ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​​បើក​​ដំណើរការ​​​ច្រក​ទ្វារ​អាន​សេះ​​ភ្លាម​​​ពលរដ្ឋ​​សៀម​​​ចូលមក​​​ទឹកដី​​​កម្ពុជា​អ៊ូអរ​

14 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ នៅព្រឹកថ្ងៃទី​​១០ ឧសភា ​​២០១១ នេះ​ ច្រក​​អានសេះ​​ចាប់ផ្តើម​ដំណើរ​ការ​​បើកឡើង​​​វិញ បន្ទាប់​ពី​ភាគីសៀម​​​បានបិទ​ទ្វារ​​​​ដោយ​ឯក​តោ​ភាគី​ចាប់ពីថ្ងៃទី​៤​ កុម្ភៈ ២០១១ ​កន្លង​ទៅ ។ ​ភាពអ៊ូអរ​នៃ​ប្រជាជន​​​ថៃ ​ខេត្ត​ឧប៊ុន ប្រមាណ​ជិត​​​១.០០០​នាក់​បាន​ចាប់​ផ្តើម​​ចូល​មក​​​លេង​ឬ​មានការ​ផ្សេងៗ​ក្នុងដី​​ខ្មែរ​នាព្រឹកថ្ងៃទី​​១០ ឧសភា

ខេត្ត​ព្រះវិហារ​ ៖ នៅព្រឹកថ្ងៃទី​​១០ ឧសភា ​​២០១១ នេះ​ ច្រក​​អានសេះ​​ចាប់ផ្តើម​ដំណើរ​ការ​​បើកឡើង​​​វិញ បន្ទាប់​ពី​ភាគីសៀម​​​បានបិទ​ទ្វារ​​​​ដោយ​ឯក​តោ​ភាគី​ចាប់ពីថ្ងៃទី​៤​ កុម្ភៈ ២០១១ ​កន្លង​ទៅ ។ ​ភាពអ៊ូអរ​នៃ​ប្រជាជន​​​ថៃ ​ខេត្ត​ឧប៊ុន ប្រមាណ​ជិត​​​១.០០០​នាក់​បាន​ចាប់​ផ្តើម​​ចូល​មក​​​លេង​ឬ​មានការ​ផ្សេងៗ​ក្នុងដី​​ខ្មែរ​នាព្រឹកថ្ងៃទី​​១០ ឧសភា ​​។

ជនជាតិ​សៀម​​បានចូល​​ទិញ​ដូរ​​ទំនិញ​​និង​​ហូបចុក​​នៅ​ក្នុង​ដីខ្មែរ ​​មាន​ដូចជា​​សត្វព្រៃ​​​ ​ត្រកួត ​ឈ្លូស កង្កែប ស្រូវ​ កណ្តូប ស្លឹកប្រិច ​ចុង​ផ្តៅ ​​ផ្កាចាហួយ​​ ផ្សិត​​ឈើ​។ល។ ​និង​ចំណែកភាគី​​ខាង​​ថៃដែលនាំ​​ទំនិញ​​មក​​​លក់​ឱ្យ​​ខ្មែរ​មាន​​បន្លែ ផ្លែឈើ ត្រី​ មាន់ និង​សម្ភារ​ប្រើប្រាស់​​​​ផ្សេងៗ​។ ច្រក​អាន​សេះ​ត្រូវ​​បាន​គេ​បើក​​ជា​ផ្លូវការ​​ក្នុង​មួយ​សប្តាហ៍​​​ចំនួន​២ថ្ងៃ ​​គឺ​នៅ​​​​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ៕​