ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ភោ​ជ​នី​​យ​ដ្ឋា​ន​​ធំ​មួយកន្លែង ​ផ្អើលក្រុង​បាន​លុង ខេត្ត​រតនគិរី​

8 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ភោ​ជ​នីយ​ដ្ឋា​ន​មួយ​កន្លែង​យីហោ​ពន្លឺ​ថ្មី​.​ជាទី​តាំងសម្រាប់​ទទួល​ភ្ញៀវ​ពិសា​ភោជនាហារ​

ខេត្តរតនគិរី​ ៖ ភោ​ជ​នីយ​ដ្ឋា​ន​មួយ​កន្លែង​យីហោ​ពន្លឺ​ថ្មី​.​ជាទី​តាំងសម្រាប់​ទទួល​ភ្ញៀវ​ពិសា​ភោជនាហារ​ក្នុងពិធីរៀប​អាពាហ៍ពិពាហ៍​ ត្រូវ​បានអគ្គិភ័យ​លេប​ត្របាក់​ស្ទើរ​អស់ទាំង​ស្រុង​ សង្ស័យ​បណ្តាល​មក​ពី​ភ្លើង​ចង្ក្រានហ្គាសដែល​ភ្លេច​បិទ។

ហេតុការណ៍​​​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រហែល​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ​ខែកក្កដា​ ឆ្នាំ​២០២៣​ ​នៅ​ចំណុច​​ភោជនីយដ្ឋាន​ពន្លឺថ្មី ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ​ ស​ង្កា​ត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ។

តាម​ប្រភព​បឋម​ថា​ការ​ឆាបឆេះ​នោះ​បណ្តាល​មក​ពី​ភ្លើង​ចង្ក្រានហ្គាសដែល​ភ្លេច​បិទ​ ​និង​​បង្ករ​ឲ្យ​មាន​អណ្តាត​​ភ្លើង​ឆាបឆេះ​ស្ទើរ​អស់ទាំង​ស្រុង​ប្រមាណ​ជា​៨០% ​នៅ​សល់​តែ​ផ្នែក​ខាង​មុខ​ នៅ​ខាងក្នុង​ និង​ផ្នែក​ខាងលើ​រហូត​មក​ដល់​ព្រឹក​នេះ​នៅ​បន្ត​ឆេះ​នៅឡើយ ​ដោយសារ​មាន​គំនរ​ឈើ​ចាស់​ៗ​ជា​ច្រើន​។

ក្នុង​ហេតុការណ៍​ខាងលើ​​នោះ​មាន​កម្លាំង​ជំនាញ​កំពុង​ជួយ​អន្តរាគមន៍​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ផង​ដែរ​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​នៅ​សេសសល់​បន្ត​ឆេះ​នោះ​។

សមត្ថកិច្ច​កំពុង​ចុះ​ត្រួតពិនិត្យ​ការ​ខូចខាត និង​​ស្រង់​​តួលេខ​ឲ្យ​ពិតប្រាកដ​មិន​ទាន់​ដឹង​នៅឡើយ ។

ក្នុង​ហេតុការណ៍​​ខាងលើ​នោះ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ