ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឡោម​ព័ទ្ធ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​នៅ​សង្កាត់​រកា​កណ្ដាលរឹបអូសបាន​ឈើ​ជិត​១៦​ម៉ែត្រគូប​

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តក្រចេះ ៖ លទ្ធផល​នៃ​ការ​វាស់វែង​ឈើប្រណីត និង​ឈើ​អារ​ប្រភេទ​លេខ​១ ​ក្រោយ​រឹបអូស​នៅ​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ទ​នៈតេលា ស្ពាន​តេ ស្ថិត​នៅ​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ មាន​ចំនួន​សរុប​ប្រមាណ​ជា​ជិត​១៦​ម៉ែត្រគូប​ត្រីគុណ​ ។​…

ខេត្តក្រចេះ ៖ លទ្ធផល​នៃ​ការ​វាស់វែង​ឈើប្រណីត និង​ឈើ​អារ​ប្រភេទ​លេខ​១ ​ក្រោយ​រឹបអូស​នៅ​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ទ​នៈតេលា ស្ពាន​តេ ស្ថិត​នៅ​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ មាន​ចំនួន​សរុប​ប្រមាណ​ជា​ជិត​១៦​ម៉ែត្រគូប​ត្រីគុណ​ ។​

យោង​តាម​របាយការណ៍​រដ្ឋបាល​ព្រៃឈើ​គោរព ជូន​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេ​សាទ​ខេត្តក្រចេះ លទ្ធផល​វាស់វែង ឈើ​ចាប់​ដឹក​ជញ្ជូន និង​សន្និធិ​ផល អនុ​ផល​ព្រៃឈើ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ដកហូត កាល​ថ្ងៃ​ទី​២៧ ខែ កក្កដា ឆ្នាំ​២០២៣​ នៅ​ចំណុច​បរិវេណស្ថានីយ ប្រេងគល់​ស្ពាន​តេ ភូមិ​រកា​កណ្តាល សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ មានរថយន្ត ម៉ាក​សាំង​យ៉ុ​ង ចំនួន២​គ្រឿងមួយ គ្រឿង​រក្សា​ទុក នៅអធិការ​ស្រុកចិត្រ​បុរី ឈើ​អារប្រណីត និង​ឈើ​អារ​លេខ​១ សរុប​ចំនួន​៥៥៦ ដុំ​សន្លឹក ស្មើ​១៥,៩៨៣​ម៉ែត្រគូប ក្នុង​នោះ​ រួម​មាន​ប្រភេទ​ឈើ​នាង​នូ​ន​ចំនួន​៩៥​ដុំ​ស្មើ​៣,៤២៨​ម៉ែត្រគូប ឈើ​អារ​លេខ​១ សុ​ក្រម​ចំនួន​១០៦​ដុំ​ស្មើ​៧, ២៩៩​ម៉ែត្រគូប ក្តារឈើ​លេខ​១ ដួងចែម​ចំនួន​២១០​សន្លឹក ស្មើ៣, ៧៥៩ ម៉ែត្រគូប ឈើ​លេខ១ កកោះ ចំនួន១៤៥​ដុំ ស្មើ​១,៤៩៧ ម៉ែត្រគូប​ ។​

វត្ថុ​តាង​ខាងលើ បាន​នាំ​យកមក​រក្សា​ទុក ជា​បណ្តោះអាសន្ន នៅ​ស្ថានីយ​បណ្តុះ​កូន​ឈើ​ខ្សា​រ នៃ​ផ្នែក​​​រដ្ឋបាល​ព្រៃឈើ ក្រចេះ ដើម្បី​អនុវត្ត​និ​តិ​វិធី តាម​ច្បាប់ស្តី​ពី​ព្រៃឈើ ។​ គួរ​បញ្ជាក់​ថា ​ការ​រឹបអូស​ឈើ​ចម្រុះ​ខាងលើ​ គឺ​នៅ​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ក​ក្ក​ដា​ ២០២៣​ មាន​រថយន្ត​សាំង​យ៉ុ​ង ​ចំនួន​២​គ្រឿង​ដឹកឈើ​បង្កប់​គ្រឿង​សង្ហា​រឹម​គោលដៅ​ចេញពី​ខេត្តស្ទឹងត្រែង ​ឆ្ពោះទៅ​ភ្នំពេញ​ក្រោយ​ឆ្លងកាត់​ដែនដី​ខេត្តក្រចេះ​ ក៏​ត្រូវ​សមត្ថកិច្ច​ប្រដេញ​ឃាត់​ត្រួត​ពិ​និ​ត្យ ​តែ​រថយន្ត​ទាំង​២​គ្រឿង​នោះ​ពុំ​បាន​ឈប់​ឡើយ​ព្រមទាំង​បើក​បំ​បុក​ និងកៀរថយន្ត​មន្ត្រី​យោធា​សឹក​រង​ខេត្ត​ម្នាក់​បណ្តាល​អោយ​ធ្លាក់​ផ្លូវ​ និង​រង​របួស​ជា​ទម្ងន់​ក្រោយ​កើតហេតុ​ក្រុម​រថយន្ត​ទាំង​២​គ្រឿង​នោះ ​បាន​បើក​រត់គេច​ខ្លួន​ទៅ​ជ្រក​នៅ​ក្នុង​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ចំណុច​ស្ពាន​តេ ។

ដោយ​មានការ​រារាំង​និង​ជួយ​លាក់កំបាំង​ពី​ម្ចាស់​ស្ថានីយ​ប្រេង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ក​ក្ត​ដា​២០២៣​កម្លាំង​ចម្រុះ​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង លោក រ៉ា បូ​រា​៉​ន់​ឌី បាន​សម្រេច​ធ្វើការ​ឆែកឆេរ​ទីតាំង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​នោះ​ក៏​ប្រទះ​ឃើញ​រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង​ដឹកឈើ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​មន្ត្រី​យោធា​នោះ​ដែរ​។

ក្រោយ​ការ​ប្រទះ​ឃើញ​រថយន្ត​ល្មើស​រួម​ទាំង​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​ផង​នោះ ​ព្រះរាជអាជ្ញា​រង​ក៏​បាន​បញ្ជា​អោយ​រឹបអូស​រថយន្ត​ និង​វត្ថុ​តាង​យក​ទៅ​រក្សា​ទុក នៅ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ខ្សា​រ ដើម្បី​ចាត់ការ​តាម​ច្បាប់ ស្ដី​ពី​រដ្ឋបាល​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ