ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ស្រុក​បាកាន គាំទ្រ​គណបក្ស​ប្រជា​ជន​​កម្ពុជា​ច្រើន មិន​ធ្លាប់​មាន​ពី​មុន​មក

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ រួច​មួយ​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់​លេខ​រៀង​ទី​១ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ទាំងអស់​ក្នុងស្រុក​បាកាន ដើម្បី​

ខេត្តពោធិ៍សាត់ ៖ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ រួច​មួយ​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់​លេខ​រៀង​ទី​១ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ទាំងអស់​ក្នុងស្រុក​បាកាន ដើម្បី​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តាម​បណ្ដា​ឃុំ​នីមួយ​ៗ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ស៊ុ​យ សែ​ម បាន​ថ្លែងអំណរគុណ​ចំពោះ​លោកតា​លោកយាយ អ៊ុំ​ពូ​មីង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​បាកាន ដែល​បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ជា​ពិសេស​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​កោតសរសើរ​ចំពោះ​ប្រធាន​ក្រុមការងារ​ថ្នាក់​ស្រុក ថ្នាក់ ឃុំ និង​ភូមិ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀង​ៗ​ខ្លួន ដោយ​ចំណាយ​ទាំង​ពេលវេលា ទាំង​ថវិកា កម្លាំងកាយ​ចិត្ត ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​ពេញចិត្ត រហូត​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ មាន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ប្រមាណ​៨.២១៣.២៦០​នាក់ ស្មើនឹង​៨៤,៥៨% បាន​មក​បោះ​ឆ្នោត ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត សរុប ៩.៧១០.៦៥៥ នាក់​។ ដោយឡែក​សម្រាប់​ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋ​បាន​មក​បោះ​ឆ្នោត​មាន​ចំនួន​២៦០.៧៦៧​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប ៣០០.៣២៨​នាក់​។

ជា​លទ្ធផល ស្រុក​កណ្ដៀង​ជាប់​លេខ​១ ស្រុក​ក្រគរ​លេខ​២ ស្រុក​វាល​វែង​លេខ​៣ ស្រុក​តា​លោ​សែន​ជ័យ​លេខ​៤ ស្រុក​បាកាន​លេខ​៥ ក្រុង​ពោធិ៍សាត់​លេខ​៦ និង​ស្រុក​ភ្នំក្រវាញ​លេខ​៧​។ សរុបសេចក្ដី​មក ខេត្តពោធិ៍សាត់​ទទួល​បាន​អាសនៈ​៤​លើ​៤​អាសនៈ ដោយ​គ្មាន​គណបក្ស​នយោបាយ​ណា​មក​ប្រជែង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ​។

សម្រាប់​លទ្ធផល​ការ​បែងចែក​អាសនៈ​ក្រៅផ្លូវការ ដែល​ទទួល​បាន​ពី​គ្រប់​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​លើសលប់ អាច​គ្រប់គ្រង​១២០​អាសនៈ ខណៈ​គណបក្ស​ហ្វុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​០៥​អាសនៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ