ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្មេចបើកៗកូនប្រុស​ Angelina Jolie គឺ Maddox Jolie-Pitt ដែលមាន​ដើមកំណើត​ជា​ជនជាតិខ្មែរ​ មានអាយុ ២១ឆ្នាំ

2 ឆ្នាំ មុន

ធ្មេចបើកៗកូនប្រុស​របស់​តារាសម្តែងអាមេរិក Angelina Jolie គឺ Maddox Jolie-Pitt ដែលមាន​ដើមកំណើត​ជា​ជនជាតិខ្មែរ​ គិតត្រឹមឆ្នាំ២០២៣នេះ គេមានអាយុ ២១ឆ្នាំហើយ។…

ធ្មេចបើកៗកូនប្រុស​របស់​តារាសម្តែងអាមេរិក Angelina Jolie គឺ Maddox Jolie-Pitt ដែលមាន​ដើមកំណើត​ជា​ជនជាតិខ្មែរ​ គិតត្រឹមឆ្នាំ២០២៣នេះ គេមានអាយុ ២១ឆ្នាំហើយ។

Maddox ត្រូវបាន Angelina Jolie យកទៅចិញ្ចឹម នៅពេលដែលគាត់មានអាយុត្រឹមតែ៧ខែក្នុងឆ្នាំ២០០២។ Maddox Jolie-Pitt បង្ហាញមុខជាសាធារណៈតិចតួចទោះបីជាគាត់មកពីគ្រួសារដ៏ល្បីល្បាញបំផុតរបស់ពិភពលោកក៏ដោយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post Maddox កំពុងចំណាយពេលសិក្សានៅឯសាកលវិទ្យាល័យ Yonsei របស់កូរ៉េខាងត្បូង ជាមួយនឹងជីវិតឯកជនដ៏ស្ងប់ស្ងាត់បំផុត។

យ៉ាងណាមិញ កាលពីខែមេសា ឆ្នាំ២០២៣កន្លងទៅ Angelina Jolie និង Maddox ម្ដាយកូនទាំងពីរនាក់ ត្រូវបានគេឃើញបង្ហាញខ្លួននៅឯសេតវិមាន ក្នុងការបង្ហាញខ្លួនជាសាធារណៈដ៏កម្រមួយ សម្រាប់ជំនួបអាហារពេលល្ងាចថ្នាក់រដ្ឋ ដែលត្រូវបានរៀបចំដោយប្រធានាធិបតី Joe Biden ដើម្បីជាកិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងភរិយារបស់គាត់ Kim Keon-hee។

ការបង្ហាញខ្លួននោះពិតជាសំខាន់សម្រាប់អ្នកទាំងពីរ ព្រោះ Maddox មានទំនាក់ទំនងច្រើនជាមួយនឹងកូរ៉េខាងត្បូង រាប់ចាប់តាំងពីការទៅសិក្សា រហូតអាចនិយាយភាសាកូរ៉េ ហើយក៏ជាអ្នកគាំទ្រ Kpop ម្នាក់។ ចំណែកលោកស្រី Angelina ឯណោះវិញ ការបង្ហាញខ្លួននេះគឺពិតជាសំខាន់ចំពោះគ្រួសារទាំងមូល។

Maddox មានទំនាក់ទំនងយ៉ាងល្អជាមួយគ្រួសារ ហើយក៏កំពុងធ្វើការរួមគ្នាជាមួយ Pax នៅក្នុងខ្សែភាពយន្ត Without Blood របស់លោកស្រី Angelina Jolie ផងដែរ។ លើកលែងតែឪពុករបស់គាត់ គឺលោក Brad Pitt ដែលគាត់ធ្លាប់ឡើងដល់តុលារ ការការពារម្ដាយ ពាក់ព័ន្ធនឹងអំពើហិង្សាដែលនាំឱ្យគូស្នេហ៍នេះឈានដល់ផ្លូវបំបែក៕