ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​កីឡា​ករ​-កីឡា​ការិនី​វ៉ូ​រី​ណាមចំនួន​19នាក់​ទៅធ្វើការ​ហ្វឹក​ហាត់​នៅប្រទេស​វៀត​ណាម​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណាម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា បាន​បញ្ជូន​កីឡា​ករ​ កីឡា​ការិនី​របស់​ខ្លួន​ចំនួន​១៩​នាក់​ទៅ​ហ្វឹ​ក​ហាត់​បំប៉ន​បច្ចេក​ទេស​ បន្ថែម​ទៀត​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ប្រទេស​​វៀត​ណាម​។
នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ និង​ពិសា​អាហារ​រួម​គ្នា​បន្តិច​បន្តួច​នៅ​ក្នុង​ហាង​កាហ្វេ​កីឡា​ដែល​ស្ថិត ​នៅ​ខាង​ត្បូង​ផ្សារ​បឹង​កេង​កង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា លោក​ឆឹង វ៉ាន់​ថូ អនុ​ប្រធាន​សហ​ព័ន្ធ​វ៉ូ​វី​ណាម​កម្ពុជា​មាន​ប្រសាសន៍​​ថា

រាជ​ធានី​ភ្នំពេញ​ ៖ សហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណាម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា បាន​បញ្ជូន​កីឡា​ករ​ កីឡា​ការិនី​របស់​ខ្លួន​ចំនួន​១៩​នាក់​ទៅ​ហ្វឹ​ក​ហាត់​បំប៉ន​បច្ចេក​ទេស​បន្ថែម​ទៀត​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ប្រទេស​​វៀត​ណាម​។
នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ និង​ពិសា​អាហារ​រួម​គ្នា​បន្តិច​បន្តួច​នៅ​ក្នុង​ហាង​កាហ្វេ​កីឡា​ដែល​ស្ថិត​នៅ​ខាង​ត្បូង​ផ្សារ​បឹង​កេង​កង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា លោក​ឆឹង វ៉ាន់​ថូ អនុ​ប្រធាន​សហ​ព័ន្ធ​វ៉ូ​វី​ណាម​កម្ពុជា​មាន​ប្រសាសន៍​​ថា ការ​ទៅ​ហ្វឹក​ហាត់​លើក​នេះ​មាន​រយៈ​ពេល​២​ខែ​គិត​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា​ ​ត​ទៅ​ ។ ​សហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណាម​កម្ពុជា​សម្រេច​ចិត្ត​​បញ្ជូន​កីឡា​ករ​ កីឡា​ការិនី​ទៅ​​ហ្វឹក​​ហាត់​លើក​នេះ​គឺ​ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​នៅ​​ក្នុង​ព្រឹត្តិ​ការណ៍​សំខាន់​ចំនួន​២ គឺ​ត្រៀម​ចូល​រួម​ប្រកួត​កីឡា​វ៉ូ​វី​ណាម​ពិភព​លោក​លើក​ទី​២​ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១​ ខែ​សីហា ២០១១​ខាង​មុខ​នេះ​។ ចំណែក​លើក​ទី​២ គឺ​ជា​ការ​ត្រៀម​ចូល​រួម​ប្រកួត​កីឡា​សីុ​ហ្គេម​លើក​ទី​២៦​នៅ​ទី​ក្រុង​ហ្សា​ការតា​នៅ​ខែ​ធ្នូ​ខាង​មុខ​ ​។
លោក​ឧក​ញ៉ា​ រ័ត្ន​ សុខន ប្រធាន​សហ​ព័ន្ធ​វ៉ូ​វី​ណាម​កម្ពុជា និងជា​ប្រធាន​ស​ហ​ព័ន្ធ​វ៉ូ​វី​ណាម​អាស៊ាន​ធ្លាប់​មាន​​​ប្រសាសន៍​ថា គោល​បំណង​ដែល​សហ​ព័ន្ធ​សម្រេច​បញ្ជូន​កីឡា​ករ​ កីឡា​ការិនី​ទៅ​ហ្វឹក​ហាត់​នៅ​វៀត​ណាមនេះ​មិន​មែន​មាន​ន័យ​ថា ការ​ហ្វឹក​ហាត់​នៅ​ស្រុក​ខ្មែរ​មិន​បាន​ល្អ​​ទេ ដោយ​សារ​តែ​​ការ​ទៅ​ហ្វឹក​ហាត់​នៅ​ទី​នោះ​ គឺ​មាន​ពេល​វេលា​ច្រើន​ ការ​ហូប​ចុក​ស្នាក់​នៅ​មាន​ភាព​ល្អ​​ប្រសើរ​ មាន​វិន័យ​ត្រឹម​ត្រូវ​ច្បាស់​លាស់​ ហើយ​គេ​មិន​បណ្តោយ​ឱ្យ​យើង​ដើរ​រហេត​រហូត​ទេ​។
លោក​​បញ្ជាក់​ច្បាស់​ថា កីឡា​ករ​ កីឡា​ការិនី​វ៉ូ​វី​ណាម​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​ទៅ​​ប្រកួត​ក្នុង​កម្ម​វិធី​​អីុន​ដូ​ហ្គេម​នៅ​ទី​ក្រុង​ហូ​ជីមិញ​ឆ្នាំ​មុន​ម្តង​មក​ហើយ គឺ​យើង​ទទួល​បាន​មេដាយ​៧​ ក្នុង​នោះ​មេដាយ​មាស​១ ប្រាក់​៣ សំរឹទ្ធិ​៣។ ចំណែក​​លើក​នេះ​មូល​ហេតុ​ដែល​លោក​សម្រេច​បញ្ជូន​កីឡា​ករ​ កីឡា​ការិនី​ទៅ​ហ្វឹក​ហាត់​ច្រើន​បែបនេះ​ ព្រោះ​លោក​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​មេដាយ​។
ក្នុង​ចំណោម​ប្រតិ​ភូ​កីឡា​ទាំង​១៩​នាក់​នេះ​មាន​៩​នាក់​ជា​កីឡា​ករ​អាជីព និង​​៧​នាក់​មិន​មែន​អាជីព និង​៣​នាក់​ផ្សេង​ទៀត​ជា​​គ្រូ​បង្វឹក​ និង​អ្នក​ដឹក​នាំ។​មូល​ហេតុ​ដែល​មាន​ការ​បែង​ចែក​កីឡា​ករ​អាជីព និង​មិន​មែន​អាជីព​ ព្រោះ​ថា ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា​បាន​ផ្តល់​សោ​ហ៊ុយ​ធ្វើ​ដំណើរ​តែ​សម្រាប់​កីឡា​ករ​អាជីព​៩​នាក់​ និង​គ្រូ​២​នាក់​ប៉ុណ្ណោះ។ ចំណែក​ក្រៅ​ពី​នោះ​គឺ​ជា​ការ​ចំណាយ​របស់​សហ​ព័ន្ធ​ទាំង​ស្រុង​។
ក្នុង​ឱកាស​ជួប​សំណេះ​​សំណាល​នា​ពេល​នោះ​ លោក​អ៊ុក សិទ្ធិ​ជាតិ​ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រតិ​ភូ​កីឡា​ទាំងអស់​ឱ្យ​ខិត​ខំ​ហ្វឹក​ហាត់​ គោរព​វិន័យ​ សីល​ធម៌​ឱ្យ​បាន​ល្អ​ឈាន​ទៅ​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​​ប្រកួត​នា​ពេល​ខាង​មុខ ហើយ​លោក​ជូន​ពរ​​ដល់​ការ​ធ្វើ​ដំណើរ​មាន​សុវត្ថិ​ភាព។​
លោក​វ៉ាត់​ ចំរើន អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​បាន​ស្ងើច​សរ​សើរ​ដល់​សហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណាម​ដែល​ជា​សហ​ព័ន្ធ​កីឡា​ថ្មី តែ​អាច​ជ្រើស​រើស​បាន​កីឡាករ​ល្អៗ ហើយ​លោក​គាំទ្រ​១០០​ភាគរយ​រាល់​សកម្ម​ភាព​របស់​សហ​ព័ន្ធ​​កីឡាមួយ​នេះ​ ។ លោក​ក៏​សង្ឃឹម​ថា វិញ្ញា​សា​នេះ​នឹង​អាច​រក​បាន​មេ​ដាយ​ជូន​ជាតិ​នៅរាល់​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស ៕