កូរ៉េខាងជើងបា.ញ់មីស៊ីលបាលីស្ទិក២គ្រាប់ថ្មីទៀត
ប្រទេសកូរ៉េខាងជើង ៖ តាម AFP ក្រុងសេអ៊ូលអះអាងថា កូរ៉េខាងជើងបន្តបង្កហេតុ ថ្មីដោយនា
ប្រទេសកូរ៉េខាងជើង ៖ តាម AFP ក្រុងសេអ៊ូលអះអាងថា កូរ៉េខាងជើងបន្តបង្កហេតុ ថ្មីដោយនា
ប្រទេសកូរ៉េខាងជើង ៖ តាម AFP ក្រុងសេអ៊ូលអះអាងថា កូរ៉េខាងជើងបន្តបង្កហេតុ ថ្មីដោយនាយប់ថ្ងៃទី២៤មកថ្ងៃទី២៥ កក្កដា បានបាញ់មីស៊ីលបាលីស្ទិកថ្មី២គ្រាប់ទៀតទៅកាន់សមុទ្រជប៉ុន ។
ការបាញ់មីស៊ីលនេះធ្វើឡើងមុនពិធីនានា រំឭកដល់ការបញ្ចប់ការច្បាំងគ្នារវាងកូរ៉េទាំង២ ដែល
ពិធីនោះនៅក្រុងព្យុងយ៉ាងចូលរួម ដោយបណ្ដាឥស្សរជនចិន ដែលជាជនបរទេសលើកដំបូងមក
បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់តាំងពីមានការឆ្លងរាលដាលនៃកូវីដ-១៩ និងការបិទព្រំដែនកូរ៉េខាងជើងពីដើមឆ្នាំ២០២០មក ។

កងទ័ពកូរ៉េខាងត្បូងនិយាយថា ចាប់ឃើញមីស៊ីលបាលីស្ទិក២គ្រាប់ ដែលកូរ៉េខាងជើងបាញ់
ចេញពីតំបន់ក្បែរក្រុងព្យុងយ៉ាង សំដៅសមុទ្រខាងកើតហៅសមុទ្រជប៉ុនផងដែរ ។ មីស៊ីលមួយ
បាញ់ចេញនាវេលាម៉ោង២៣ និង៥៥នាទីថ្ងៃទី២៤ កក្កដា និងមីស៊ីលទី២បាញ់ចេញនាពាក់
កណ្ដាលយប់ឈានចូលថ្ងៃទី២៥ កក្កដា ។

តាមក្រសួងការពារប្រទេសកូរ៉េខាងត្បូង និងទីភ្នាក់ងារព័ត៌មានជប៉ុន KYODO ថា មីស៊ីលទាំង
២គ្រាប់នោះ ហោះហើរក្នុងចម្ងាយ៤០០គីឡូម៉ែត្រមុនពេលធ្លាក់ក្នុងសមុទ្រ ។ ការបាញ់មីស៊ីល
ទាំងនេះត្រូវបានថ្កោលទោសភ្លាមៗដោយសេតវិមានថា ជាការគំរាមកំហែងដល់បណ្ដាប្រទេសជិតខាងនិងសហគមន៍អន្តរជាតិ ៕
ចែករំលែកព័តមាននេះ