អាសូរ! ស្ត្រីមានផ្ទៃពោះប្រហែល៧ខែម្នាក់ជួបគ្រោះអកុសលនៅក្នុងស្ថានីយរថភ្លើង
- បាត់ដំបង
ស្ត្រីម្នាក់ដែលគេមិនទាន់ស្គាល់ប្រវត្តិច្បាស់លាស់ ហើយថែមទាំងមានផ្ទៃពោះច្រើនខែទៀតផង ត្រូវរថភ្លើង
ស្ត្រីម្នាក់ដែលគេមិនទាន់ស្គាល់ប្រវត្តិច្បាស់លាស់ ហើយថែមទាំងមានផ្ទៃពោះច្រើនខែទៀតផង ត្រូវរថភ្លើង
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដែលគេមិនទាន់ស្គាល់ប្រវត្តិច្បាស់លាស់ ហើយថែមទាំងមានផ្ទៃពោះច្រើនខែទៀតផង ត្រូវរថភ្លើងកិ.នដា.ច់ជាច្រើនកំណា.ត់ រហូតដល់ធ្លា.យកូនចេញពីក្នុងផ្ទៃ បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្ថានីយរថភ្លើងក្រុងបាត់ដំបង។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ រហូតដល់រថភ្លើងឈប់ស្ងៀម ទើបមានអ្នកប្រទះឃើញបំណែ.កសា.កស.ពនៅតាមកង់រថភ្លើងនោះ។ ហើយគេក៏មិនបានដឹងពីមូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះរូបនេះ ជួបគ្រោះថ្នាក់បែបនេះឡើយ។
ប៉ុន្តែបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេប្រទះឃើញវត្តមានស្ត្រីរងគ្រោះម្នាក់ដែលមានផ្ទៃពោះផងដែរ ប្រហែលជាជិតមួយសប្ដាហ៍កន្លងទៅហើយ ប៉ុន្តែគេមិនឃើញមានប្ដីរបស់នាងទេ។ មិនត្រឹមតែប៉ុណ្ណោះ នាងតែងតែដើរដេកតាមសំយ៉ាបផ្ទះ ឬនៅក្នុងស្ថានីយរថភ្លើង ដែលស្ថិតក្នុងស្ថានភាពអនាថាបំផុត។

ប្រភពព័ត៌មាននានានៅយប់កើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ដែន អាយុប្រហែល២៧ឆ្នាំ និងមានផ្ទៃពោះប្រហែល៧ខែ។ ហើយបើតាមប្រវត្តិស្ត្រីរងគ្រោះរូបនេះ គឺទើបមកពីខេត្តបន្ទាយមានជ័យ តែនាងដើរចេញចូលក្នុងស្ថានីយរថភ្លើងបាត់ដំបង ហាក់គ្មានគោលដៅច្បាស់លាស់ទេ ពោលគឺនាងហាក់មានសតិមិនប្រក្រតីផងដែរ។

ចំណែកសមត្ថមិច្ចក៏បាននិយាយដែរថា បើតាមពិនិត្យស្ត្រីរងគ្រោះ ទំនងជាដេកលក់នៅលើផ្លូវរថភ្លើង ទើបត្រូវរថភ្លើងកិ.នស្លា.ប់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ស.ពរបស់នាងបានដា.ច់ជាច្រើនកំណា.ត់ជាប់តាមកង់រថភ្លើង រីឯកូនក្នុងផ្ទៃរបស់នាងវិញក៏ត្រូវធ្លា.យចេញមកក្រៅស្លា.ប់ផងដែរ។ ក្រោយពីសមត្ថកិច្ចដែលបានចុះពិនិត្យស.ពស្ត្រីរងគ្រោះ បានដើរប្រមូលបំណែ.កសា.កស.ព រួចវេ.ចខ្ច.ប់ច្រកថង់ និងដឹកទៅទុកនៅវត្តជាបណ្ដោះអាសន្ន ដើម្បីអំពាវនាវរកសាច់ញាតិរបស់នាង៕
ចែករំលែកព័តមាននេះ