ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ទំនើប​​១គ្រឿង​ បើក​ឡើង​ខឿន​លើ​ផ្លូវ​ហា​យ​វ៉េ ​តែ​ភ្លាត់​​ក្រឡាប់​​​ឆេះ​ហ្មត់​​ឈឹង

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ក្រោយ​ពី​បើក​បុក​យ៉ាង​ពេញទំហឹង​ឡើង​ខឿន​រង្វង់​មូល​ផ្លូវ​ហា​យ​វ៉េ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ កក្កដា នេះ ស្ថិត​នៅ​ចំណុច​ភូមិក​គោ ឃុំ​ជ្រៃ…

ខេត្តបាត់ដំបង ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ក្រោយ​ពី​បើក​បុក​យ៉ាង​ពេញទំហឹង​ឡើង​ខឿន​រង្វង់​មូល​ផ្លូវ​ហា​យ​វ៉េ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ កក្កដា នេះ ស្ថិត​នៅ​ចំណុច​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល តែ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពី​អ្នក​បើកបរ​នៅឡើយ​ទេ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ជួប​គ្រោះថ្នាក់​នេះ​ម៉ាក LEXUS GS 300 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 2-AW 7725 តែ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ទេ ព្រោះ​ពេល​កើតហេតុ​អ្នកបើកបរ​នៅ​មានជីវិត​ហើយ​បាន​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។

នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ជ្រៃ លោក ហង្ស សីហា បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច បែប​ទំនង​លឿន​គួរសម លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ក៏​ជួប​គ្រោះថ្នាក់​តែម្ដង ។ លោក​មេ​ប៉ុស្ដិ៍​បាន​ប្រាប់​ថា បើ​ពិនិត្យ​លើ​ស្លាកស្នាម​កង់​រថយន្ត​នៅ​កន្លែង​កើត​ហេតុ រថយន្ត​នេះ​ទំនង​បម្រុង​បត់​ឆ្វេង តែ​ដោយសារ​បើក​លឿន​ពេក ក៏​ជ្រុល​បុក​ពេញទំហឹង​រហូត​ឡើង​លើ​ខឿន​រង្វង់​មូល ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​ហា​យ​វ៉េ បណ្ដាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្ដង ។

លោកនាយ​ប៉ុស្ដិ៍​ដដែល​បាន​បញ្ជាក់​ថា ពេល​ដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ​រថយន្ត គេ​ឃើញ​ម្ចាស់​រថយន្ត​បាន​ដើរ​ឆ្វែល​រថយន្ត តែ​បន្តិច​ក្រោយ​ក៏​បាត់​ម្ចាស់​រថយន្ត​នេះ​ភ្លាម​ៗ​ដែរ ។ បើ​តាម​ប្រភព​ពី​សាក្សី​ដែល​ព្យាយាម​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​បាន​និយាយ​ថា ពេល​រថយន្ត​នោះ​ក្រឡាប់​ភ្លាម អ្នកដំណើរ​បាន​ព្យាយាម​ចូល​ជួយ​សង្គ្រោះ​មនុស្ស ក្រែង​មាន​ជាប់​ក្នុង​រថយន្ត តែ​ពេល​នោះ គេ​ឃើញ​មាន​មនុស្ស​០៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​០២​នាក់​ផង បាន​ដើរ​ឆ្វែល​មើល​រថយន្ត ។

ប៉ុន្តែ​ភ្លាម​ៗ​ស្រាប់តែ​អគ្គិភ័យ​បាន​កើតឡើង​ឆេះ​រថយន្ត​គ្មាន​សល់ ហើយ​មនុស្ស​០៣​នាក់​នោះ ក៏​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។ បើ​តាម​សាក្សី​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​នេះ​បាន​បើក​លឿន ហើយ​ទំនង​បម្រុង​បត់​ឆ្វេង តែ​បើក​លឿន​ពេក​ក៏​ជ្រុល​បុក​និង​ឡើង​ខឿន​រង្វង់​ក្រ​ឡប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឆេះ​ខ្ទេច តែ​សំណាងល្អ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​៕

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ