ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចំនួន​១៣​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ធំ​នៅ​អូស្ត្រាលី

2 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី់ ៖ សមយុទ្ធ​យោធា​ដ៏​ធំចូលរួម​ដោយ​ទាហាន​ជាង​៣០.០០០​នាក់ មក​ពីប្រទេស​១៣​ក្នុង​

ប្រទេស​អូស្ត្រាលី់ ៖ សមយុទ្ធ​យោធា​ដ៏​ធំចូលរួម​ដោយ​ទាហាន​ជាង​៣០.០០០​នាក់ មក​ពីប្រទេស​១៣​ក្នុង​នោះ​មាន​អា​មេ​រិ​ក អូស្ត្រាលី និងបារាំង​ជាដើម ចាប់ផ្ដើម​២​ថ្ងៃ​មក​ហើយ​ក្នុង​ដែនដី​អូស្ត្រាលី ។

សមយុទ្ធ​នេះ​មានឈ្មោះ​ថា TALISMAN SABRE ជា​ការ​បង្ហាញ​សាច់ដុំ​និង​សមត្ថភាព​ធ្វើ​អន្តរាគមន៍​រួម​គ្នា លើ​ទីលាន​ប្រតិបត្តិការ​តែ​មួយ​ជាមួយ​គ្នា ។ នាវា​ស៊ើប​ការណ៍​ចិន​មួយ​គ្រឿង​ត្រូវបាន​ប្រទះ​ឃើញ​ក្នុង​លំហ​សមុទ្រ​តាំងពី​ចាប់ផ្ដើម​សមយុទ្ធ​នេះ​មក​ម៉្លេះ ។ ក្នុង​សមយុទ្ធ​មាន​ទាហាន​ចូលរួម​ដល់​៣០.០០០​នាក់​មក​ពី​ប្រទេស​១៣​នោះ គេ​ឃើញ​ជា​លើក​ដំបូង​កងទ័ព​ជប៉ុន បាញ់គ្រាប់​មី​ស៊ី​ល​ប្រឆាំង​នាវា​ពិត ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងកើត​អូស្ត្រាលី ។

សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​តំបន់​អា​ស៊ី​ ប៉ា​ស៊ី​​ហ្វិ​ក ជា​ចំណុច​សំខាន់​នៃ​យុទ្ធសាស្ត្រ​ពិភពលោក​ថ្មី​របស់​ខ្លួន ប្រឈម​មុខ​នឹង​ឥទ្ធិពល​កាន់តែ​ខ្លាំង​របស់​ចិន ។ សហរដ្ឋអាមេរិក​និង​អូស្ត្រាលីព្រមទាំង​អង់គ្លេស​បាន​ចុះហត្ថលេខា​លើ​ការ​បង្កើត​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​មួយ មានឈ្មោះ​ថាAUKUS ដែល​អាច​ឲ្យ​អូស្ត្រាលី​ទទួល​បាន​បណ្ដានាវាមុជទឹក​នុយក្លេអ៊ែរ​ក្នុង​ការ​ប្រឈម​មុខជា​មួយ​ចិន ។

សមយុទ្ធ​យោធា​រួម​នេះ​ប្រព្រឹត្ត​ទៅ​រហូត​ដល់ថ្ងៃ​ទី​៤ សីហា ជាមួយ​ការ​ដាក់​ទ័ព​នៅ​លើ​ដី ការ​ហ្វឹក
ហ្វឺ​ន​លើ​អាកាស​លើ​ដី​និង​ក្នុង​សមុទ្រ ។ សមយុទ្ធ​នោះ​មួយ​ផ្នែក​ធំ​ធ្វើ​នៅ​រដ្ឋ QUEENSLAND ភាគ​ឦសាន​អូស្ត្រាលី ដែល​ក្រុង​កង់​បេ​រ៉ា​ចង់បង្កើន​វត្តមាន​យោធា​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ