ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែន​សន្យា​សងសឹក​ ក្រោយ​រុ​ស្ស៊ី​​បា.ញ់​មី​ស៊ី​​ល​១៩​គ្រាប់​ទៀត​ លើ​ក្រុង​អូ​ដេ​សា

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ថ្ងៃ​ទី​២៣​កក្កដា អ៊ុយ​ក្រែ​ន​សន្យា​ពី​ការ​សងសឹក ក្រោយ​កងទ័ព​រុ​ស្ស៊ី​បា.ញ់​នា​ពេល​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ថ្ងៃ​ទី​២៣​កក្កដា អ៊ុយ​ក្រែ​ន​សន្យា​ពី​ការ​សងសឹក ក្រោយ​កងទ័ព​រុ​ស្ស៊ី​បា.ញ់​នា​ពេល​យប់​មី​ស៊ី​ល​ច្រើន​គ្រាប់​ថ្មី​ទៀត លើ​ក្រុង​កំពង់​ផែ​អូ​ដេ​សា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លា.ប់​និង​១៥​នាក់​រង​របួស​។ អ៊ុយ​ក្រែ​ន​អះអាង​ថា​មី​ស៊ី​ល​រុ​ស្ស៊ី​១៩​គ្រាប់​ត្រូវ​បាន​បាញ់​លើ​តំបន់​ក្រុង​នេះ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​ថ្លែង​ថា មី​ស៊ី​ល​ទាំងនេះ​បាញ់​លើ​ទីក្រុង​ដែល​សុខសាន្ត​និង​ប្រឆាំង​បណ្ដា​អគារ​រស់នៅ​។ លោក​ថា​ច្បាស់​ណាស់​នឹង​មានការ​សងសឹក​វិញ​ចំពោះ​ពួក​ភេរវ​ករ​រុ​ស្ស៊ី​​ឲ្យ​ក្រុង​អូ​ដេ​សា​។ ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ថ្មី​នេះ របស់​រុ​ស្ស៊ី​​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន ឆេះ​ឃ្លាំង​គ្រាប់​រុ​ស្ស៊ី​​មួយ​នៅ​តំបន់​គ្រី​មេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ