ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូ​ហ្គេ​ម​អត់​ច្បាប់ជិត​៥០​គ្រឿង​ ​ត្រូវ​អាជ្ញាធរ​កម្ទេច​​ចោល ក្រោយ​បង្ក្រាប​បន្តបន្ទាប់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ លោក សរ កក្កដា អភិបាល​ក្រុងព្រះ​សីហនុ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ លោក សរ កក្កដា អភិបាល​ក្រុងព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ ធ្វើការ​កម្ទេច​ចោល​ទូ​ហ្គេ​ម​អេ​ឡិច​ត្រូ​និក​ពុំ​មានច្បាប់​អនុញ្ញាត ដែល​បង្ក្រាប​បាន​កន្លង​មក​ក្នុង​អំឡុង​ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ក្នុង​ក្រុងព្រះសីហនុ​ចំនួន​១៥​ទីតាំង ក្នុង​នោះ​មាន​ទូ​ហ្គេ​ម​អេ​ឡិច​ត្រូ​និក​សរុប​ទាំងអស់​ចំនួន​៤៦​គ្រឿង ។

លោក សរ កក្កដា អភិបាលក្រុង​បាន​លើក​ឡើង​ថា ចំពោះ​ទីតាំង​ទូ​ហ្គេ​ម​អេ​ឡិច​ត្រូ​និ​ច​អត់​ច្បាប់ ដែល​លប​លួច​បើក​នៅ​ក្នុង​ក្រុងព្រះសីហនុ​កន្លង​មក អាជ្ញាធរ​បាន​បង្ក្រាប និង​ធ្វើការ​កម្ទេច​ម្ដង​មក​ហើយ ។ ម្ដងនេះ​ទៀត ត្រូវ​កម្ទេច​ចោល​ជា​លើក​ទី​២ ក្នុង​រយៈពេល​៨​ខែ​កន្លង​មកនេះ ។

លោក​អភិបាល​ក្រុងព្រះសីហនុ​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​ទីតាំង​ល្បែង​អត់​ច្បាប់​នៅ​ក្នុង​ក្រុងព្រះ​សីហនុ អាជ្ញាធរ​នឹង​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ មិន​អនុញ្ញាត​ឲ្យ​មានការ​បើក ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ