ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​វា.យប្រហារ​ដោយ​ដ្រូ​ន​លើ​ក្រុង​មូ​ស្គូ​បំណែក​ត្រូវ​ចំ​អគារ​២

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​តេ​ឡេ​ក្រាម​អភិបាល​ក្រុង​មូ​ស្គូ​លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន គូសបញ្ជាក់​ថា

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​តេ​ឡេ​ក្រាម​អភិបាល​ក្រុង​មូ​ស្គូ​លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន គូសបញ្ជាក់​ថា ទីក្រុង​មូ​ស្គូ​រង​ការ​វា.យប្រហារ​ដោយ​ដ្រូ​ន​យ៉ាងតិច​២​គ្រឿង កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី២៤ កក្កដា ។ ការ​វា.យប្រហារ​នោះ​ដែល​ការ​ធ្លាក់បំណែក​ត្រូវ​ចំ​អគារ​ចំនួន​​​២កន្លែង​​គ្មាន​មនុស្ស​រស់នៅ​ ដែល​​កើត​មាន​នា​រង្វង់​ម៉ោង​៤​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​ TASS រាយការណ៍​តាម​បណ្ដាញ​សង្គម​ថា បំណែក​ដ្រូ​ន​មួយរក​ឃើញ​នៅ​ជិត​កណ្ដាល​ក្រុង​មូ​ស្គូ តាម​វិ​ថី​សំខាន់មួយ​គឺ​វិ​ថី KOMSOMOLSKY PROSPEKTជិត​ក្រសួង​ការពារ​ប្រទេស ។ បំណែក​ដ្រូ​នទី​២​ធ្លាក់ប៉ះ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​តាម​វិ​ថីលី​ខា​ឆេវ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​ការពារប្រទេស​រុ​ស្ស៊ី​​គូសបញ្ជាក់​ថា ក្រុង​គៀវ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​វា.យប្រហារ​ទាំង​២​នេះ​ដោយ​បរិហារ​ថា នោះ​ជា​អំពើ​ភេរវកម្ម​មួយ ។ ដ្រូ​ន​អ៊ុយ​ក្រែ​ន​ទាំង​២​គ្រឿង​នោះ ត្រូវ​បាន​បំផ្លាញ​ដោយ​អាវុ.ធ​អេ​ឡិច​ត្រូ​និក​ហើយ​ក៏​ធ្លាក់ ។ អាជ្ញាធរ​រុ​ស្ស៊ី​អះអាង​ថា ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ឬ​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ឡើយ ។

នេះ​ជា​លើក​ដំបូង​ដែល​ក្រុង​មូ​ស្គូ រង​ការ​វា.យប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន ។ កាលពី​ខែឧសភាដ្រូ​ន​២​គ្រឿង​ត្រូវ​បាន​បា.ញ់​ទម្លាក់​នៅ​ក្បែរ​វិមាន​ក្រឹម​ឡាំង ។ រុ​ស្ស៊ី​អះអាង​ថា​យើង​ចាត់​ទុក​អំពើ​នោះ​ថា​ជា​ការ​ប៉ុនប៉ង​ប្រព្រឹត្ត​ភេរវកម្ម និង​ប៉ុនប៉ងប្រឆាំង​អាយុជីវិត​ប្រធានាធិបតី​រុ​ស្ស៊ី​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ