្តិ៍​​ចុះ​​មក​ពិនិត្យ ​ទើបដឹង​ថា

​ខេត្ត​កំពង់ចាម​ ៖ ​មាន​ហេតុការណ៍​​​ភ្ញា​ក់​ផ្អើល​​ទាំង​ព្រឹក​ព្រលឹម​​ថ្ងៃទី​​​១០ ឧសភា ​នៅ​ក្នុង​​វត្តអណ្តូង​​ក្តី ស្ថិតនៅ​​ភូមិ​​​​សាមគ្គី ​ឃុំជីគរ ស្រុក​ត្បូង​ឃ្មុំ ​ដោយ​បុរស​​អនាថា​ម្នាក់​បានដេកស្លាប់​​​នៅ​លើ​កុដិ​​​ឈើមួយ​ ​ដែលមាន​​ទំហំ​​​​៥ម៉ែត្រ​គុណ​​​៦ម៉ែត្រ​។​ ភ្លាម​​​នោះ​​​គេនឹកស្មាន​​​តែ​ជាករណី​​ឃាត​កម្ម រហូត​ដល់​​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​​​​ស្រុក និង​ប៉ុស្តិ៍​​ចុះ​​មក​ពិនិត្យ ​ទើបដឹង​ថា ​ជា​ករណី​​ស្លាប់​ដោយ​​សារ​ខ្យល់គរ​ ។​

តាម​ព័ត៌​មាន​ពីលោក​​អនុសេនីយ៍​ឯក​ឡុង ​សារិន ​អធិការ​រង​នគរបាល​​ស្រុក​ត្បូង​ឃ្មុំ ​បាន​ប្រាប់កោះសន្តិភាព​​​ឱ្យ​ដឹង​ថា ​​បុរស​អនា​ថា​​នោះ​​ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​​​រស់នៅ​ក្នុង​ភូមិ​​​សាមគ្គី ​បាន​ឃើញ​ដើរតែ​ម្នាក់​ឯង​នៅ​តាមផ្លូវ​​លំ​​ក្នុងភូមិ​​ និង បាន​ដេកនៅ​តាម​មុខ​ផ្ទះ​គេ​ទៀត​ផង ​​​​ដោយគ្មាន​​​​គោល​ដៅ​​ពិតប្រាកដ​​​នោះទេ ​មិនដឹង​ជាផ្ទះ​​សម្បែង​​​នៅ​ទីណា​។​
លោកអធិការ​​រង​នគរបាល​​ស្រុក​​ត្បូងឃ្មុំ ​បាន​​បន្តថា បុរស​ចំណាស់​នេះ​មាន​​រាង​កាយ​​ស្គម​​ស្គាំងស្លេក​ស្លាំង​ដូច​ជា​គ្មាន​កម្លាំង​​ទេ ​ហើយ​ក៏​មិន​បានបង្ក​​ឱ្យអ្នក​ភូមិ​​ណាម្នាក់មាន​បញ្ហា​​លំបាក​នោះ​ដែរ ។ ​ប៉ុន្តែ​នៅ​​​ពេលល្ងាច​​តែង​តែ​មក​សុំ​ព្រះសង្ឃ​​​ដែលគង់​នៅ​វត្ត​អណ្តូង​ក្តី ទទួល​ទាន​បាយ ដើម្បី​ចំអែត​ក្រពះ។

ដោយ​​ហេតុ​​​តែ​មាន​​​​ក្តី​​អាណិត​អាសូរ​សណ្តោស​​ប្រណី​​ពីព្រះ​​ចៅ​​អធិការ​វត្ត​នោះ បានអនុ​ញ្ញាត​​​ឱ្យបុរស​ចំណាស់​​​អនាថា​នេះ​​សម្រាក​នៅ​លើកុដិ​​ឈើ​ជា​​រៀង​រាល់​យប់​ផង​ដែរ ​​ចាប់តាំង​ពី​យប់​ថ្ងៃ​​ដំបូង​រហូត​ដល់​យប់​ថ្ងៃ​ទី​​៥ ។ ​ចៃ​ដន្យ​​​ស្រាប់តែ​​នៅវេលាម៉ោង​​​៥​និង​​៣០នាទី​​ព្រឹកថ្ងៃទី​​​​១០ ឧសភា ​នៅ​ពេលដែល​លោក​សាម​ណេរ​មួយអង្គ​បានក្រោក​ឡើង​​​និមន្ត​ទៅ​​យក​ស្បង់​ចីវរ​ ​បានឃើញ​​បុរស​ចំណាស់​ជា​ជនអនា​ថា​​​នោះ​បានដេកស្លាប់​​​នៅលើកុដិ​​​ឈើ​​ភ្លាម​ៗ​នោះ​​​ក៏​​មាន​​​​ការ​ភ្ញាក់​ផ្អើល​​​ពេញវត្ត ​និង​​បាន​រាយការណ៍​​​ទៅនគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំជីគរ ដើម្បី​​មកត្រួតពិនិត្យ​​​មើលសព​។​

លោកអនុសេនីយ៍​​ឯកឡុង ​សារិន ​បាន​បញ្ជាក់​ថា ​នា​ព្រឹកថ្ងៃ​​ទី​១០ ឧសភា នោះ​ ​លោក​វរសេនីយ៍​​ត្រីហ៊ាង ហ៊ត់ ​អធិការ​​នគរបាល​​ស្រុក​ត្បូងឃ្មុំ ​​បានចាត់​ឱ្យ​បង្កើត​​គណៈ​កម្មការ​​ចម្រុះ​មួយដើម្បី​ត្រួតពិនិត្យ​​​សព តែ​មិន​ឃើញ​មានស្នាម​​​របួស​ណា​​មួយនៅលើ​​​​រាង​កាយគួរ​ឱ្យ​សង្ស័យ​​នោះទេ ​ទើបធ្វើ​​​​ការសន្និដ្ឋាន​​ថា បុរស​ចំណាស់​នេះ​ពិតជា​បានស្លាប់​ដោយសារ​ខ្យល់គរ​​​។ រហូត​​​មក​ដល់ម៉ោង​​១០ព្រឹក​​​​ ទើបគេ​​បាន​ស្គាល់​អត្ត​សញ្ញាណសព​ឈ្មោះ​​ឆែ ញ៉ អាយុ​៥១​ឆ្នាំ ​​រស់​នៅ​ភូមិ​​ជ្រោយ សង្កាត់​​សួង ​​ក្រុងសួង ដែលមានមុខ​របរ​ជា​កម្មករ​​លីសែង ហើយចូលចិត្ត​​ពិសាស្រា​ច្រើនទៀត​​​ផង​រហូត​ដល់​ធ្លាក់ខ្លួនឈឺ​ ហើយ​​​ត្រូវ​បានក្រុមគ្រួសារ​​យកមក​សម្រាក​ព្យាបាល​​នៅមន្ទីរ​​ពេទ្យបង្អែក​​​ស្រុកត្បូងឃ្មុំ​ បានរយៈ​ពេល​​១៥​ថ្ងៃ​ក៏​​បានធូរស្រាល​​ចេញ​ទៅផ្ទះវិញ​​បានតែ​​១​ថ្ងៃ​ប៉ុណ្ណោះ ​​បានរត់ចេញ​ពីផ្ទះមិន​ឱ្យ​​​អ្ន​កណា​​​​ដឹង​​នោះទេ ។ ​ក្រោយពី​បាន​​ពិនិត្យ​​សព​រួច​​​សមត្ថ​​កិច្ច​​​បាន​រៀបចំប្រគល់​សព​ទៅ​ឱ្យ​ក្រុម​សាច់ញាតិ​​​ធ្វើ​បុណ្យ​​​តាម​ប្រពៃណី៕