ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ដុះស្លែ ត្រូវ​បាន​ដក​តំណែង​នៅ​ព្រះវិហារ មន្ត្រី​រាជការ​តូចតាច​ធូរ​ទ្រូង

14 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ​នៅ​អគារ​រដ្ឋ​បាល​សាលាខេត្ដព្រះ​វិហារ មាន​រៀបចំ​ពិធី​ប្រកាស​​តែងតាំង​មុខ​តំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ និង​ថាមពលខេត្ដ​ គឺលោកគង់ មក​រា ដែល​ជា​អតីតមន្ដ្រី​មក​ពី​ក្រសួង​ឧស្សា​ហកម្ម ​រ៉ែ និង​ថាមពល ត្រូវ​បានចាត់តាំង​មក​ទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​

ខេត្តព្រះវិហារ ៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ​នៅ​អគារ​រដ្ឋ​បាល​សាលាខេត្ដព្រះ​វិហារ មាន​រៀបចំ​ពិធី​ប្រកាស​​តែងតាំង​មុខ​តំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ និង​ថាមពលខេត្ដ​ គឺលោកគង់ មក​រា ដែល​ជា​អតីតមន្ដ្រី​មក​ពី​ក្រសួង​ឧស្សា​ហកម្ម ​រ៉ែ និង​ថាមពល ត្រូវ​បានចាត់តាំង​មក​ទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​ខេត្ដព្រះវិហារ ជំនួសលោក​សំ លាងនី។ លោក​សំ លាងនី បាន​ត្រូវ​​ក្រសួង​សម្រេច​​ដក​តំណែងរបស់​​លោក ព្រោះ​តែ​មាន​​បញ្ហាអសកម្ម​ជា​ច្រើនក្នុង​ការ​ដឹកនាំ​ និង​បង្ក​ជម្លោះ​​ប្ដឹងផ្ដល់​ជា​ច្រើន​ឆ្នាំ​ជាមួយ​កូនចៅ​ក្រោម​ឱវាទ ទើប​ពេល​នេះ​ក្រសួងសម្រេច​​ដក​តំណែង​ប្រធាន​មន្ទីរ​ពី​លោក​​ឱ្យ​មក​នៅ​ក្រសួង​វិញ​ម្ដង ។

ពិធី​ប្រកាស​តែងតាំង​​នេះ​បាន​ធ្វើឡើង​​ក្រោម​អធិបតីភាព​លោក តាន់ គឹ​ម​វិ​ន់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម​ រ៉ែ និង​ថាមពល​​ និង​លោកអ៊ុំ ម៉ា​រ៉ា អភិបាលនៃ​គណៈ​អភិបាលខេត្ដ ដោយ​មានការ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ​មក​ពី​ក្រសួង​មន្ដ្រីរាជការ​តាម​ស្ថា​ប័ន​ជុំវិញ​ខេត្ដ​ មន្ដ្រីរាជការ​នៃមន្ទីរ​ឧស្សាហកម្ម​ខេត្ដ និង​កងកម្លាំង​ទាំង​បី​ប្រភេទ​របស់​ខេត្ដ​សរុប​ប្រមាណ​ជាង​១០០​​នាក់។ សេចក្ដីសម្រេច​បាន​​ប្រកាសពីការ​តែង​តាំង​លោកគង់ មក​រា ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ដ​ព្រះវិហារ និង​ប្រគល់​សេចក្ដីសម្រេច​ដក​តំណែងលោកសំ លាង​នី ដោយ​លោក​រដ្ឋ​លេខា ធិការតាន់ គឹ​ម​វិ​ន់ ព្រម​ទាំង​​ប្រគល់​ត្រាជូន​ប្រធាន​ មន្ទីរ​ថ្មី​​នា​ពេល​នោះដែរ ​។

លោកគង់ មក​រា ជា​ប្រធាន​មន្ទីរ​ថ្មី​បាន​ឡើង​ប្ដេជ្ញា​ចិត្ដ​គោរព​តាម​បាវចនា​ជាតិ សាសនា ព្រះមហា​ក្សត្រ ដោយ​អនុវត្ដ​ឱ្យ​បាន​ទៀងទាត់​នូវ​រាល់​ភារកិច្ច​ដែល​រាជរដ្ឋាភិបាលបាន​ប្រគល់​ជូន និង​​ខិតខំ​រឹត​ចំណង​សាមគ្គី​ភាព​ឱ្យ​បាន​ជិត​ស្និទ្ធ​​ជាមួយ​មន្ដ្រី​ក្រោម​ឱវាទ ។

លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដបាន​មាន​ប្រសាសន៍លើក​ឡើង​ជុំវិញ​កិច្ចការ​សំខាន់​ៗ បញ្ជាក់​ជូន​លោក​ប្រធាន​មន្ទីរ​ថ្មីថា​ ត្រូវ​បន្ដ​ដឹកនាំ​ឱ្យ​បាន​ស៊ីជម្រៅ ពីព្រោះ​​ខេត្ដព្រះវិហារគឺជា​ខេត្ដ​​មួយ​ដែល​មាន​សក្ដានុពល​ផ្នែកធនធាន​រ៉ែ​ដ៏មាន​តម្លៃ​ ។ ពេល​នេះ​មាន​ក្រុមហ៊ុនអន្ដរជាតិ​ជា​ច្រើន​ដែល​មានច្បាប់​ពីរាជរដ្ឋាភិបាល​កំពុង​ចូល​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ភូមិសាស្ដ្រ​ខេត្ដ​ដែល​​មាន​ផ្ទៃដី​ប្រមាណ​៣២​គីឡូម៉ែត្រការ៉េ ។ ធនធាន​រ៉ែដ៏ធំធេង​ទាំងនោះ ​មាន​រ៉ែ​មាស និង​រ៉ែ​ដែក ​ហើយ​ក្នុង​នោះ​ដែរក៏​មាន​​រ៉ែថ្ម​ភក់​ដ៏​មាន​​តម្លៃ​​ផងដែរ​ ។

លោក តាន់ គឹ​ម​វិ​ន់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម ​រ៉ែ និង​ថាមពល​បាន​មាន​មតិ​សំណេះ​សំណាលនិង​ផ្ដែផ្ដាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី និង​មន្ដ្រីរាជការក្រោម​ឱវាទ​ក្នុង​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​ខេត្ដ​​ទាំង​អស់​ថា ធ្វើ​យ៉ាងណា​ត្រូវ​ចេះ​សាមគ្គី​គ្នា និង​​យោគយល់​គ្នា​​ត្រូវ​ចេះ​គោរព និង​ប្រ​តិ​ប​ត្ដិ​ភារកិច្ចដែល​រាជរដ្ឋា​ភិបាល​ប្រគល់​ជូន​ឱ្យសម្រេច​​មួយ​រយ​ភាគរយ​មិន​ត្រូវ​ប្រ​ព្រឹត្ដ​ជា​ដាច់ខាត​នូវ​រាល់​អំពើ​ពុក​រលួយ​ទាំងឡាយ​ណា​ដែល​ខុស​នឹង​ច្បាប់​ ៕