ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​​សង្ស័យ​លោ-ត​ចុះ​ពី​ឡានឱ្យ​អ្នកភូមិជួយ​ ដោយមាន​ស្នាម​រ-បួ-ស​​លើ​ខ្លួន​

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនជាតិ​ចិនម្នាក់​មាន​ស្នាម​របួស​ដៃ​និង​ជើង ហើយ​ស្ថិត​ក្នុង​ស្ថានភាព​រញី​រញ័រ បាន​​រត់​ឲ្យ​អ្នក​ភូមិ​ជួយ ដោយ​ពុំ​មាន​អ្នកដឹង​ពី​មូលហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី២៨ កក្កដា នៅ​តាម​បណ្ដោយ​ផ្លូវ​ហា​យ​វ៉េ (​ផ្លូវជាតិ​លេខ​៥) ត្រង់​ចំណុច…

ខេត្តបាត់ដំបង​៖ ជនជាតិ​ចិនម្នាក់​មាន​ស្នាម​របួស​ដៃ​និង​ជើង ហើយ​ស្ថិត​ក្នុង​ស្ថានភាព​រញី​រញ័រ បាន​​រត់​ឲ្យ​អ្នក​ភូមិ​ជួយ ដោយ​ពុំ​មាន​អ្នកដឹង​ពី​មូលហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី២៨ កក្កដា នៅ​តាម​បណ្ដោយ​ផ្លូវ​ហា​យ​វ៉េ (​ផ្លូវជាតិ​លេខ​៥) ត្រង់​ចំណុច ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ តែ​គេ​សង្ស័យ​ជនជាតិ​រូប​នេះ​លោត​ចុះ​ពី​រថយន្ត​ក្នុង​ហេតុការណ៍​អ្វីមួយ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុបាន​ឲ្យ​ដឹង​ថា ដំបូង​គេ​មិន​បានដឹង​ថា ជនជាតិ​ចិន​ម្នាក់​នេះ​មានរឿង​អ្វី​ទេ ស្រាប់តែ​រត់​ចុះ​ពីលើ​ថ្នល់​ស្រែក​ឲ្យ​គេ​ជួយ ដែល​មាន​ស្នាម​របួស​ពេញដៃ​ជើង​។ គេ​មិនដឹង​ថា ជនបរទេស​រូប​នេះ ជិះ​អ្វី​ទេ ស្រាប់តែ​សុខ​ស្រែក​រត់​សំដៅ​ចូល​ផ្ទះ​អ្នក​ភូមិ​ក្នុង​ស្ថានភាព​ភិតភ័យ​រញីរញ័រ​ដូច​បែក​ថ្នាំ ពាក់អាវ​យឿ​ត ស្លៀក​ខោខ្លី​ត្រឹមជង្គង់ តែ​មិន​ចេះ​និយាយ​ភាសារ​ខ្មែរ​ទេ​ ។

បើ​តាម​ភិនភាគ និង​យោង​លើ​ស្ថានភាព​ភិតភ័យ ជាមួយនឹង​ស្នាម​របួស​លើ​រាង​កាយ គេ​សង្ស័យ​ជនជាតិ​ចិន​ម្នាក់​នេះ លោត​ចុះ​ពី​រថយន្ត​ក្នុង​ហេតុការណ៍​អ្វីមួយ ហើយ​រត់​ចូល​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​ថ្នល់​ឲ្យ​គេ​ជួយ តែ​ពុំ​មាន​អ្នកចេះ​ស្ដាប់​ភាសារ​ចិន​ទេ​។ អ្នក​ភូមិ​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​សមត្ថ​កិច្ច ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ជនបរទេស​រូប​នេះ​ភ្លាម​ៗ​ដែរ​។ សាក្សី​មួយ​ចំនួន​បាន​និយាយ​ថា ជនជាតិ​ចិន​ដែល​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ​រូប​នេះ ជិះ​រថយន្ត​ជាមួយ​បក្សពួក​ខ្លួន មក​ទិស​ខាងលិច ឆ្ពោះទៅ​ទិស​ខាងកើត ហើយ​ទំនង​មាន​ទំនាស់​គ្នា​ធ្ងន់ធ្ងរ​ក្នុង​រថយន្ត ទើប​មក​ដល់​ចំណុច​កើតហេតុ ក៏បើកទ្វារ​លោត​ចុះ​ពី​រថយន្ត​រមៀល​របួស​ពេញ​រាង​កាយ​តែ​ម្ដង​។

អធិការ​ស្រុក​សង្កែ លោក យុ​ត តុង​ហូរ បាន​ផ្ដល់​ចម្លើយ​ខ្លី​ថា លោក​មិន​ទាន់​ដឹង​ពី​គោលដៅ​របស់​ជនបរទេស​ខាងលើ​នេះ​ទេ ហើយក៏​មិន​ទាន់​ដឹង​ថា ជនជាតិ​ចិន​នេះ​ជិះ​អ្វី​ឲ្យ​ប្រាកដ ? តើ​មានរឿង​អ្វី​កើតឡើង ? គ្រាន់តែ​ដឹង​ខ្លះ​ៗ​ថា ជនជាតិ​ចិន​នេះ អាច​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត ព្រោះ​ភ្លាម​ៗ​ពុំ​មាន​អ្នកចេះ​ស្ដាប់​ភាសារ​ចិន​ទេ​ ។ លោក​បាន​បញ្ជាក់​ថា ពេល​នាំ​ទៅ​កាន់​អធិការ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ដ​ទឹកនោម លទ្ធផល​រក​ឃើញ​ជនជាតិ​ចិន​រូប​នេះ​ «​មាន​សារធាតុ​ញៀន​»​ទៀត​ផង ។

ប៉ុន្តែ​យ៉ាងណា លោក​អធិការ​បាន​បញ្ជាក់​ថា មន្ត្រី​របស់​លោក​បាន​បញ្ជូន​ជនជាតិ​ចិន​រូប​នេះ​ទៅ​កាន់​​ការិយាល័យ​និ​តិ​វិធី​ហើយ ដើម្បី​សាកសួរ​បន្ត​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ