ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ទួល​គោក​​ប្រជុំ​​ពង្រឹង​សន្តិសុខ​​និង​ជំរុញ​​ការ​រៀបចំ​​សណ្តាប់​ធ្នាប់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អាជ្ញាធរ​ខណ្ឌ​ទួល​គោក​​កាលពី​ព្រឹក​ថ្ងៃទី​៩ ឧសភា ​បាន​ជួប​ប្រជុំ​​មន្ត្រី​រាជ​ការ​ កងកម្លាំង​ប្រដាប់​អាវុធ​​ ដើម្បី​​ជំរុញ​ឱ្យ​ការ​អនុវត្តន៍​​នយោបាយ​​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ទទួល​​បាន​ជោគជ័យ​ ធ្វើ​យ៉ាងណា​ឱ្យ​​បទល្មើស​ក្នុង​មូល​ដ្ឋាន​​មាន​ការ​​ថយ​ចុះ​ ​ព្រមទាំង​ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​សណ្តាប់​ធ្នាប់​​​​​ក្នុង​មូល​ដ្ឋាន​ឱ្យ​បាន​កាន់​តែល្អ​ប្រសើរ

រាជធានីភ្នំពេញ ៖ ​អាជ្ញាធរ​ខណ្ឌ​ទួល​គោក​​កាលពី​ព្រឹក​ថ្ងៃទី​៩ ឧសភា ​បាន​ជួប​ប្រជុំ​​មន្ត្រី​រាជ​ការ​ កងកម្លាំង​ប្រដាប់​អាវុធ​​ ដើម្បី​​ជំរុញ​ឱ្យ​ការ​អនុវត្តន៍​​នយោបាយ​​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ទទួល​​បាន​ជោគជ័យ​ ធ្វើ​យ៉ាងណា​ឱ្យ​​បទល្មើស​ក្នុង​មូល​ដ្ឋាន​​មាន​ការ​​ថយ​ចុះ​ ​ព្រមទាំង​ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​សណ្តាប់​ធ្នាប់​​​​​ក្នុង​មូល​ដ្ឋាន​ឱ្យ​បាន​កាន់​តែល្អ​ប្រសើរ ។​
​កិច្ច​​ប្រជុំ​នេះ​ស្ថិត​ក្រោមអធិបតីភាព​​លោក​សេង ​រតនៈ អភិបាល​ខណ្ឌទួល​គោក​​ និង​មាន​ការ​ចូលរួម​ពី​អភិបាល​​រង អធិការ​ស្តីទី​ មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​ ចៅសង្កាត់ ​និង​ប្រធាន​ផ្សារយ៉ាង​ច្រើន​​កុះករ ។ អង្គ​ប្រជុំ​​ក៏​បាន​​លើក​យក​​របៀប​វារៈ​​ចំនួន​២​គឺ​ការងារ​សន្តិសុខ​​ និង​ការ​អភិវឌ្ឍ​ក្នុង​មូល​ដ្ឋាន ។​ 

លោក​សេង រតនៈ បាន​ឱ្យ​ដឹងថា គោល​នយោ​បាយ​​ភូមិ-​សង្កាត់​​​មាន​សុវត្ថិភាព​មាន​លក្ខណៈ​​៥​យ៉ាងគឺ​គ្មាន​ចោរ​លួច​-ឆក់-​ប្លន់​ គ្មាន​​ការជួញដូរ​ប្រើ​ប្រាស់​​​គ្រឿង​ញៀន​ គ្មាន​​​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ គ្មាន​​ក្មេង​ទំនើង​ និង​គ្មាន​ល្បែង​ស៊ីសង​​​ និងបទ​ល្មើស​​គ្រប់​ប្រភេទ​ ។ ​កន្លង​មក​នៅក្នុង​​​​មូល​ដ្ឋាន​យើង ​​គឺ​នៅ​​តែ​មាន​​ក្រុម​​ចោរ​​ប្លន់​ ហើយ​​ក្រុម​​ចោរ​បាន​ប្តូរ​​រូបភាព​ទៅ​​ប្លន់​​ម៉ូតូ​នៅ​​ពេល​យប់​ ហើយ​ការ​ប្លន់​​​បែបនេះ​មិន​មែន​​កើត​ឡើង​​តែក្នុង​ខណ្ឌ​​ទួល​គោក​ទេ​ គឺ​ហាក់​​ដូចជា​​​មាន​ការ​​ចាត់​តាំង​​ ដូច​នេះ​​ទាមទារ​​ឱ្យ​យើង​យក​ចិត្ត​​​ទុក​ដាក់​ចាត់​វិធានការ​ដោយ​ផ្លាស់​ប្តូរ​គ្រប់​រូប​ភាព​​ប្រែប្រួល​ទៅ​តាម​​សកម្មភាព​​នៃក្រុម​ជន​ល្មើស ។

លោក សេង រតនៈ ក៏​បាន​​សំណូមពរ​ដល់​ចៅ​សង្កាត់​​​​ឱ្យ​ពង្រឹង​ការ​សហការ​ជាមួយ​សមត្ថ​កិច្ច​ដើម្បី​​​​ទប់​ស្កាត់​​​ឱ្យ​ខាង​តែ​បាន​ ដោយ​ពង្រឹង​ការ​គ្រប់​គ្រង​​​ផ្ទះ​ជួល​ ផ្ទះ​សំណាក់​ បើគ្រប់​គ្រង​ផ្ទះជួល​​​​ ផ្ទះ​សំណាក់​​មិន​បាន​​​កុំ​សង្ឃឹម​​ទប់​ស្កាត់​បទ​ល្មើស​បានឱ្យសោះ​ ។ បញ្ហា​​​សណ្តាប់​ធ្នាប់​​​ជាបញ្ហា​​មិន​អាច​​ខ្វះ​​បាន​ ហើយ​សមត្ថ​កិច្ច​ទាំង​អស់​​ត្រូវ​ចូល​​រួម​ និង​ជំរុញ​​​ការចុះ​​រៀប​ចំ​សណ្តាប់​ធ្នាប់​​ ។ អាជ្ញាធរ​សង្កាត់​ទាំង​១០​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ បើក​ន្លែង​ណា​មាន​​ការ​​ស្មុគ​ស្មាញ​​មិន​អាច​​ធ្វើ​បាន​​ ត្រូវ​រាយ​ការណ៍​​មក​​អាជ្ញាធរ​​ខណ្ឌ​ដើម្បី​​មាន​វិធានការ​​រដ្ឋ​បាល​ ហើយ​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​​ និង​​កងរាជអាវុធហត្ថ​ត្រូវ​តែ​ចូលរួម ។ នៅ​ឆ្នាំ​​២០១២​ ប្រទេស​កម្ពុជា​ មាន​​កិច្ច​ប្រជុំ​​​អន្តរ​ជាតិ​ជា​ច្រើន ​​ដូច​នេះ​ត្រូវ​យក​ចិត្ត​ទុកដាក់​​ធ្វើ​យ៉ាង​ណា​​ឱ្យ​រាជធានីភ្នំពេញ​​យើង​មាន​សោភ័ណភាព​ សន្តិសុខ​សណ្តាប់​ធ្នាប់​​ល្អ​ ព្រោះ​​ជា​មុខ​មាត់​របស់​ប្រទេស ។

លោក​អភិបាល​​ក៏​បាន​ព្រមាន​​ចំពោះ​មន្ត្រី​ឬកងកម្លាំង​ណា​ដែល​យក​ប្រាក់​​ពីការ​រៀបចំ​​​សណ្តាប់​ធ្នាប់​​​ថា​ លោក​នឹង​រាយ​ការណ៍​​​ទៅ​ថ្នាក់​​លើ​ដើម្បី​មាន​វិធានការ​​ បើជា​សណ្តាប់​ធ្នាប់​របស់​ខណ្ឌ​ត្រូវ​ដក​ចោល ។ លោក​អភិបាល​​ក៏​បាន​សំណូម​ពរ​ដល់​ចៅសង្កាត់​​ឱ្យ​​យក​ចិត្ត​ទុកដាក់​ ​​លើការ​​ថែរក្សា​បរិស្ថាន និង​អនាម័យ​ក្នុង​មូល​ដ្ឋាន​ផងដែរ ៕