ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងល្អ​ក្នុងមួយពាន់គ្រោះថ្នាក់​ធ្លាក់ពីលើ​ភ្នំបូកគោទើ​រលើផ្ទាំងថ្ម

14 ឆ្នាំ មុន

ខេត្តកំពត ៖ ​កម្មករ​សំណង់​នៅ​ភ្នំ​បូក​គោ​ដែល​ឈរ​មើល​ទេសភាព​នៅ​លើ​ភ្នំ​ក្រោយ​វត្ដ​សំពៅ​ប្រាំបាន​រអិល​ជើង​ធ្លាក់​ទៅ​ទើរ​នៅលើ​ផ្ទាំង​ថ្ម​ជាប់​គល់ឈើ បណ្ដាល​ឱ្យ​របួសក ។
បុរសរង​គ្រោះ​ឈ្មោះមឿ​ន ម៉ុ​ច អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្នាយ​អ​ញ្ជិ​ត ឃុំ​ស្នា​យអ​ញ្ជិ​ត ស្រុក​ជុំ​គិរី បាន​ទៅ​ធ្វើ​កម្មករ​សំណង់​​នៅ​លើ​ភ្នំ​បូកគោ

ខេត្តកំពត ៖ ​កម្មករ​សំណង់​នៅ​ភ្នំ​បូក​គោ​ដែល​ឈរ​មើល​ទេសភាព​នៅ​លើ​ភ្នំ​ក្រោយ​វត្ដ​សំពៅ​ប្រាំបាន​រអិល​ជើង​ធ្លាក់​ទៅ​ទើរ​នៅលើ​ផ្ទាំង​ថ្ម​ជាប់​គល់ឈើ បណ្ដាល​ឱ្យ​របួសក ។
បុរសរង​គ្រោះ​ឈ្មោះមឿ​ន ម៉ុ​ច អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្នាយ​អ​ញ្ជិ​ត ឃុំ​ស្នា​យអ​ញ្ជិ​ត ស្រុក​ជុំ​គិរី បាន​ទៅ​ធ្វើ​កម្មករ​សំណង់​​នៅ​លើ​ភ្នំ​បូកគោ ។

តាម​ការ​រៀបរាប់​របស់​មិត្ដ​ភក្ដិ​ឈ្មោះសាយ សំណាង អាយុ​២៤​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់ចោម​ចៅ ខណ្ឌ​ដង្កោ ដែលទៅ​ធ្វើ​កម្មករ​សំណង់​​ជា​មួយ​គ្នា និងជា​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ឈប់​សម្រាក​ រូបគេ​និងមិត្ដភក្ដិ​សរុប៥​នាក់​​នាំ​គ្នា​ទៅ​ឈរ​មើល​ទេស​ភាព​លើ​កំពូលភ្នំ​នៅ​ខាងត្បូង​វិហារ​វត្ដ​សំពៅ​ប្រាំ ។ ទី​នោះ​​​ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​តែងតែ​ទៅ​ឈរ​មើល​ទេសភាព ហើយ​​មានបង្កាន់ដៃ​ព័ទ្ធ​ជុំវិញ ប៉ុន្ដែ​អ្នក​ទាំង​ប្រាំ​នាំ​គ្នា​ទៅ​ឈរ​មើល​នៅ​ក្រៅ​របង​បង្កាន់ដៃ ព្រោះ​ចង់​មើល​ទេសភាព​ខាង​ក្រោម ។ ដោយសារ​ពេល​ទៅ​ឈរ​អើត​មើល​ទៅ​​ក្រោម​ឃើញ​ជ្រៅ​ល្ហល្ហេវខ្លាំង​ពេក​ក៏​នាំ​គ្នា​ដើរ​ត្រឡប់​មក​វិញ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ដើរមក​វិញ ស្រាប់តែ​ឮ​មឿន ម៉ុច​ស្រែ​កថា ​«រូបគេធ្លាក់​ហើយ» ។ ​មិត្ដភក្ដិ​ទាំងអស់មិនដឹង​ជា​ជួយ​ដោយ​វិធី​ណា បាន​ត្រឹមតែ​ឈរ​មើល​ដោយ​ក្ដី​តក់​ស្លុត​ប៉ុណ្ណោះ ។ ពេលមឿន ម៉ុច ​ធ្លាក់​ផុត​ទៅ​បាន​នាំ​គ្នា​ទៅ​អើត​មើលឃើញ​ទើរ​លើ​ផ្ទាំង​ថ្ម​ដែល​លយ​ចេញពី​ភ្នំ​ប្រមាណ​៣​ម៉ែត្រ​ ហើយ​មាន​ដើមឈើ​ដុះ​ជាប់​នឹង​ផ្ទាំង​ថ្ម​នោះ ។ ផ្ទាំងថ្ម​នោះជា​កន្លែង​ដែល​ព្រះសង្ឃ​តែងតែ​យក​សំរាម​ទៅ​ចាក់​ចោល​មានកំ​ពស់​ប្រមាណ​១០​ម៉ែត្រ​ចុះ​ពីភ្នំ ។ មិត្ត​របស់​គេ​ធ្លាក់​ទៅទើរ​ជាប់​នៅ​លើ​ផ្ទាំង​ថ្ម​កៀប​ជាប់​នឹង​ដើមឈើ​ ទើប​មិន​បណ្ដា​លឱ្យ​ធ្លាក់​ដល់​ក្រោម បើសិន​ជា​ធ្លាក់​ដល់ក្រោម​វិញ សូ​ម្បី​តែសាកសព​ក៏​បាក់បែក​ខ្ទេចខ្ទី​អស់​ដែរ ។

មិត្ដភក្ដិ​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ទៀត​ថា ពួក​គេ​នាំ​គ្នាតោង​វ​ល្លិចុះ​ទៅ​ជួយ​យកមឿន ម៉ុច ឡើង​​មក​លើ រួច​ទើបរថយន្ដ​របស់​អ្នកម៉ៅការ​នៅ​លើ​ភ្នំ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ទាំង​យប់​តែ​ម្ដង ។ ​គ្រូពេទ្យ​បាន​ថត​មើល​ ហើយ​ប្រាប់​ថា​ មាន​បញ្ហា​ឆ្អឹងកត្រូវ​វះ​កាត់​ជា​បន្ទាន់  ៕