ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​លុយ​គេ​១.០០០​រៀល​មិន​បាន វាយ​ទ្រម​ខ្លួន

13 ឆ្នាំ មុន

ខេត្ដកំពង់ធំ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បារាយណ៍ ចាប់ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១០ បន្ទាប់​ពី​ជន​ទាំង​២​នាក់​នេះ និង​បក្សពួក​បានព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់​ដែល​កំពុង​ជិះកង់​បណ្ដាល​ ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១០ នៅ​ក្នុងភូមិ​ត្រស់ ឃុំបល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ដកំពង់ធំ ។ មន្ដ្រី​ប៉ូលិស​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យទាំង​ពីរ​នាក់​នេះ​ ម្នាក់​ឈ្មោះ​ស៊ូ មក​រា

ខេត្ដកំពង់ធំ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បារាយណ៍ ចាប់ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១០ បន្ទាប់​ពី​ជន​ទាំង​២​នាក់​នេះ និង​បក្សពួក​បានព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់​ដែល​កំពុង​ជិះកង់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១០ នៅ​ក្នុងភូមិ​ត្រស់ ឃុំបល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ដកំពង់ធំ ។ មន្ដ្រី​ប៉ូលិស​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យទាំង​ពីរ​នាក់​នេះ​ ម្នាក់​ឈ្មោះ​ស៊ូ មក​រា អាយុ ២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ និង​ម្នាក់ទៀត​ឈ្មោះ​ឃុ​ត សា​គី​ន ហៅ​គឹ​ម អាយុ​២៤ ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃ្លៃ ឃុំ​កំពង់ថ្ម ស្រុកស​ន្ទុ​ក​។ ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​បន្ទាប់​ពី​បានស្ទាក់​វាយ​ទៅ​លើ​ឈ្មោះ​ចាន់ ផ​ល្លី​ន អាយុ២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​បណ្ដាល​ឱ្យរង​របួសធ្ងន់  ។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ និងសាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរង​គ្រោះ​ជិះ​កង់​មក​ដល់​ផ្លូវបំបែក​ក្នុងភូមិត្រស់ ពេល​នោះ​ជនសង្ស័យ​មាន​គ្នា​៣​នាក់ គឺ ១-​ឈ្មោះ​ស៊ូ មក​រា ២-​ឈ្មោះ​ឃុ​ត សា​គី​ន និង​៣-​ឈ្មោះ​អុ​ន សំ​អន ហៅ​ប្រុ​ញ កំពុងឈរ​ជជែក​គ្នា និង​បាន​ស្រែក​សុំ​លុយ​ពី​ជន​រងគ្រោះ​១.០០០​រៀល ហើយ​ជន​រង​គ្រោះ និយាយ​ថាគ្មាន​ទេ ។ ពេល​នោះ​ជន​ទាំង​៣ នាក់​បាន​ស្ទុះ​មក​វាយ​ជន​រង​គ្រោះ ខ្លះ​ទាត់ ខ្លះធាក់ ខ្លះ​ដាល់ រហូត​ដល់​ជន​រង​គ្រោះ​សន្លប់ ។ ក្រោយ​ពី​កើតហេតុ​ប៉ូលិស​បាន​ទៅ​ដល់ ហើយក៏​បាន​ឃាត់ខ្លួន​ជន​ដៃដល់​២​នាក់ ឯ​ម្នាក់​ទៀតរត់គេច​ខ្លួន​បាត់ ។

មន្ដ្រី​ប៉ូលិស​និយាយ​ថា ក្នុង​ចំណោម​ជនទំនើង​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ​ស៊ូ មក​រា ធ្លាប់​ជាប់គុក​៨​ខែ​ម្ដង​ហើយ ទើប​ចេញ​កាល ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១០ មូលហេតុ​វាយបំផ្លាញ​ម៉ូតូ​គេ ។ ក្រោយ​ពី​ឃាត់ខ្លួន និងកសាង​សំណុំរឿង​រួច ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទៅ​សាលាដំបូង​ខេត្ដ កាលពី​ថ្ងៃ​ទី​២៥ ឧសភា ដើម្បី​វិនិច្ឆ័យ​ទៅ តាម​ផ្លូវច្បាប់ ។